តុលាការកំពូលនៅកម្ពុជា បានរំលាយគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ ក្នុងសេចក្ដីសម្រេចមួយ ដែលទំនងជានឹងចាក់គ្រឹះការក្ដោបក្ដាប់អំណាចដ៏សម្បើមរួចទៅហើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍របស់តុលាការដែលមានចៅក្រម៩រូបនេះ ក៏បានហាមប្រាមសមាជិកជាន់ខ្ពស់ចំនួន១១៨នាក់របស់គណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នលែងដំណើរការទៅហើយនោះ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ស្របនឹងពាក្យបណ្ដឹងដែលដាក់ដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថា ជាប់ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល ដោយមានបរទេសនៅពីក្រោយ។
សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត ដែលរងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាល បានបដិសេធថា ពួកគេ មិនបានគាំទ្រផែនការធ្វើវិទ្ធង្សនាណាមួយឡើយ។
សេចក្តីសម្រេចរបស់តុលាការកំពូល បានសរុបយុទ្ធនាការបង្ក្រាបលើសំឡេងប្រឆាំង ដែលចាប់ផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ៕