វ៉ាស៊ីនតោន —
ខ្សែភាពយន្តឯកសារខ្មែរ«កង្វះរូបភាព» ឬហៅថា «The Missing Picture» ដែល ជ្រើសឲ្យចូលប្រកួតដើម្បីទទួលពានរង្វាន់អូស្ការត្រូវគេដាក់បញ្ចាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយនៅសប្តាហ៍នេះ។
ក្រុមអ្នកទស្សនាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានកោតសរសើរខ្សែភាពយន្ត «កង្វះរូបភាព» ឬហៅថា «The Missing Picture»ដែលជាខ្សែភាពយន្តត្រូវគេ ជ្រើសរើសដើម្បីប្រកួតយកពានរង្វាន់ធំជាងគេក្នុងពិភពលោកហៅថា ពានរង្វាន់អូស្ការ។
ខ្សែភាពយន្តនេះផលិតដោយជនជាតិខ្មែរម្នាក់គឺលោកប៉ាន់ ឫទ្ធី ដែលប្រើប្រាស់វិធីផ្សេងៗ ដូចជាដីឥដ្ឋ និងរូបភាពឯកសារសម័យខ្មែរក្រហមដើម្បីប្រាប់ឲ្យដឹងអំពីជីវិត ទុក្ខវេទនា អំពើសាហាវយង់ឃ្នងតាមទម្រង់ផ្សេងៗក្នុងសម័យខ្មែរក្រហម ដែលគេចាត់ទុកថា បាត់បង់រូបភាព។
អ្នកចូលរួមទស្សនាជាច្រើនរយនាក់បានទស្សនាយ៉ាងស្ងាត់ស្ងៀមក្នុងពេលបញ្ចាំងខ្សែភាពយន្តនេះ នៅក្នុងរោងភាពយន្តរបស់អង្គការស្រាវជ្រាវ វិទ្យាសាស្ត្រ និងការអប់រំរបស់ស.រ.អា.ហៅថា National Geographic ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រោយពីទស្សនាខ្សែភាពយន្តនេះ លោកស្រី ខារីន ឃីង (Karin King) ពលរដ្ឋអាមេរិកាំងក្នុងរដ្ឋវីជីនៀបានថ្លែងប្រាប់វីអូអេខ្មែរថា ការថតសាច់រឿងនិងការពន្យល់អំពីបញ្ហាជីវិត អំពើឃោរឃៅនានា និងការគ្រប់គ្រងក្នុងរបបខ្មែរក្រហម ដោយប្រើរូបភាពដីឥដ្ឋជាតំណាងនោះ វាពិតជារឿងដែលពិសេសណាស់។
«ព្រោះជារឿយៗ យើងឃើញការឃោសនានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនតាមរយៈដំណឹង។ អ្វីដែលយើងឃើញពេលនោះមិនមែនជារឿងពិតដែលបានកើតឡើងទេ។ ហើយការមើលឃើញខ្សែភាពយន្តថ្ងៃនេះ ជាមួយនឹងភាពរស់រវើក ដោយមានការនិយាយប្រាប់រឿងតាមរយៈរូបសំណាកមនុស្ស សត្វធ្វើពីដីឥដ្ឋ ជារឿងដែលនិយាយពីជីវិតមួយបែបផ្សេង ជាងការដែលខ្ញុំស្រមៃពីអ្វីដែលបានកើតឡើងនៅសម័យនោះ»។
លោកស្រីថ្លែងថា ខ្សែភាពយន្តនេះមានលក្ខណៈពិសេសដោយផ្ទាល់ខ្លួន មានឥទ្ធិពល មានលក្ខណៈរស់រវើក និងរំជួលចិត្ត។ លោកស្រីបានប្រៀបធៀបអ្វី ដែលលោកស្រីបានឃើញក្នុងកុននេះទៅនឹងរបស់ណាហ្ស៉ី (Nazi) អាល្លឺម៉ង់ នៅពេលឃើញខ្សែភាពយន្តនេះ។
«លោកអ្នកដឹងទេវាជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នារក្នុងការយល់ដឹងអំពីមនុស្សតាមរបៀបនេះ។ វាជារឿងដែលខុសពីព័ត៌មាន ដែលលោកអ្នកបានដឹង។ រឿងផ្ទាល់ខ្លួននេះធ្វើឲ្យមានចំណុចច្រើនដែលគួរឲ្យជឿជាក់ខ្លាំងណាស់។ ខ្ញុំគិតថា វាធ្វើឲ្យខ្ញុំមានការយល់ដឹងជាច្រើន និងមានចិត្តអាណិតអាសូរ។ វាមិនមែនគ្រាន់តែជាព័ត៌មានទេ»។
ថ្លែងប្រាប់វីអូអេក្រោយពីទស្សនាខ្សែភាពយន្តនោះ លោកសុខា គីម អាយុ៣៣ឆ្នាំ ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋវីជីនៀ ធ្វើការនៅក្នុងរដ្ឋធានីវ៉ាស៊ីតោនផ្នែកព័ត៌មានវិជ្ជា ហើយដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង បានអះអាងថា លោកបានដឹងពីប្រវត្តិសាស្ត្រច្រើនតាមរយៈខ្សែភាពយន្តនេះ ហើយក៏បានដឹងថា ហេតុអ្វីបានជាឪពុកម្តាយរបស់លោកមិនចង់និយាយអំពីរឿងខ្មែរក្រហម។
«ដូច្នេះខ្សែភាពយន្តនេះធ្វើឲ្យខ្ញុំយល់។ ហេតុដែលពួកគាត់មិនចង់និយាយអំពីរឿងខ្មែរក្រហម ព្រោះវាជារឿងទុក្ខសោកវេទនា។ ហើយពួកគាត់ចង់បំភ្លេចរឿងរ៉ាវនោះជាជាងរំឭកវាឡើងវិញ។ តែពួកគាត់ពិតជាមានការលើកទឹកចិត្តឲ្យខ្ញុំទស្សនាខ្សែភាពយន្តដូចនេះ ដើម្បីឲ្យខ្ញុំយល់អំពីប្រវត្តិសាស្ត្ររបស់យើង»។
ខ្សែភាពយន្តនេះមានការបង្ហាញអំពីការបង្ខំឲ្យធ្វើការលើកទំនប់ជីកប្រឡាយ ដកស្ទូង ធ្វើការហួសកម្លាំង ការបង្អត់អាហារ គ្មានសិទ្ធិនេសាទ ការធ្វើទារុណ្មកម្ម ការដែលពលរដ្ឋគ្មានសេរីភាពគ្រប់បែបយ៉ាង ការភ័យខ្លាច ការគ្មានមន្ទីរពេទ្យព្យាបាល គ្មានទីជម្រកសមរម្យ សង្គា្រមរ៉ាំរ៉ៃ ការសម្លាប់ ដោយគ្រាន់តែទទួលទានផ្លែឈើ ឬមើមដំឡូងមួយដុំ ការដែលប៉ុល ពតជាមេដឹកនាំជួបប្រជុំជាមួយកម្មាភិបាលខ្មែរក្រហម អាវខ្មៅក្នុងផែនការគ្រប់គ្រងរបស់គេ ជាដើម ដែលខ្សែភាពយន្តបានបង្ហាញ។
ក្រុមអ្នកទស្សនា ដែលវីអូអេបានជួបសម្ភាស បាននិយាយថា ខ្សែភាពយន្ត «កង្វះរូបភាព» ឬ ហៅថា «The Missing Picture» ដែលជាខ្សែភាពយន្តផ្នែកភាសារបរទេសនេះ គួរជាប់ពានរង្វាន់អូស្ការ (OSCARS)។
ក្រោយពេលទស្សនា លោកឯម សិរី អ្នកទស្សនាមកពីរដ្ឋវីជីនៀ ជាពលរដ្ឋខ្មែរអាមេរិកាំង បានថ្លែងប្រាប់វីអូអេដែរថា៖«ខ្ញុំសង្ឃឹមថា វាទទួលបានពានរង្វាន់ ព្រោះមានអត្ថន័យទូលំទូលាយ ធ្វើឲ្យខ្ញុំនឹកឃើញដល់ពេលហ្នឹង។ ខ្ញុំសរសើរអ្នករៀបចំនិងអ្នកតែងហ្នឹង»។
លោកថ្លែងថា អត្ថន័យ ពាក្យពេជន៍ ខ្លឹមសារ ការពន្យល់តាមរបៀបច្រើនយ៉ាង អំពីរបបខ្មែរក្រហមដែលលោកបានឆ្លងកាត់និងរងទុក្ខវេទនាផងនោះគឺមានលក្ខណៈល្អណាស់។
ខ្សែភាពយន្តនេះកំពុងប្រកួតជាមួយនឹងខ្សែភាពយន្តបរទេសចំនួនបួនប្រទេសផ្សេងទៀតមុននឹងត្រូវគេបោះឆ្នោតនៅចុងខែកុម្ភនេះហើយនឹងប្រកាសពានរង្វាន់នៅថ្ងៃទី២ ខែមិនានៅឯហូលីវូដក្នុងទីក្រុង ឡូសអាន់ជឺលេស រដ្ឋកាលីហ្វ័រញ៉ា។
ក្រោយពេលទស្សនាខ្សែភាពយន្តនេះ លោករ៉សស្ស៊ែល វីលៀម (Russell William) ជាមន្ត្រីផ្នែកទំនាក់ទំនងសាលាសិល្បៈនៃសាកលវិទ្យាល័យ American University ដ៏ល្បីល្បាញក្នុងប្រទេស និងជាអ្នកមានសិទ្ធិបោះឆ្នោតម្នាក់សម្រាប់ខ្សែភាពយន្តនេះ បានថ្លែងប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំចូលចិត្តពីវិធីដែលគេដាក់បញ្ចូលគ្នានូវសកម្មភាពរស់រវើកនៃវីដេអូដែលគេរក្សាទុក និងរូបតំណាងធ្វើពីដីឥដ្ឋ ជាអ្វីដែលខ្ញុំគិតថា ពិតជាវិធីដ៏ជំនាញ ក្នុងការបង្ហាញយើងអំពីមហន្តរាយដែលបានកើតឡើងនោះ»។
ក៏ប៉ុន្តែលោកថ្លែងថា តាមរយៈរូបសំណាកធ្វើពីដីឥដ្ឋនោះ គេអាចនិយាយថា នោះជាម្តាយខ្ញុំ នោះជាជីដូនជីតាខ្ញុំ រូបនេះខ្មែរក្រហម រូបនេះជាក្មេងហើយរូបទាំងនោះអាចជាតំណាងឲ្យអ្នកណាក៏បាន។
លោកបន្តថា៖ «ចំណុចនោះហើយដែលខ្ញុំគិតថា ធ្វើឲ្យទៅជារឿងផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា លោកមិនអាចប្រាប់ថា លោកត្រូវបោះឆ្នោតជូនខ្សែភាពយន្តណាមួយទេ នៅមុនពេលដែលលោកទស្សនាខ្សែភាពយន្តទាំង៥ ផ្នែកភាសាបរទេសនេះ។
អ្នករៀបចំការបញ្ចាំងខ្សែភាពយន្តម្នាក់ គឺលោក ហ្កេ្រហ្គ័រី ម៉ាក់ហ្គ្រូឌឺ (Gregory McGruder) ជាអនុប្រធានកម្មវិធីទំនាក់ទំនងសាធារណៈរបស់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអប់រំរបស់ស.រ.អា.ហៅថា National Geographic បានថ្លែងប្រាប់វីអូអេថា វាជារឿងទាក់ទាញទឹកចិត្តណាស់ ព្រោះអ្នកដឹកនាំរឿង បង្ហាញអំពីរូបអជីវចលធ្វើពីដីឥដ្ឋនេះ ហើយក្រុមអ្នកទស្សនាក៏បានទស្សនាដោយជក់ចិត្តដែរ។ លោកថ្លែងដូច្នេះបន្ទាប់ពីបានទស្សនាឈុតឆាក និងទិដ្ឋភាពដ៏សែនសាហាវក្នុងប្រវត្តិសាស្ត្រកម្ពុជា។
លោកបន្តថា៖ «ព្រោះថា រឿងនេះប្រហែលជាខ្សែភាពយន្តមួយដែលល្អបំផុត ដែលយើងបានទស្សនា។ តែខ្ញុំបានឃើញមានដំណាក់កាលជាច្រើនដែលខ្ញុំសង្កេតឃើញថា អ្នកទស្សនាសម្តែងអាការៈភ្នាក់ផ្អើលនៅដំណាក់កាលទាំងនោះ ដែលពិតជាបង្ហាញថា ពួកគេយកចិត្តទុកដាក់ខ្លាំងណាស់»។
ដូចអ្នកទស្សនាដទៃទៀតដែរ លោកថ្លែងថា អ្នកដឹកនាំរឿងបានបង្ហាញប្រវត្តិសាស្ត្រកម្ពុជាតាមរបៀបច្នៃប្រឌិតមួយដោយរឿងខ្លួនឯងផងនិងលើកពីរឿងរ៉ាវពលរដ្ឋជាជនរងគ្រោះ និងប្រទេសជាតិ ដែលធ្លាក់ចូលក្នុងរបបឃោរឃៅនោះ៕