យ៉ាងហោចណាស់មានបញ្ញាវន្តខ្មែរមកពីក្រៅប្រទេសចំនួន១.៥០០នាក់បានសម្លាប់ក្នុងរបបខ្មែរក្រហម បន្ទាប់ពីពួកគេបានវិលត្រឡប់មកកម្ពុជាវិញតាមការអំពាវនាវរបស់អៀង សារី។ នេះបើតាមការបញ្ជាក់របស់សាក្សីនៅក្នុងការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង០០២នៅថ្ងៃពុធនេះ។
លោក អុង ថុងហឿង អតីតអ្នកទោសគុកបឹងត្របែកបានឆ្លើយសំណួររបស់តំណាងសហព្រះរាជអាជ្ញាលោក វីនសិន្ទ វ៉ៃលដ៍ (Vincent de Wilde) ថា ក្រោយពីខ្មែរក្រហមឡើងកាន់អំណាចមានបញ្ញាជនយ៉ាងតិច១.៧០០នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីចូលរួមកសាងប្រទេសក្រោយពីសង្រ្គាមស៊ីវិល និងតាមការដង្ហើយហៅរបស់ អៀង សារីដែលកាលនោះជារដ្ឋមន្ដ្រីការបរទេស។
«ខ្មែរចូលស្រុកកាលនោះមានប្រហែល១.៧០០នាក់។ ហើយនៅរស់២០០នាក់។ ស្លាប់១.៥០០នាក់»។
លោក អុង ថុងហឿង អាយុ៦៧ឆ្នាំ។ គាត់គឺជានិស្សិតខ្មែរ ដែលបានទៅរៀននៅប្រទេសបារាំងផ្នែកសេដ្ឋកិច្ចនយោបាយ ដែលនៅទីនោះគាត់បានចូលរួមចលនាកុម្មុយនិស្តបែបម៉ៅនិយម ជាមួយនិស្សិតខ្មែរដទៃទៀតក្រោមការផ្តួចផ្តើមរបស់ អៀង សារី។0
អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ខ្ញុំបានជឿលើពួកខ្មែរក្រហម» លោក អុង ថុងហឿង បានវិលត្រឡប់មកកាន់កម្ពុជាវិញនៅឆ្នាំ១៩៧៦ គឺប្រាំមួយខែបន្ទាប់ពីការមកដល់នៃប្រពន្ធរបស់គាត់។ កាលនោះលោកត្រូវបានឃុំឃាំងនៅជំរុំអប់រំកែប្រែបឹងត្របែក ឬគុកបឹងត្របែកបន្ទាប់មកលោកត្រូវបានបញ្ជូនទៅកាន់ជំរុំមួយទៀតនៅតំបន់ដីក្រហមក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុននឹងត្រូវបញ្ជូនត្រឡប់មកគុកបឹងត្របែកវិញ។
នៅក្នុងការផ្តល់សក្ខីកម្មលោក អុង ថុងហឿង បានបន្ថែមថា បញ្ញាជនប្រមាណជា១០០នាក់ត្រូវបាននាំខ្លួនចេញពីកន្លែងជំរុំដីក្រហមនោះ ក៏ប៉ុន្តែមានតែពីរនាក់ប៉ុណ្ណោះដែលលោកឃើញថា ពួកគេនៅមានជីវិតរហូតមកដល់សព្វថ្ងៃ។ ហើយអ្នកទាំងពីរនាក់នេះ គឺជាក្មួយរបស់អៀង ធីរិទ្ធ ដែលជាប្រពន្ធរបស់អៀង សារី និងជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ នេះដែរ។ ប៉ុន្តែមិនត្រូវបាននាំខ្លួនយកមកជម្រះទោសទេ ដោយសារបញ្ហាសុខភាព។
លោកអុង ថុងហឿង បានបញ្ជាក់ថា អៀង សារី ដែលជាបងធំទី៣ នៅក្នុងរបបខ្មែរក្រហម មានឥទ្ធិពលនៅក្នុងការអំពាវនាវឲ្យបញ្ញាជនខ្មែរវិលត្រឡប់ចូលមកកម្ពុជាវិញ។ សេចក្តីអះអាងនេះស្របគ្នានឹងសក្ខីកម្មរបស់សួង ស៊ីគឿន កាលពីម្សិលមិញ។
លោកអុង ថុងហឿង បន្ថែមថា មនុស្សមួយចំនួនក្នុងចំណោមអ្នកវិលត្រឡប់មកវិញនោះបានលះបង់ទ្រព្យសម្បត្តិ និងសមាជិកគ្រួសាររបស់ពួកគេនៅក្រៅប្រទេសផងដែរ។
«ខ្មែរយើងពេលនោះអ្នកខ្លះមានគ្រួសារបារាំង មានកូន អ្នកខ្លះលះបង់ទាំងប្រពន្ធកូនដើម្បីចូល(ស្រុក) ដើម្បីជួយជាតិ កសាងជាតិហើយមកចូលរួបរួមជាមួយបងប្អូននៅកម្ពុជា»។
កាលពីថ្ងៃអង្គារទាំងលោកសួង ស៊ីគឿន អតីតអនុប្រធានពិធីការក្រសួងការបរទេសខ្មែរក្រហមទាំងលោក អុង ថុងហឿង បានបញ្ជាក់ព្រមគ្នាថា ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ហ៊ូ នឹម អតីតរដ្ឋមន្ដ្រីក្រសួងពត៌មាន និងហ៊ូ យន្ត បណ្ឌិតសេដ្ឋកិច្ចនិងច្បាប់ គឺជាបុគ្គលស្អាតស្អំនិងមានគតិស្នេហាប្រជាជាតិ។
លោកសួង ស៊ីគឿន ដែលមិនសូវនិយាយចំណុចអាក្រក់របស់អៀង សារី ផងដែរ បានរំលឹកបន្ថែមទៀតនៅថ្ងៃនេះថា ខៀវ សំផន មិនមានអំណាចទេនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
សូមបញ្ជាក់ថា ដោយសារបញ្ហាសុខភាពលោក សួង ស៊ីគឿន មិនអាចផ្តល់សក្ខីកម្មនៅពេលរសៀលថ្ងៃនេះទេ ហើយការផ្តល់សក្ខីកម្មរបស់លោកត្រូវឆ្លាស់គ្នាជាមួយនឹងលោកអុង ថុងហឿង សាក្សីមកពីប្រទេសបែលហ្ស៊ីក។ លោកសួង ស៊ីគឿន នឹងត្រូវត្រឡប់មកផ្តល់សក្ខីកម្មវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕