វ៉ាស៊ីនតោន —
នៅពេលគណបក្សគ្រប់គ្រងប្រទេសបានសម្រេចចិត្តបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មីដើម្បីទប់ស្កាត់ការជាប់គាំងដំណើរ ក្រោយការបោះឆ្នោត ហើយមិនខ្វល់ទៅនឹងការរិះគន់អំពីភាពស្របច្បាប់ឬមិនដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ ក្រុមអ្នកសង្កេតការណ៍មួយចំនួនដែលមានមូលដ្ឋានៅស.រ.អា. ហើយដែលឃ្លាំមើលនយោបាយកម្ពុជា បានទទូចថា ប្រទេសផ្តល់ជំនួយនិងស្ថាប័នផ្តល់ជំនួយធំៗត្រូវតែព្យួរជំនួយ និងកម្ចីមួយចំនួនសម្រាប់ប្រទេសកម្ពុជា។
ស.រ.អា. សហភាពអឺរ៉ុប និងអ.ស.ប.នៅតែមិនទាន់ទទួលស្គាល់រដ្ឋាភិបាលកម្ពុជានៅឡើយទេ ដោយទាមទារឲ្យមានការដោះស្រាយដោយតម្លាភាពអំពីវិវាទនៃការបោះឆ្នោត ដែលគេចាត់ទុកថា មានការគៃបន្លំនោះ។ គណបក្សជំទាស់បានចោទប្រកាន់អំពីភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងការបោះឆ្នោត បដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត មិនចូលក្នុងរដ្ឋាភិបាលហើយមិនផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលកម្ពុជាថ្មីនេះទេ។ ក្រៅពីទទូចឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងមានការពិភាក្សាគ្នារវាងដៃគូប្រជែងនយោបាយគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនោះ បណ្តាប្រទេសទាំងនេះបានថ្លែងថា សភាកម្ពុជាដែលអាចជឿទុកចិត្តបាន គួរត្រូវមានគណបក្សចម្រុះយ៉ាងតិចពីរតាមគោលការណ៍ប្រជាធិបតេយ្យសេរីនិយម ពហុបក្ស។
លោកចន ស៊ីហ្វតុន (John Sifton) នាយកកម្មវិធីតស៊ូមតិនៃអង្គការសិទ្ធិមនុស្ស យូមែនរ៉ៃ វច (Human Rights Watch) បានថ្លែងថា៖ «ក្រុមអង្គការសិទ្ធិមនុស្សចង់ឲ្យស.រ.អា.ជំរុញឲ្យមានការជំទាស់ទៅនឹងកម្ចីផ្នែកវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់រដ្ឋាភិបាលកម្ពុជារហូតទាល់តែធានាគារពិភពលោកនិងធនាគារអភិវឌ្ឍអាស៊ីមានប្រព័ន្ធការពារប្រសើរដើម្បីការពារសិទ្ធិមនុស្ស ហើយនឹងមានការធានាចំពោះក្តីបារម្ភរបស់គេ។ ពេលនេះកម្ចីផ្នែកវិស័យហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ឲ្យដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី អាចចូលទៅក្នុងដៃមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាអ្នកមានទាំងនោះ តែពលរដ្ឋវិញត្រូវគេបណ្តេញចេញពីលំនៅដ្ឋាន ពីដីរបស់គេ ដូចជាភូមិបឹងកក់ គម្រោងថ្នល់រថភ្លើង គម្រោងការកសាងថ្នល់នានាជាដើម។ ហើយមេដឹកនាំនយោបាយកម្ពុជា ដែលមានបាន កាន់តែមានបាន តែពលរដ្ឋកម្ពុជាក្រីក្រ ដែលជាម្ចាស់ដី កាន់តែក្រីក្រដោយគ្មានទទួលបានផលប្រយោជន៍អ្វីក្នុងរយៈពេលវែងទៅមុខ»។
លោកថ្លែងថា មេដឹកនាំកម្ពុជានិងមន្ត្រីអាចនិយាយចម្អកពីជំនួយស.រ.អា.ចំពោះ ប្រទេសកម្ពុជាថា តិចតួចមែនក្នុងមួយឆ្នាំៗ ដែលអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមិនអើពើ តែឥទ្ធិពលស.រ.អា.ចំពោះប្រទេសសម្ព័ន្ធមិត្តនោះជាក្តីបារម្ភសម្រាប់កម្ពុជា។
«ប្រសិនបើស.រ.អា.នឹងចាត់វិធានការក្នុងជំហរជាអ្នកដឹកនាំ ហើយកៀងគរ សហភាពអឺរ៉ុប និងជប៉ុនដើម្បីឲ្យកាត់បន្ថយជំនួយរបស់ពួកគេ ហើយជំរុញឲ្យធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ដាក់កំហិតលើកម្ចីសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធនុះ នោះហើយដែលត្រូវប៉ះទង្គិចយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា»។
សមាជិកសភានិងព្រឹទ្ធសភាស.រ.អា.មួយចំនួនបានរៀបចំសេចក្តីព្រាងច្បាប់ចំនួនពីរដាច់ដោយឡែកពីគ្នាសម្រាប់កាត់ជំនួយដល់ប្រទេសកម្ពុជា បើរដ្ឋាភិបាលស.រ.អា.មិនទទួលស្គាល់ថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាមានភាពសេរីយុត្តិធម៌ មិនអាចទទួលយកបាន ហើយការគោរពសិទ្ធិមនុស្សមិនបានប្រសើរឡើង។
លោកគុជ ច័ន្ទលី អ្នកឃ្លាំមើលនយោបាយកម្ពុជាម្នាក់ក្នុងរដ្ឋម៉ារីឡែនស.រ.អា.បានអះអាងថា រដ្ឋាភិបាលឯកបក្សអាចប្រឈមមុខនឹងគំនាបសេដ្ឋកិច្ចពីប្រទេសផ្តល់ជំនួយ ដោយសាររឿងនេះផ្ទុយពីកិច្ចព្រមព្រៀងក្រុងបារីស ច្បាប់ជាតិ និង អន្តរជាតិ។
«ដូច្នេះហើយប្រទេសអ្នកដែលផ្តល់ជំនួយហ្នឹងគេនឹងថ្លឹងថ្លែងមើល ថាតើជំនួយ ដែលគេផ្តល់ទៅឲ្យហ្នឹង វាជាការគាំទ្រទៅដល់រដ្ឋាភិបាលឯកបក្សផ្តាច់ការនិយម ឬមួយជាជំនួយដែលគេផ្តល់ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅក្នុង ប្រទេសខ្មែរយើង»។
លោកថ្លែងថា ការព្យួរជំនួយឬផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនមិនប៉ះពាល់ដល់អ្នកដឹកនាំទេ តែប៉ះពាល់ដល់ ប្រជាពលរដ្ឋទូទៅ។
«គឺថា នឹងប៉ះពាល់ខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរ។ ចំណែកខាងរដ្ឋាភិបាលយើង ដឹងហើយថា រដ្ឋាភិបាលកុំម្មុយនីស្ត គេមិនដែលក្រទេគឺថា ក្រុមគេអ្នកមាន។ហើយអត់មានប៉ះទង្គិចអីទេ។ ប៉ុន្តែធ្វើបាប ធ្វើទុក្ខដល់ប្រជាពលរដ្ឋខ្មែរ។ បើសិនជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនយល់ថា ខ្លួនជាអ្នកបម្រើប្រជារាស្ត្រ នោះការឈឺចាប់របស់ប្រជារាស្ត្រដោយសារគំនាបនេះត្រូវតែជាការឈឺចាប់របស់រដ្ឋាភិបាលដែរ»។
ក្រោយពីការខកខានក្នុងការរកដំណោះស្រាយនយោបាយជាច្រើនលើកមក គណបក្សទាំងពីរគឺមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនទាន់បានជួបចរចាគ្នាជាថ្មីទេ ជាពិសេសនៅពេលដែលសភាថ្មីនិង រដ្ឋាភិបាលថ្មីកើតឡើងហើយនោះ។
គណបក្សកាន់អំណាចនៅតែអះអាងថា ខ្លួននៅតែបើកទ្វារចំហជានិច្ចដើម្បីធ្វើការចរចា។ តែគណបក្សជំទាស់ ដែលអះអាង ថា ការចរចាមិនមានសមធម៌និងមិនទទួលបានការរីកចម្រើននោះ គ្រោងនឹងធ្វើមហាបាតុកម្មមួយថ្ងៃនៅចុងសប្តាហ៍នេះ។
តែលោកបណ្ឌិត ចន ស៊ៀអ័រស៊ៀរី (John D. Ciorciari ) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan បានថ្លែងថា៖ «ភាពទល់ច្រកកាន់តែអូសបន្លាយមិនមែនជាប្រផ្នូលល្អសម្រាប់កំណែទម្រង់ប្រជា ធិបតេយ្យទេ។ បាតុកម្មតវ៉ាវិល ទៅវិលមក និងការបង្ក្រាបនោះនឹងធ្វើឲ្យគ្មាន ស្ថិរភាព ហើយបំផ្លាញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលទន់ខ្សោយ។ គ្មានគណបក្សណាមួយនឹងទទួលផលប្រយោជន៍ពីលទ្ធផលចរចារកដំណោះ ស្រាយដែលបរាជ័យនោះទេ។ រឿងនេះគឺមានន័យថា គណបក្សសង្គ្រោះជាតិ នៅខាងក្រៅ មិនចូលរួម ហើយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាមួយនឹងភាពស្របច្បាប់តិចតួចដោយរងការគំរាមដោយភាពរំជើបរំជួលភ្លាមៗ ហើយ នឹងការថ្កោលទោសពីបរទេស»។
លោកថ្លែងថា កិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរក៏ជារឿងស្មុគស្មាញ សម្រាប់ភាគីទាំងពីរដែរ តែវាជាក្តីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា។ លោកថ្លែងដូច្នេះដោយយោងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចចំណេញផ្នែកភាពស្របច្បាប់លើឆាកអន្តរជាតិ និងផ្ទៃក្នុងជាតិ ហើយគណបក្ស ជំទាស់អាចមានកម្លាំងខ្លាំងក្នុងសភា និងមានឱកាសជំរុញឲ្យមានប្រសិទ្ធិភាព ក្នុងការកែទម្រង់ជាច្រើន ដូចជាបញ្ហាប្រព័ន្ធតុលាការជាដើម។
តែលោក John Sifton នៃអង្គការ Human Rights Watch វិញ បាននិយាយថា វាជារឿងស្រេចទៅលើគណបក្សជំទាស់ ថាតើត្រូវសម្រេចចិត្តយ៉ាងណាចំពោះរឿងចូលធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ឬនៅខាងក្រៅ។ តែលោកបាន ព្រមានថា រយៈពេល២០ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជាមិនគោរពសន្យាជាមួយនឹងដៃគូ។
«ការជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយនឹងការតស៊ូនយោបាយ ក្រោយការបោះឆ្នោត នៅទីបំផុតបាននាំឲ្យមានការសន្យាដោយគណបក្ស ប្រជាជនកម្ពុជាដើម្បីអនុវត្តកំណែទម្រង់ឬផ្តល់កៅអី ឬតំណែងដល់គណបក្ស ជំទាស់ក្នុងក្រសួងរដ្ឋាភិបាល តែបន្ទាប់មកការពិតអ្វីដែលកើតឡើងនោះគឺកំណែ ទម្រង់នានាមិនត្រូវបានធ្វើ ហើយតំណែងដែលផ្តល់ឲ្យពីគណបក្សប្រជាជនដល់ គណបក្សជំទាស់នោះ មានអំណាចតិចតួច។ ជាចុងបញ្ចប់ គណបក្សប្រជាជន គ្រប់គ្រងអំណាចទាំងអស់គឺកាន់កាប់រចនាសម្ព័ន្ធរដ្ឋាភិបាល សន្តិសុខ យោធា ប៉ូលិស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាន់កាប់តុលាការ ប្រព័ន្ធ យុត្តិធម៌។ នៅទីបំផុតគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស»។
ទោះជាយ៉ាងណាក៏ដោយ លោកគុជ ច័ន្ទលីបានអះអាងថា លោកមានជំនឿលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងតស៊ូ រកសេរីភាពរបស់គេ ហើយមានការគាំទ្រពី អន្តរជាតិរួចទៅហើយនោះ។
«ខ្ញុំមានជំនឿទៅលើកម្លាំងរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលនឹងអាចងើបឡើង ទាមទារយកសិទ្ធិសេរីភាពរបស់ខ្លួនដើម្បីរៀបចំប្រទេសរបស់ខ្លួនទៅតាមសេចក្តី ប្រាថ្នារបស់ខ្លួនឡើងវិញ។ អន្តរជាតិ គេបានបង្ហាញជំហររបស់គេរួចមកហើយ ថា គេនឹងនៅជាមួយប្រជាពលរដ្ឋខ្មែរ។ គេគាំទ្រប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរត្រូវតែចាប់ផ្តើមសម្តែងការចង់បានរបស់ខ្លួន តាមរយៈសកម្មភាពឲ្យ បានម៉ឺងម៉ាត់ ទើបគេអាចជួយកើត»។
មេដឹកនាំគណបក្សជំទាស់អះអាងថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី២៨ខែ កក្កដាឆ្នាំ២០១៣ ដែលផ្ទុយពីលទ្ធផលបោះឆ្នោតជាផ្លូវការរបស់គ.ជ.ប.ដែលប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ៦៨អាសនៈ និងគណបក្សសង្គ្រោះ ជាតិឈ្នះបាន៥៥អាសនៈ។
គណបក្សជំទាស់បានគំរាមថា នឹងកៀងគរការ គាំទ្រនៅលើឆាកអន្តរជាតិ មិនឲ្យមានការទទួលស្គាល់រដ្ឋាភិបាលថ្មី មិនធ្វើការ ជាមួយ មិនចុះហត្ថលេខាជាមួយ ហើយនឹងមិនធ្វើពាណិជ្ជកម្មជាមួយផងដែរ៕