ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ខ្មែររឿង​​«កង្វះរូបភាព» ​ឬ ​Missing Pictures​ ជាប់​ក្នុង​បញ្ជី​​៥​រឿង​ចុង​ក្រោយ​សម្រាប់​រង្វាន់​អូស្ការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខ្សែ​ភាពយន្ត​ខ្មែររឿង​ «កង្វះរូបភាព» ​ឬ ​Missing Pictures​ ត្រូវ​បាន​ដាក់ចូល​ក្នុង​ភាពយន្ត​ចំនួនប្រាំ​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្តាច់ព្រាត់​យកពាន​រង្វាន់​អូស្ការ​ខាង​ផ្នែក​ខ្សែ​ភាពយន្ត​បរទេស​ដែល​ល្អជាង​គេបំផុត។​ នេះបើ​តាមការ​ប្រកាស​ឱ្យដឹង​ពី​គណៈ​កម្មការ​ពានរង្វាន់​អូស្ការ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ ​ ខ្សែភាព​យន្តរឿង​«កង្វះរូបភាព» ​គឺជា​ភាពយន្ត​ស្រគត់ស្រគុំ​ និងមាន​លក្ខណៈ​ស៊ីវិល័យ​ដែល​រៀបរាប់​ពីជីវិត​វ័យកុមារ​របស់​អ្នកដឹកនាំ​រឿង​ប៉ាន់​ ឫទ្ធី​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​របប​ខ្មែរក្រហម។​ សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ជា​ច្រើន​បានស្លាប់​បាត់បង់​ជីវិត​នៅក្នុង​របបវាល​ពិឃាតនោះ​ជាមួយ​​នឹង​ពល​រដ្ឋខ្មែរ​ជិតពីរ​លាន​នាក់​ទៀត៕

XS
SM
MD
LG