អ្នក​ច្បាប់​ទទូច​ឲ្យ​រដ្ឋសភា​គិត​ពី​កេរ្តិ៍​ឈ្មោះ​ពេល​ធ្វើ​ច្បាប់​កំណែ​ទម្រង់​តុលាការ

په هاوانا کې د امریکا د متحده ایالاتو په سفارت کې د امریکا د بیرغ په پورته کولو سره د دواړو هیوادونو ترمنځ اړیکې وروسته له ٥۴ کالو بیرته عادي شوې

Your browser doesn’t support HTML5

កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា

វ៉ាស៊ីនតោន - នៅ​ពេល​សភា​កម្ពុជា​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​ទាក់ទង​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ពី​រដ្ឋាភិបាល​ អ្នក​ច្បាប់​បាន​ទទូច​ឲ្យ​សភា​ប្រយ័ត្ន​ប្រយែង​ ក្នុង​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​អះអាង​ថា​គេ​គួរ​តែ​ធ្វើ​ច្បាប់​មួយ​ដែល​អាច​ផ្តល់​កេរ្តិ៍ឈ្មោះ​ល្អ​សម្រាប់​ប្រទេស​ រដ្ឋាភិបាល​ និង​បន្សល់​ទុក​ជា​ប្រវត្តិសាស្ត្រ។​ នេះ​ជា​ការ​អះអាង​របស់ ​លោក​ សុក សំអឿន ​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍ ទី២៤​ខែមេសា​ឆ្នាំ២០១៤ ​ស្តីអំពី​ «កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ថ្លែង​ថា ​លោក​ឃើញ​មាន​ចំណុច​ជា​ច្រើន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នោះ​ នៅ​មាន​ការ​សង្ស័យ​ថា​អាច​ជួយ​ឲ្យ​តុលាការ​មាន​ឯករាជ្យភាព​ មាន​ភាព​យុត្តិធម៌​ សម្រាប់​ពលរដ្ឋ​គ្រប់​រូប។​ បញ្ហា​ទាំង​នោះ​រួម​មាន​ទាំង​រដ្ឋាភិបាល​នៅ​មាន​ឥទ្ធិពល​ ខ្លាំង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ជា​ពិសេស​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ភាគ​ច្រើន​មក​ពី​រដ្ឋាភិបាល​ អង្គ​ព្រះ​មហាក្សត្រ​ដែល​ត្រូវ​ធានា​ឯករាជ្យភាព​របស់​ តុលាការ​ហាក់​ដូចជា​មិន​មាន​អំណាច​ ក្រសួង​យុត្តិធម៌​មាន​អំណាច​ខ្លាំង​ដែល​ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​ចៅក្រម ​ជាពិសេស​ទាក់ទង​ នឹង​ការ​តែង​តាំង​ដំឡើង​ឋានៈ​និង​បញ្ហា​មួយ​ចំនួន​ទៀត។

គណៈកម្មការ​សភា​គ្រោង​នឹង​ចាប់​ផ្តើម​សិក្សា​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ ទី​១​គឺ ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ ទី២​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រពឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ​ហើយ​ទី៣​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា៕