បាងកក —
អង្គការជំនួយក្នុងប្រទេសថៃនិយាយថា ពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ និងកូនចៅរបស់ពួកគេ នៅតែនាំគ្នាធ្វើដំណើរទៅកាន់កន្លែងឆែកឆេរទល់ដែនមួយនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់។ ពួកគេនៅតែមិនជឿទុកចិត្តចំពោះការធានារ៉ាប់រងពីសំណាក់រដ្ឋាភិបាលយោធាថៃដែលថា ពួកគេមិនត្រូវគេរកមុខដើម្បីបង្ក្រាបក្នុងគោលបំណងបណ្តេញពលករចំណាកស្រុកខុសច្បាប់ចេញពីប្រទេសថៃនោះទេ។
អង្គការអន្តោប្រវេសន៍អន្តរជាតិ និងអ្នកតំណាងនៃបណ្តាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលមានការព្រួយបារម្ម បានប្រាប់វីអូអេថា ជនជាតិកម្ពុជារាប់ពាន់នាក់នៅតែនាំគ្នាធ្វើដំណើរសំដៅទៅប៉ុស្តិ៍ឆែកឆេរទល់ដែនប៉ោយប៉ែត។
ចំនួនមនុស្សនៅថ្ងៃពុធនេះមិនច្រើនដូចកាលពីចុងសប្តាហ៍កន្លងទៅនេះទេ ក៏ប៉ុន្តែនៅតែច្រើន នេះបើតាមសម្តីរបស់ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅតាមបណ្តោយទល់ដែនកម្ពុជា ថៃ។
គេកាក់ស្មានថា ពលរដ្ឋខ្មែរយ៉ាងហោចណាស់២សែននាក់បានរត់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជាវិញនៅខែនេះ។
អង្គការទាំង១០ដែលមានការព្រួយបារម្ភ រួមមានអង្គការសង្គមជំនួយកិច្ចការផ្លូវច្បាប់ Catholic បណ្តាញក្រុមពលករចំណាកស្រុកនៅក្នុងប្រទេសថៃ និងអង្គការសង្គ្រោះកុមារ Save the Children បានផ្ញើរញត្តិមួយទៅក្រុមមេដឹកនាំយោធានៃប្រទេសថៃ ដោយសុំឲ្យឈប់ធ្វើការគាបសង្កត់ទៅលើពលករ។
«សង្គមថៃឥឡូវនេះ ជាពិសេសពួកអ្នកជំនួញ កំពុងតែរងគ្រោះដោយសារគោលនយោបាយខ្វះការមើលឃើញវែងឆ្ងាយ ដែលផ្តោតទៅលើសន្តិសុខជាតិ និងការចាប់ខ្លួន និងការបណ្តេញមនុស្សចេញពីប្រទេស។ អ្វីដែលពួកយើងចង់បានជាបន្ទាន់ភ្លាមៗគឺឲ្យយោធាឈប់បង្ក្រាប ឈប់ចាប់ខ្លួន និងឈប់គាបសង្កត់ពលករចំណាកស្រុក។
Roisai ថ្លែងពីទីក្រុងឈៀងម៉ៃមកថា មានភាគីដែលមិនស្គាល់មុខកំពុងតែឆ្លៀតយកផលចំណេញពីស្ថានការណ៍នៅទីនោះ និងនៅ Mae Sot ដែលស្ថិតនៅជាប់ទល់ដែនថៃនិងភូមា។
«យើងបានទទួលសេចក្តីរាយការណ៍អំពីមនុស្សដែលស្លៀកពាក់ដូចមន្ត្រីពង្រឹងច្បាប់ ហើយចូលក្នុងសហគមន៍ ហើយបង្កឲ្យមានស្ថានភាពជម្រិតយកប្រាក់ ដោយធ្វើដូចជាពួកគេចូលមកសហគមន៍ដើម្បីចាប់មនុស្ស។ ហើយអ្នកខ្លះក៏បង់ប្រាក់ឲ្យពួកគេ។ ហើយការណ៍នេះក៏បង្កើតឲ្យមានបរិយាកាសភិតភ័យនៅក្នុងសហគមន៍ដែរ»។
ការណ៍នេះបានធ្វើឲ្យនិយោជកខ្លះ ដែលប្រើប្រាស់ពលករគ្មានសំបុត្រស្នាម កាត់បន្ថយសកម្មភាពជំនួញរបស់ពួកគេ ដោយមានរួមទាំងការផលិតកម្មរោងចក្រផងដែរ។
ទោះជាពលករកម្ពុជាភាគច្រើនបានចាកចេញពីប្រទេសថៃហើយក៏ដោយ ក៏ក្រុមសកម្មជននិយាយថា ពលករភូមាភាគច្រើននាំគ្នារត់ពួន ជាជាងឆ្លងដែនទៅភូមាវិញ។
គេកាក់ស្មានថា មានពលករភូមាប្រមាណ២លាននាក់នៅក្នុងប្រទេសថៃ ហើយថា ពួកគេជាកម្លាំងពលកម្មសំខាន់ចាំបាច់ និងថោកសម្រាប់ឧស្សាហកម្មសំណង់ និងឧស្សាហកម្មមួយចំនួនទៀត។
កាលពីថ្ងៃអង្គារ ក្រុមអ្នកគាំទ្រពលករបានជួបជាមួយក្រុមមន្ត្រីយោធាថៃនៅ Mae Sot។
Roisai ថ្លែងថា ទាហានថៃបានយល់ព្រមមិនសំដៅទៅលើពលករចំណាកស្រុកទេរហូតដល់ពេលមានការបញ្ជាក់ច្បាស់លាស់ពីថ្នាក់ដឹកនាំយោធា។
ប៉ុន្តែលោកស្រី Roisai នៅតែមានការព្រួយបារម្ភ។
«យើងនិយាយអំពីស្ថានការណ៍ទូទាំងប្រទេស។ មានទីភ្នាក់ងារពង្រឹងច្បាប់ជាច្រើន ក្រៅពីយោធា។ ដូច្នេះខ្ញុំគិតថា គ្មានការធានាថា ពួកយោធានឹងឆ្លើយតបចំពោះសំណើរបស់យើងទេ»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ មេដឹកនាំយោធាថៃបានចេញក្រឹត្យទាក់ទងគ្នា២។ មួយចែងថា គ្មានគោលនយោបាយដើម្បីបង្ក្រាបលើពលករចំណាកស្រុកនៅឡើយទេ ទោះជាមានរបាយការណ៍ជាច្រើនថា មាននយោបាយបែបនេះក៏ដោយ។ ក្រឹត្យនេះទទួលស្គាល់ថា មានការតម្រូវឲ្យនិយោជកប្រគល់បញ្ជីកម្មកររបស់ខ្លួនសម្រាប់ការត្រួតពិនិត្យ។
សេចក្តីប្រកាសទី២ចែងថា មន្ត្រីរដ្ឋាភិបាលណាដែលត្រូវរកឃើញថា ជាប់ពាក់ព័ន្ធក្នុងរឿងជួញដូរមនុស្ស ជាពិសេសទាក់ទងនឹងពលករចំណាកស្រុក នឹងត្រូវទទួលទោសតាមការដាក់វិន័យ និងទោសឧក្រិដ្ឋ។
ការប្រព្រឹត្តរបស់ប្រទេសថៃទៅលើពលករបរទេសត្រូវគេពិនិត្យមើលយ៉ាងដិតដល់។
នៅសប្តាហ៍នេះ ប្រទេសថៃកំពុងប្រឈមមុខនឹងការដាក់ចូលបញ្ជីខ្មៅរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចំពោះបរាជ័យក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្ស។
តារាងទាសករពិភពលោក ដែលរៀបចំឡើងដោយមូលនិធិដើរដោយសេរី ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី ចាត់ទុកប្រទេសថៃ ថាជាកន្លែងកេងប្រវ័ញ្ច ដោយមានជនរងគ្រោះជាទាសករ ក្នុងប្រទេស និងមកពីក្រៅប្រទេស។
ប្រែសម្រួលដោយ ប៉ូច រាសី