ដោយ៖ នៅ វណ្ណារិន
ភ្នំពេញ៖ ស្របពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតបានកើនឡើងយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដើម្បីដាក់កំហិតការផ្សាយព័ត៌មានណាដែលរដ្ឋាភិបាលយល់ថា ប្រាសចាកការណ៍ពិត និងអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់សន្តិសុខសង្គមជាតិ។ ប៉ុន្តែក្រុមសកម្មជន និងបក្សប្រឆាំងយល់ថា វាគឺជាវិធានការឈានទៅបំបិទសេរីភាពព័ត៌មានដែលនៅសេសសល់ចុងក្រោយនេះ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់សំឡេង សហរដ្ឋអាមេរិកពីការរៀបចំច្បាប់នោះថា៖
«[សេចក្តីព្រាង] ច្បាប់ស្តីពីការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិតនិងអេឡិកត្រូនិកនេះគឺដើម្បីទប់ស្កាត់កុំឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជាយើង»។
របាយការណ៍មួយពីក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានឲ្យដឹងថា ចំនួនអ្នកប្រើ អ៊ីនធឺណិតបានកើនដល់១,៦៨លាននាក់នៅក្នុងឆ្នាំ២០១១ បើប្រៀបធៀបទៅឆ្នាំទៅមានត្រឹមតែ ៣សែន២ម៉ឺននាក់ប៉ុណ្ណោះ។ រីឯរបាយការណ៍ខ្លះរបស់ក្រុមហ៊ុនតាមដានបណ្តាញអ៊ីនធឺណិតបញ្ជាក់ថា អ្នកប្រើប្រាស់កម្ពុជាមានប្រហែល៣,១ភាគរយប៉ុណ្តោះ។
លោកឯក ថា ការពារចំណាត់ការរបស់របស់រដ្ឋាភិបាលថា វាមិនមែនដើម្បីទប់ស្កាត់និន្នាការដែលកំពុងរីកចម្រើននេះ និងមិនមែនសម្រាប់បំបិទសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនោះទេ។
«វាមានន័យថាយើងធ្វើនេះដើម្បីទប់ស្កាត់ជនអគតិទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកពីការណ៍ពិតអាចធ្វើឲ្យប៉ះពាល់ផលប្រយោជន៍សង្គម និងប្រទេសជាតិ»។
រដ្ឋាភិបាលបានចាប់ផ្តើមធ្វើសេចក្តីព្រាងមួយនេះអស់រយៈពេលជាងមួយឆ្នាំមកហើយដោយប្រមូលឯកសារ និងបទពិសោធន៍ពីបណ្តាប្រទេសនានា។ នេះបើតាមការបញ្ជាក់របស់លោក ឈុន វ៉ាត អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលហៅកាត់ថា (NiDA) ប៉ុន្តែមិនបញ្ជាក់ថាពេលណានឹងរួចរាល់ទេ។
«ការណ៍ពិតទៅ[សេចក្តីព្រាងច្បាប់] នេះ និង ផ្តោតសំខាន់លើឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត។ យើងកំពុងធ្វើការសិក្សាច្បាប់នេះដោយប្រមូលយកឯកសារនិងបទពិសោធន៍ ពីបណ្តាប្រទេសនៅអឺរ៉ុបនិងក្នុងតំបន់ដើម្បីឈានទៅដល់ការបង្កើត [សេចក្តីព្រៀង] បឋមមួយ»។
ទាក់ទិនទៅនឹងច្បាប់មួយនេះលោកបានបន្ថែមទៀតថា ការបង្កើតច្បាប់អ៊ីនធឺណិតនេះគឺវាពិតជាមានសារៈសំខាន់ដើម្បីឈានទៅដល់ការ គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតមួយដ៏ល្អប្រសើរ ហើយប្រឆាំងនឹងបទល្មើសនៅលើបណ្តាញមួយនេះ ដែលប្រទេសផ្សេងៗដូចជា បណ្តាប្រទេសនៅសហភាពអឺរ៉ុប សឹង្ហបូរី និងម៉ាឡេស៊ី ដែលមានច្បាប់នេះហើយ។
«ប្រទេសនានាមានច្បាប់របស់គេ។ មានច្បាប់គឺប្រសើជាង។ វានឹងជួយឲ្យមានកាគ្រប់គ្រងអ៊ីនធឺណិត មួយដ៏ល្អប្រសើរ ជាពិសេសគឺបង្កាបទល្មើសនៅលើប្រព័ន្ធអ៊ីនធឺណិតទៀតផង»។
នៅពេលដែលច្បាប់អ៊ីនធឺណិតស្ថិតក្នុងដំណើរការព្រាងនោះ អ្នកប្រើប្រាស់អ៊ីនធឺណិតសង្គមស៊ីវិល និងតំណាងរាស្ត្ររបស់គណបក្សប្រឆាំងបានសម្តែងការព្រួយបារម្ភរបស់ពួកគាត់អំពី ការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិទទួលព័ត៌មាននៅលើអ៊ីនធឺណិត។
កញ្ញា កែវ គូនីឡា អ្នកសរសេរ ប្លុកក្នុងអ៊ីនធឺណិត បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា កញ្ញាបានបង្កើតប្លុកផ្ទាល់ខួនចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះដើម្បីសរសេរព័ត៌មានផ្សេងៗដែលនាងបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ។ សម្រាប់កញ្ញា អ៊ីនធឺណិត ជាបណ្តាញសង្គម ដែលមានភាពចាំបាច់សម្រាប់នាងក្នុងការចែកចាយព័ត៌មាន ទំនាក់ទំនងមិត្តរបស់នាងនៅក្នុងនិង ក្រៅប្រទេសនិងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួនហើយពុំគួរមានការរឹតត្បិតទេ។
កញ្ញាគូនីឡាបានបន្តទៀតថា រដ្ឋាភិបាលទាំងអស់គួរតែពង្រឹងច្បាប់ដែលមានស្រាប់ជាមុនសិនដើម្បីទប់ស្កាត់បទល្មើសនានាដូចជាការផ្សាយរូបភាពអាសអាភាសរបស់កុមារនៅលើប្រព័ន្ធមួយនេះជាជាងការបង្កើតច្បាប់បន្ថែមទៀត។
លោក ង៉ែត ម៉ូសេ ជាអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលហៅកាត់ថា (CLEC) ហើយក៏ជាអ្នកប្រើប្រាស់ប្លុកមួយរូបផងដែរ បាននិយាយថា គាត់ប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃសម្រាប់កាងាររបស់គាត់ ក្នុងការចែកចាយព្រឹត្តិការណ៍ព័ត៌មាន និងព័ត៌មានផ្សេងៗដល់អ្នកយកព័ត៌មាន អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ នៅក្នុង និងក្រៅប្រទេស។ ឥឡូវនេះអ្នកប្រើប្រាស់អ៊ីនធឺណិតបានក្លាយជា «អ្នកយកព័ត៌មានប្រជាជន» ព្រោះអីពួកគាត់បានសរសេរនិងចែករំលែកព័ត៌មានជាច្រើនខុសៗនៅលើប្រព័ន្ធមួយនេះ។
«វាគឺជាការព្រួយបារម្ភមួយ ប្រសិនបើច្បាប់ អ៊ីនធឺណិតនេះ បង្កើតឡើងដើម្បីធ្វើការរិតត្បឹតការបញ្ចេញមតិ និងទទួលព័ត៌មាននោះពីព្រោះថា អ្នកប្រើប្រាស់អ៊ីនធឺណិត បានកើនឡើងជាច្រើន។ អ្នកប្រើប្រាស់អ៊ីនធឺណិត ហ្វេសប៊ុក ទ្វិតទ័រ និងប្លុកបាន ក្លាយជាអ្នកយកព័ត៌មានប្រជាជនទៅហើយៗពួកគាត់បានបិទផ្សាយព័ត៌មានផ្សេងៗដែលគាត់ចង់បាន ប្រសិនបើមានការរិតត្បឹតមួយនោះ ពួកគេនឹងក្រោកឡើងតវ៉ា។ ប្រសិនបើមានការបង្កើតព័ត៌មានជាច្រើន ហើយទៅយើងបិទហ្វេសប៊ុក តើប្រទេសកម្ពុជានឹងទៅជាអ្វីទៅ?»។
កាលពីឆ្នាំទៅរដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងនោះបិទគេហទំព័រប្លុកមួយមានឈ្មោះថាខេអាយមេឌា (KI Media) ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង មិនឲ្យមើលឃើញនៅនៅកម្ពុជា ដែលធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់អង្គការសង្គមស៊ីវិល។
អ្នកស្រី សុខ ចិន្តា ប្រធានក្រុមហ៊ុន មេគង្គណិតបានមានប្រសាសន៍ថា៖
«ខ្ញុំគិតថារដ្ឋាភិបាលគួរតែបង្កើតច្បាប់នេះ ព្រោះថាព័ត៌មាននៅក្នុងអ៊ីនធឺណិត ក៏ដូចជាព័ត៌មាននៅលើកាសែតដែរ ពូកគេមានសិទ្ធសរសេរព័ត៌មាន ប៉ុន្តែវាត្រូវតែមានភាពត្រឹមត្រូវ ។ សម្រាប់ខ្ញុំ ខ្ញុំគាំទ្រសេចក្តីព្រាងច្បាប់នេះ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតទេ។ ប្រសិនបើរដ្ឋាភិបាលបង្កើតជាគោលនយោបាយនេះ ពួកយើងនឹងធ្វើតាម»។
បណ្តាញទូរទស្សន៍ និងវិទ្យុភាគច្រើនត្រូវបានរដ្ឋាភិបាលគ្រប់គ្រង ដែលធ្វើឱ្យអ៊ីនធឺណិតក្លាយជាមធ្យោបាយតែមួយគត់សម្រាប់អ្នកដែលរងគ្រោះពីការរំលោភបំពាននានាបញ្ចេញទស្សនៈរបស់គេបានបើទោះបីជាអ្នកដែលប្រើប្រាស់ក្នុងស្រុកនៅមិនទាន់ទូលំទូលាយក៏ដោយ។
កាលពីពេលថ្មីៗនេះ មានគេហទំព័រមួយត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រជាពលរដ្ឋដែល ត្រូវបានបណ្តេញចេញ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីក្រុមហ៊ុនស្ករសនៅខេត្តចំនួនបីត្រូវបានបើកបង្ហាញដល់សាធារណជន ។
គេហទំព័រមួយនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ស្ករប្រឡាក់ឈាម» ដើម្បីទាមទារឲ្យមាន ការឈប់ប្រើស្ករសដែលនាំចេញទៅសហភាពអឺរ៉ុបពីរោងចក្រស្ករសទាំងនេះដែលបានបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង។
លោក សេង សុខហេង នៃបណ្តាញកសាងសន្តិភាពសហគមន៍(CPN)បានបញ្ជាក់ថា៖
«វាមានផលប្រយោជន៍ច្រើនណាស់។ ទី១គឺយើងអាចផ្សាយព័ត៌មានបានទូលាយជាងមុន ដូច្នេះមនុស្សគ្រប់រូបអាចចូលមើលបានដោយសេរី ហើយមួយទៀត ព័ត៌មានអាចស្ថិតនៅបានយូ»។ លោកសុខហេងបានបន្ថែមទៀតថា «ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតគឺមានប្រសិទ្ធភាព និងអាចទទួលចាប់អារម្មណ៍បានច្រើន ហើយវាអាចចែកចាយព័ត៌មានពីមនុស្សម្នាក់ទៅមនុស្សផ្សេង បានយ៉ាងឆាប់រហ័ស។ មកដល់ពេលនេះ យើងបានបង្កើតគេហទំព័រសហគមន៍ចំនួនបីទៅបួនហើយ ដូចជាគេហទំព័រមួយនេះ គេហទំព័រព្រៃឡង់ និងគេហទំព័រផ្សេងទៀតរបស់សហគមន៍ ដែលមានអ្នកចូលមើលជាច្រើន»។
ដោយឡែកលោក យឹម សុវណ្ណ តំណាងរាស្រ្តរបស់គណបក្សសមរង្ស៊ី បានហៅសេចក្តីព្រាងច្បាប់ថ្មីនេះថាជា «ការបំបិទការរិះគន់លើរដ្ឋាភិបាល» និង «រិតត្បឹតសេរីភាពនៃការបញ្ចេញមតិ» បន្ទាប់ពីគណបក្សកាន់អំណាចមួយនេះ បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្ធផ្សាយនៅកម្ពុជា។
«បន្ទាប់បានគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍រួចហើយ ពួក គេចង់គ្រប់គ្រងលើប្រព័ន្ធព័ត៌មានសង្គមថែមទៀត។ ការនិយាយថា ទប់ស្កាត់កុំឲ្យមានការផ្សព្វ ផ្សាយព័ត៌មានមិនពិតគឺគ្រាន់តែជាលេសមួយតែប៉ុណ្ណោះ ប៉ុន្តែមូលហេតុនយោបាយពិតនេះគឺធ្វើការរិតត្បឹតសិទ្ធិបញ្ចេញមតិ»។
លោក សុវណ្ណ បានបញ្ជាក់ផងដែរថា អ៊ីនធឺណិតបានចូលរួមចំណែកសំខាន់សម្រាប់យុវជនកម្ពុជាក្នុងការចែករំលែក និង ជាកន្លែងមួយដែលអាចទទួលព័ត៌មានដែលជាក់លាក់បានសម្រាប់ជួយក្នុងការអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីការរត់ភៀសខ្លួនរបស់លោក សម រង្សីប្រធានគណបក្សសមរង្សីនាឆ្នាំ២០១០មកអ៊ីនធឺណិតបានដើរតួនាទីយ៉ាងចាំបាច់ក្នុងការទំនាក់ទំនងរវាង ប្រធានគណបក្សរូបនេះជាមួយនឹងសមាជិករបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោកសុវណ្ណ។
«វាមានសារៈសំខាន់ណាស់សម្រាប់លោកប្រធានសមរង្ស៊ីក្នុងការទំនាក់ទំនង ជាមួយនឹងសកម្មជនរបស់គណបក្សសមរង្ស៊ីនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាលោកប្រធានមានឧបសគ្គមិនអាចស្ថិតនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏ យើងនៅតែអាចធ្វើការជាមួយគ្នាបានតាមរយៈវីដេអូបានដែរ»។
ក៏ប៉ុន្តែលោក ជាម យៀប តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា គណបក្សរបស់លោកប្រើការចុះទៅជួបប្រជាពលរដ្ឋ និងសកម្មជនដោយផ្ទាល់ជាជាងការប្រើអ៊ីនធឺណិត។
លោកជាម យៀប ប្រៀបធៀបអ៊ីនធឺណិតដូចជាកាំបិត ដែលមានមុខពីរដូច្នោះដែរដែលប្រើប្រាស់សម្រាប់ទទួលព័ត៌មានសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅលើសកលលោកប៉ុន្តែក៏មានផលអាក្រក់ដល់វប្បធម៌ ការអប់រំ និងផ្នែកផ្សេងទៀត។
«ក្នុងនាមខ្ញុំគឺជាតំណាងរាស្រ្តមួយរូប ខ្ញុំសូមធ្វើការគាំទ្រដល់ [សេចក្តីព្រាងច្បាប់] នេះ ព្រោះថាយើងត្រូវធ្វើឲ្យប្រាកដថា យើងអាចមានច្បាប់មួយដែលជួយជំរុញឲ្យមានការគ្រប់គ្រងមួយដ៏ល្អដើម្បីជៀសវាងការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងផ្លូវខុសគន្លងប្រពៃណី ដែលអាចនាំឲ្យមានការរំលោភច្បាប់ និងសិទ្ធិរបស់អ្នកដទៃ។ ឧទាហរណ៍ដូចជាការដាក់ផ្សាយរួបភាពអាសអាភាសនៅក្នុងហ្វេសប៊ុកជាដើម។ ដូច្នេះយើងត្រូវការច្បាប់មួយដើម្បីគ្រប់គ្រងវា»។
បណ្តាញសង្គមក្នុងអ៊ីនធឺណិតដែលមានដូចជា ហ្វេសប៊ុក (Facebook) ទ្វីតធ័រ (Twitter) និង យូធូប (YouTube) ត្រូវបានប្រើប្រាស់ដោយក្រុមយុវជនក្នុងការប្រមូលផ្តុំគ្នាចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ដែលគេហៅឈ្មោះថា«បដិវត្តន៍រដូវផ្ការីកអារ៉ាប់» ហើយបានទម្លាក់មេដឹកនាំប្រទេសមួយចំនួន។ រីឯនៅកម្ពុជាសកម្មជនសេរីភាពអ៊ីនធឺណិតមួយចំនួនអះអាងថា ក្រុមអ្នកប្រើប្រាស់អ៊ីនធ័រណិតបានចែកចាយព័ត៌មានស្តីពីការរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លីប្រជាពលរដ្ឋ និងអំពើពុករលួយជាដើម៕

«អ៊ីនធឺណិតវាប្រៀបដូចជាបាយអញ្ចឹង ដែលមានសារៈសំខាន់ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមក៏ដូចជាប្រទេសជាតិពីព្រោះអ្វីៗទាំងអស់វានៅលើអ៊ីនធឺណិត។ ប្រសិនបើយើងចង់សិក្សាទំនាកទំនងជាមួយមិត្តភក្តិ ឬក៏ធ្វើអ្វីផ្សេងៗយើងត្រូវការប្រព័ន្ធអ៊ីនធឺ ណិត»។កញ្ញា កែវ គូនីឡា អ្នកសរសេរ ប្លុកក្នុងអ៊ីនធឺណិត