វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សជំទាស់បានសម្តែងការសាទរចំពោះដំណើរការបោះឆ្នោត តែស្ទាក់ស្ទើរក្នុងការការស្វាគមន៍លទ្ធផលបោះឆ្នោតក្រៅផ្លូវការដោយបានអះអាងថា វាលឿនពេកក្នុងការនិយាយថាការបោះឆ្នោតនេះអាចទទួលយកបានពេលនេះ។ មេដឹកនាំគណបក្សជំទាស់ទាំងពីរគឺលោក សម រង្ស៉ី និងលោកកឹម សុខាបញ្ជាក់ពីជំហរដូច្នេះក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃសៅរ៍។
ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការបឋមៗថា ខ្លួនឈ្នះ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិឈ្នះ៥៥កៅអី។ តែមេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី ក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃអាទិត្យមិនទាន់បង្ហាញជំហរច្បាស់លាស់ថាទទួលស្គាល់ការបោះឆ្នោតនេះនៅឡើយដោយលោករង់ចាំលទ្ធផលជាផ្លូវការ។
«ខ្ញុំគិតថាវាជារឿងជារឿងលឿនពេកក្នុងការផ្សាយពីលទ្ធផលណាមួយជា សារធារណៈ។ យើងគ្រាន់តែមានការចង្អុលបង្ហាញជាព័ត៌មានជាបំណែកៗ ប៉ុណ្ណោះទេ។ យើងមិនស្ថិតក្នុងជំហរដើម្បីធ្វើការសន្និដ្នានទេ។ យើងបាន អំពាវនាវដល់គ្រប់ភាគីឲ្យរង់ចាំលទ្ធផលជាផ្លូវការ»។
លោកបានអះអាងថា នៅមានភាពមិនប្រក្រតីនិងបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនិងបញ្ហាមួយចំនួនទៀតដែលត្រូវរង់ចាំមើលដើម្បីបញ្ជាក់ថា កាបោះឆ្នោតនេះអាចទទួលយកបានឬយ៉ាងណា។
លោកបញ្ជាក់ថា មកដល់ពេលនេះគ្មានគណបក្សណាឈ្នះទេគឺប្រជាពលរដ្ឋខ្មែរ អ្នកឈ្នះក្នុងថ្ងៃបោះឆ្នោតជាប្រវត្តិសាស្ត្រនេះ។ លោកសមរង្ស៉ីប្រធាននិងលោក កឹម សុខាអនុប្រធានគណបក្សជំទាស់បានអរគុណដល់អ្នកគាំទ្រលោកនិង ពលរដ្ឋខ្មែរទាំងអស់ហើយទទូចឲ្យពលរដ្ឋជៀសវាងគ្រប់អំពើហឹង្សាហើយ រក្សាភាពស្ងប់ស្ងាត់។
«គណបក្សសង្គ្រោះជាតិសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិឲ្យប្រជារាស្ត្រខ្មែរ គ្រប់ខេត្តក្រុងទាំងអស់សូមមេត្តារក្សាភាពស្ងប់ស្ងាត់ ស្ងប់ស្ងៀម រង់ចាំលទ្ធផល ផ្លូវការនៃការបោះឆ្នោតនេះ។ សូមជៀសវាងរាល់អំពើហឹង្សាឬអាចបង្ករចលាចល ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ»។
គណបក្សសង្គ្រោះជាតិបានប្រកាសជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាច៣០ឆ្នាំតែប៉ុន្មាននាទី បានដកចេញវិញដោយចាត់ទុកថាជាការភ័ន្រឡំ។
ទោះជាមានការប្រកាសពីតួលេខខុសគ្នារវាងគណបក្សជំទាស់របស់លោក សម រង្ស៉ីនិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្តីតែគេពុំទាន់ឃើញមានការបញ្ជាក់ពីក្រុមអង្កការសង្គមស៊ីវិលនៅឡើយទេ។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ និចហ្វិកបានអះអាងថា៖
«អង្គការសង្គមស៊ីវិលបានទទួលរបាយការណ៍មកថា មានការិយាល័យមួយចំនួន ខាងគណបក្សសង្គ្រោះជាតិហ្នឹងបានទទួលសំឡេងគាំទ្រខ្ពស់ជាងមែន។ យ៉ាងណាក៏ដោយសង្គមស៊ីវិលមិនបានដាក់ពង្រាយអ្នកសង្កេតការណ៍គ្រប់ការិយាល័យទាំងអស់នោះទេបាទ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)មិនទាន់បង្ហាញលទ្ធផលបឋមៗសរុបទេមកដល់ថ្ងៃអាទិត្យនេះ តែមានការចាក់ផ្សាយលទ្ធផលតាមឃុំសង្កាត់តែប៉ុណ្ណោះ។
លោក ទេព នីថា អគ្គលេខាធិការគជបបានអះអាងកាលពីថ្ងៃអាទិត្យថាតួលេខ មិនទាន់បានប្រមូលអស់ទេពីតាមការិយាល័យបោះឆ្នោត។ លោកថាសូម្បីតែ ការិយាល័យខ្លះត្រូវរាប់នៅថ្ងៃនេះបន្ត។ លោក ទេព នីថា បង្ហើបថា មានតួលេខប្រហាក់ប្រហែលគ្នារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ៖
«តាមព័ត៌មានដែលបញ្ជូនមកហ្នឹងអត់ទាន់ច្បាស់លាស់ទេបាទព្រោះថាយើង បានតាមឃុំៗ។ ឧបមាថាយើងបានប្រមូលតាមខេត្តៗទាំងអស់ហ្នឹងយើង អាចដឹងខ្លះ។ ឥឡូវគ្រាន់តែឃើញលេខប្រដំប្រសងគ្នាជាច្រើន»។
លោក ពុទ្ធា ហង្សបានអះអាងថាមានភាពមិនប្រក្រតីនិងបញ្ហាមួយចំនួន ដែល គណបក្សនយោបាយត្រូវជជែកដោះស្រាយដើម្បីបញ្ជៀសបញ្ហាជាយថាហេតុដែលអាចកើតចេញពីការបោះឆ្នោតនេះ។
ក៏ប៉ុន្តែមេដឹកនាំគណបក្សជំទាស់ម្នាក់ទៀតគឺលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃអាទិត្យថា៖
«គណបក្សសង្គ្រោះជាតិប្រកាន់គោលការណ៍ អហិង្សា អត់យកខ្មែរណាជា សត្រូវ អត់គុំគួន សងសឹកខ្មែរ។ គោលនយោបាយយើងផ្សះផ្សារជាតិនឹងឈាន ទៅរកឯកភាពជាតិគឺនយោបាយខ្មែរទាំងអស់គ្នា។ នេះហើយជាជំហរច្បាស់ លាស់ដែលគណបក្សសង្គ្រោះជាតិអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យរក្សាភាពស្ងប់ ស្ងាត់ទាំងអស់គ្នាហើយរង់ចាំលទ្ធផលឆាប់ៗ»។
ក្រុមអ្នកសង្កេតការណ៍និងអ្នកនយោបាយបានអះអាងថាអ្នកនយោបាយកម្ពុជា មានរឿងត្រូវនិយាយច្រើនអំពីអនាគតរបស់កម្ពុជា។ គណបក្សគ្រប់គ្រង ប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់កាប់នគរបាលទាហ៊ាននិងស្ថាប័នសំខាន់របស់រដ្ឋនោះបានធ្លាក់សំឡេងខ្លះនៅក្នុងមណ្ឌលសំខាន់ៗ ពីចំនួន៩០អាសនៈកាលពីការបោះឆ្នោតឆ្នាំ២០០៨មកត្រឹម៦៨នៅអណត្តិនេះ។ គណបក្សប្រជាជនមានសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលដោយខ្លួនឯងតែខ្វះកូរ៉ុមប្រជុំសភា ដើម្បីដំណើរការ ដែលនេះអាចត្រូវបានចោទជាសំណួរថាតើគណបក្សជំទាស់សុខចិត្តចូលរដ្ឋាភិបាលឬនៅជាគណបក្សជំទាស់ ហើយគណបក្សប្រជាជនសុខចិត្តហៅគណបក្សជំទាស់ដើម្បីធ្វើសម្ព័នភាពក្នុងរដ្ឋាភិបាលចម្រុះឬយ៉ាងណា។
តែនៅក្នុងសេចក្តីថ្លែងការណ៍នៃគណបក្សប្រជាជនកម្ពុជាប៉ុន្មានម៉ោងមុននេះបានបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតទូទាំងប្រទេសបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដោយទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលថ្មីដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរដ្ឋាភិបាលសម្រាប់និតិកាលថ្មីនេះ។ គណបក្សនេះបានថ្លែងអំណរគុណដល់ជនរួមជាតិនិងអ្នកគាំទ្រផងដែរ ក្រៅពីអំពាវនាវឲ្យមានភាពស្ងប់ស្ងៀមដើម្បីទុកឱកាសដល់គជបដំណើរការនីតិវិធីបញ្ចប់ការងារបោះឆ្នោត៕
ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការបឋមៗថា ខ្លួនឈ្នះ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិឈ្នះ៥៥កៅអី។ តែមេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី ក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃអាទិត្យមិនទាន់បង្ហាញជំហរច្បាស់លាស់ថាទទួលស្គាល់ការបោះឆ្នោតនេះនៅឡើយដោយលោករង់ចាំលទ្ធផលជាផ្លូវការ។
«ខ្ញុំគិតថាវាជារឿងជារឿងលឿនពេកក្នុងការផ្សាយពីលទ្ធផលណាមួយជា សារធារណៈ។ យើងគ្រាន់តែមានការចង្អុលបង្ហាញជាព័ត៌មានជាបំណែកៗ ប៉ុណ្ណោះទេ។ យើងមិនស្ថិតក្នុងជំហរដើម្បីធ្វើការសន្និដ្នានទេ។ យើងបាន អំពាវនាវដល់គ្រប់ភាគីឲ្យរង់ចាំលទ្ធផលជាផ្លូវការ»។
លោកបានអះអាងថា នៅមានភាពមិនប្រក្រតីនិងបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនិងបញ្ហាមួយចំនួនទៀតដែលត្រូវរង់ចាំមើលដើម្បីបញ្ជាក់ថា កាបោះឆ្នោតនេះអាចទទួលយកបានឬយ៉ាងណា។
Your browser doesn’t support HTML5