កម្ពុជាត្រៀមបោះឆ្នោតនៅខែកក្កដា ដោយគណបក្សកាន់អំណាចគ្មានគូប្រជែង
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនិតិកាលទី៧របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។ អង្គការអន្តរជាតិជាច្រើនចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕