កម្ពុជា​ត្រូវ​លុប​ចោល​សន្ធិសញ្ញា​សម័យ​វៀតណាម​មាន​ឥទ្ធិពល​លើ​កម្ពុជា

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប (ឆ្វេង) ​និង​​លោក សុខ ខេមរា អ្នក​សម្រប​សម្រួល VOA នៅ​ក្នុង​កម្មវិធី​​វិទ្យុ Hello VOA អំពី ប្រធានបទ ​«ឧបសគ្គរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយព្រំដនជាមួយវៀតណាម‍» នៅ​ក្នុង​បន្ទប់​ផ្សាយ VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ ខណៈ​ដែល​លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា​ក្នុងប្រទេសបារាំង​ចូល​រួម​ជា​វាគ្មិន​ពី​ទីក្រុង​ប៉ារីស។ (លឹម សុធី/VOA)

ក្រុម​អ្នក​ជំនាញការ​ព្រំដែន​និយាយ​ថា រដ្ឋាភិបាល​គួរ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​មួយ​ចំនួន​ ហើយ​ដោះស្រាយ​តាម​យន្តការ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ បើ​ពុំ​ដូច្នោះ​ទេ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​បាន​ឡើយ។ នេះ​ជា​ការ​អះអាង​របស់​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ក្នុង​ប្រទស​បារាំង និង លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ក្នុង​កម្មវិធី​ Hello VOA អំពី​បញ្ហា​ព្រំដែន។

Your browser doesn’t support HTML5

កម្ពុជា​ត្រូវ​លុប​ចោល​សន្ធិសញ្ញា​សម័យ​វៀតណាម​មាន​ឥទ្ធិពល​លើ​កម្ពុជា

លោក​ វាគ្មិន​ទាំង​ពីរ​អះអាង​ដូច្នេះ​ដោយ​បន្ត​ថា វៀតណាម​មិន​ទទួល​ស្គាល់​ផែនទី​ណា​ផ្សេង​ក្រៅ​ពី​វៀតណាម​បាន​ធ្វើ​ការ​បោះពុម្ភ​ជា​ឯកតោភាគី​ទេ ហើយ​រដ្ឋាភិបាល​ខ្មែរ​ក៏​មិន​ព្រម​ប្តឹង​ទៅ​យន្តការ​អន្តរជាតិ​ទៀត ដោយ​ថ្លែង​ថា កំពុង​បន្ត​ចរចា​ទ្វេភាគី។

តែ​ក្រុម​វាគ្មិន​ថ្លែង​ថា សន្ធិសញ្ញា​ឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ពេល​វៀតណាម​មាន​ឥទ្ធិពល​លើ​កម្ពុជា​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​ដែល​កម្ពុជា​បាត់បង់​ទឹកដី​កម្ពុជា។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​បដិសេធ​មិន​ព្រម​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដូច​ការ​ចង់​បាន​របស់​គណបក្ស​ជំទាស់​ទេ ដោយ​បន្ត​ប្រើ​យន្តការ​ទ្វេភាគី​វិញ៕