ភ្នំពេញ —
ក្រសួងមហាផ្ទៃមិនមានគម្រោងប្ដឹងគណបក្សសង្គ្រោះជាតិទេ ទោះបីជាខ្លួនបានចោទប្រកាន់គណបក្សនេះថា ជាអ្នកនៅពីក្រោយខ្នងការធ្វើបាតុកម្មជាបន្តបន្ទាប់របស់ក្រុមកម្មករក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលក៏ដោយ។ នេះបើតាមលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
«មិនទាន់មានពាក្យប្តឹងទេ ប៉ុន្តែខ្ញុំជឿថា ឯកសារនេះនឹងអាចក្លាយជាវត្ថុតាងដើម្បីឱ្យតុលាការផ្តោតសម្រាប់ធ្វើការវិនិច្ឆ័យចំពោះអំពើទាំងឡាយណា ដែលគណបក្សសង្គ្រោះជាតិធ្លាប់បានដឹកនាំធ្វើបាតុកម្មខុសច្បាប់ តាំងពីក្រោយថ្ងៃបោះឆ្នោត»។
លោកខៀវ សុភ័គបានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៦ខែមិនា ដោយបានទម្លាក់កំហុសទាំងស្រុងទៅលើគណបក្សសង្គ្រោះជាតិ និងមេដឹកនាំសហជីពជាសម្ព័ន្ធសម្រាប់ការធ្វើបាតុកម្មដោយខុសច្បាប់របស់ក្រុមកម្មករចាប់តាំងពីខែធ្នូឆ្នាំ២០១៣រហូតនាំឱ្យមានការបង្ក្រាបរបស់ក្រុមសមត្ថកិច្ច។
ក្រសួងមហាផ្ទៃប៉ាន់ប្រមាណថា បាតុកម្មរបស់កម្មកររោងចក្រចាប់ពីខែធ្នូបាននាំឱ្យមានការខាតបង់ទឹកប្រាក់ជាង៧២លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ២៥០.០០០ដុល្លារជាការខាតបង់ចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ។
គួររំឭកថា ការបង្ក្រាបដោយហិង្សាលើហ្វូងបាតុករជាកម្មកររោងចក្រដែលទាមទារដំឡើងប្រាក់ខែគោលកាលពីដើមខែមករា បាននាំឱ្យមនុស្សចន្លោះពី៤ទៅ៥នាក់បានស្លាប់ របួស៣៩នាក់ និងឃាត់ខ្លួនចំនួន២៣នាក់។
ការបង្ក្រាបនេះនាំមានការថ្កោលទោសជាបន្តបន្ទាប់ និងភ្លាមៗពីគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ដោយទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយចំពោះការបាញ់បង្ក្រាបដ៏ហិង្សានេះ។ ការដាក់សម្ពាធនេះបានធ្វើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចំនួនបីដោយខ្លួនឯងដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ក្នុងនោះរួមទាំងគណៈកម្មការដឹកនាំដោយក្រសួងមហាផ្ទៃផងដែរ។
លោកស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលនៃការស្រាវជ្រាវនេះ ដោយលើកឡើងថា លម្អៀងនិងគ្មានតម្លាភាព។
«ខ្ញុំនិងប្រជាពលរដ្ឋទាំងមូលសូមសួរថា សមាសភាពនៃគណៈកម្មការសិក្សាស្រាវជ្រាវហ្នឹងជានរណា? ប្រសិនបើសមាសភាពចេញមកពីក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាលទាំងស្រុង អត់មានអ្នកឯករាជ្យ អ្នកឯកទេសចូលទេនោះ នោះមានន័យថា អ្នកប្រព្រឹត្ត អ្នកប្រើអំពើហិង្សាសម្លាប់ប្រជាពលរដ្ឋ ស៊ើបអង្កេតដោយអ្នកដដែលហ្នឹង។ អញ្ចឹងមានន័យថា ចោរស៊ើបអង្កេតចោរ»។
លោកស្រីមូរ សុខហួរអត្ថាធិប្បាយបន្ថែមថា ការគម្រាម និងការចោទប្រកាន់របស់ក្រសួងមហាផ្ទៃមិនអាចដាក់សម្ពាធលើគណបក្សលោកស្រីដើម្បីគណបក្សនេះបញ្ឈប់សកម្មភាពរបស់ខ្លួនបានទេ។ ហើយលោកស្រីនៅតែទាមទារឱ្យមានការស្រាវជ្រាវដោយស្ថាប័នឯករាជ្យ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕