កំណត់សម្គាល់អ្នកកែសម្រួល៖ នៅអង្គារទី១៧ ខែកក្កដា ឆ្នាំ២០១២នេះ ក្រោយពីបើកកិច្ចប្រជុំចំនួនពីរថ្ងៃ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្រមព្រៀងបញ្ចូលគណបក្សទាំងពីរដើម្បើបង្កើតគណបក្សថ្មីមួយ ក៏ប៉ុន្តែមិនទាន់បានដឹងឈ្មោះនៅឡើយទេ។ ខាងក្រោមគឺជាបទសម្ភាសផ្តាច់មុខរវាងលោក ហេង រស្មី នៃវីអូអេ និងលោក សម រង្ស៊ីប្រធានគណបក្សសម រង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស៖
សំណួរ ៖ តើលោកសម រង្ស៊ី និងលោកកឹម សុខា មានសុទិដ្ឋិនិយមដូចម្តេច ក្រោយពីគណបក្សទាំងពីរសម្រេចបង្កើតទៅជាគណបក្សតែមួយ?
សម រង្ស៊ី ៖ មិនត្រឹមតែមានសុទិដ្ឋិនិយមទេ គឺមានជំនឿ។ ជំនឿថាយើងនឹងបំពេញបេសកកម្មស្រោចស្រង់ប្រទេសជាតិឲ្យបានសម្រេច ឲ្យទាន់ពេលវេលា ពីព្រោះជាការចាំបាច់យើងមិនមានជម្រើសទេ ដែលយើងត្រូវរួបរួមគ្នា ហើយអំពាវនាវឲ្យអ្នកស្នេហាជាតិដទៃទៀត អ្នកប្រជាធិបតេយ្យដទៃទៀតរួបរួមគ្នាជាមួយយើងដើម្បីស្រោចស្រង់ប្រទេស។ រៀបចំប្រទេសយើងឲ្យបានល្អត្រឹមត្រូវ ផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះដោយការលួចប្លន់ដីធ្លី ផ្ទះសម្បែង រងគ្រោះដោយអំពុករលួយ រងគ្រោះដោយការគាបសង្កត់គ្រប់បែបយ៉ាង ហើយបើយើងមិនស្រោចស្រង់ជាតិពេលនេះទេ ខ្លាចវាហួសពេលពីព្រោះយើងឃើញជាតិយើងកំពុងតែស្លាប់បន្តិចៗម្តង។ ដូច្នេះឥតមានជម្រើសទេ យើងត្រូវតែធ្វើដោយមានជំនឿនឹងសម្រេចបានជោគជ័យសម្រាប់ប្រទេសយើងទាំងអស់គ្នា។
សំណួរ៖ តើលោកកឹម សុខា មានអ្វីចង់បន្ថែមទេ?
កឹម សុខា ៖ យើងមានសុទិដ្ឋិនិយមត្រង់ថា យើងទាំងអស់គ្នាបានពិចារណាល្អិតល្អន់ណាស់ ថា យើងបានជជែកគ្នាយ៉ាងច្បាស់លាស់ណាស់ ចេញពីបេះដូងតែម្តង។ ទី២ យើងមានសុទិដ្ឋិនិមយ ត្រង់ថា ប្រជាពលរដ្ឋខ្មែរយើងប្រាប់ឲ្យយើងធ្វើបែបហ្នឹង។ ប្រសិនបើមិនយើងមិនធ្វើតាមប្រជាពលរដ្ឋទេ ប្រហែលជាពួកគាត់ជាអស់សង្ឃឹមជាមួយពួកយើង។ អញ្ចឹងឆន្ទៈរបស់យើង បូកជាមួយប្រជាពលរដ្ឋ យើងនឹងបានតាមសេចក្តីសម្រេចដោយសុទិដ្ឋិនិយម។
សំណួរ៖ ក្រោយពីការបង្កើត តើគណបក្សទាំងពីរមានភាពរឹងមាំបែបណាដែរ អាចនឹងធ្វើឲ្យប្រជាជនទុកចិត្តបាន?
សម រង្ស៊ី ៖ រឹងមាំគឺដូចឆន្ទៈរបស់យើងទាំងអស់គ្នា គឺរឹងមាំជាទីបំផុត។ ឆន្ទៈស្រោចស្រង់ប្រទេសជាតិ ស្រឡាញ់យុត្តិធម៌ ការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរដែលយើងមានកិត្តិយសធ្វើជាតំណាង។ ដូច្នេះ យើងហ៊ានលះបង់នូវអ្វីៗទាំងអស់ ដើម្បីការពារផលប្រយោជន៍រហូតទៅដល់អាយុជីវិតប្រជារាស្ត្រខ្មែរ ជាកិត្តិយសធំណាស់។ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលឆាកនយោបាយកម្ពុជាមានការប្រែប្រួលយ៉ាងធំ ពីព្រោះចាប់ពីពេលនេះតទៅគឺមានការតទល់គ្នារវាងគណបក្សតែពីរ គឺមួយទល់នឹងមួយ។ គណបក្សប្រជាជនគឺជាគណបក្សកុម្មុយនិស្តផ្តាច់ការ បម្រើបរទេសឈ្លានពាន។ ហើយគណបក្សថ្មីដែលរៀបចំដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សជាកម្លាំងនយោបាយតែមួយគត់ ដែលតំណាងឲ្យជាតិខ្មែរ តំណាងឲ្យប្រជារាស្ត្រខ្មែរ ដែលស្រឡាញ់សេរីភាព និងស្រឡាញ់យុត្តិធម៌។
កឹម សុខា៖ យើងមានភាពរឹងមាំត្រង់ថាការព្រមព្រៀងនេះ គឺយើងមានយន្តការមួយបែបប្រជាធិបតេយ្យ ដូចជាមានការដឹកនាំមួយដែលដឹកនាំដោយក្រុម ហើយមានការដឹកនាំមួយដោយឯកឆ្ទន្ឆ ការពិគ្រោះយោបល់គ្នា។ ហើយយើងមានការដឹកនាំមួយដោយបែងចែកគណៈកម្មាធិការបី ដែលនេះគឺជាលក្ខណៈមួយរឹងមាំ។ រឹងមាំមួយទៀតគឺដោយសារប្រជាពលរដ្ឋ ប្រជាពលរដ្ឋគាំទ្រយើង។ កាលណាប្រជាពលរដ្ឋគាំទ្រយើងហើយ គឺយើងរឹងមាំហើយ។ រឹងមាំមួយទៀត ដោយយើងឃើញថា ដោយសារគណបក្សកាន់អំណាចបច្ចុប្បន្ននេះគឺមានបញ្ហាខ្លួនឯងច្រើនណាស់ ហើយប្រជាពលរដ្ឋកំពុងតែឈឺចាប់ខ្លាំងណាស់។ ដូច្នេះមិនអាចមកបំបែកបំបាក់យើងតទៅទៀតបានទេ។
សំណួរ៖ តើគណបក្សដែលគ្រោងនឹងបង្កើតហ្នឹង តើមានយុទ្ធសាស្ត្រ និងគោលការណ៍អ្វីដែលប្លែកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស?
សម រង្ស៊ី ៖ គឺអ្វីដែលមានជាវិជ្ជមាន យើងរក្សា។ យើងផ្លាស់ប្តូរតែអ្វីដែលអវិជ្ជមាន។ ដូច្នេះបងប្អូនណាមានសេចក្តីសុខ បងប្អូនណាមានការងារធ្វើត្រឹមត្រូវ មន្ត្រីរាជការ ប៉ូលិស ទាហាន អ្នកបម្រើជាតិ អ្នកការពារជាតិ គឺយើងដឹងគុណណាស់។ បងប្អូនទាំងអស់ បើទោះជាក្រ ជួបការលំបាកយ៉ាងណា នៅតែខិតខំបម្រើជាតិការពារជាតិ យើងនឹងលើកទឹកចិត្តបងប្អូនទាំងអស់នោះ តែចំពោះបងប្អូនមួយចំនួនធំដែលរងគ្រោះដោយអំពើអយុត្តិធម៌នោះ យើងត្រូវតែផ្តល់យុត្តិធម៌ជូនបងប្អូន។ យើងត្រូវតែបំបាត់ប្រភពអំពើពុករលួយ ប្រភពនៃអំណាចផ្តាច់ការ ដែលធ្វើបាបប្រជារាស្ត្រខ្មែរ។ ហ្នឹងហើយជាការកែប្រែ ដែលយើងត្រូវតែផ្តល់ជូនប្រជារាស្ត្រខ្មែរ។
កឹម សុខា៖ យុទ្ធសាស្ត្រ គឺយើងមានប្លែកពីគណបក្សយើងទាំងពីរត្រង់ថាពេលយើងរួបរួមគ្នាទៅ យុទ្ធសាស្ត្រយើងគឺប្រមូលកម្លាំងបានធំជាង។ ពីមុនប្រមូលបានមួយក្រុមៗទេ ក៏ប៉ុន្តែយើងរួមគ្នាគឺកម្លាំងខ្មែរធំ ដែលស្នេហាជាតិ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនឹងមកចូលជាមួយយើងហើយ កាលណាយើងរួមគ្នា។ នេះជាយុទ្ធសាស្ត្ររបស់យើងគឺប្រមូលកម្លាំងខ្មែរនៅគ្រប់ទិសទីទាំងអស់ ទាំងនៅក្រៅប្រទេស ទាំងក្នុងប្រទេសហ្នឹង ជាកម្លាំងមួយធំមែនទែនដើម្បីឲ្យមានការផ្លាស់ប្តូរ ការដឹកនាំបច្ចុប្បន្ននេះ។ ចំពោះគោលការណ៍របស់យើង គឺយើងបើកចំហរឲ្យមានការចូលរួមទូលំទូលាយពីមហាជនខ្មែរក្នុងការស្រោចស្រង់ប្រទេសជាតិ ហើយគោលការណ៍របស់យើងគឺយើងនិយាយអ្វី យើងហ៊ានធ្វើហ្នឹង។
សំណួរ៖ ប្រជាពលរដ្ឋខ្មែរទន្ទឹងរង់ចាំថាតើពេលណាដែលលោកនឹងវិលទៅកាន់មាតុប្រទេសវិញ?
សម រង្ស៊ី ៖ ច្បាស់គឺមុនការបោះឆ្នោតឆ្នាំ២០១៣ ហើយមុនកាន់តែយូរកាន់តែល្អ។ ខ្ញុំជឿជាក់ថាគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ អ្វីដែលយើងធ្វើរួមជាមួយគ្នា នឹងមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ។ អ្វីដែលយើងខិតខំទាមទារដាច់ខាត ទី១ គឺការផ្លាស់ប្តូរ គជប កុំឲ្យមានការលួចបន្លំសន្លឹកឆ្នោតរហូតទៅដល់លួចឈ្មោះ លុបឈ្មោះ ធ្វើឲ្យការបោះឆ្នោតមិនអាចទទួលយកបាន។ ហើយរឿងមួយទៀតដែលធ្វើឲ្យការបោះឆ្នោតមិនអាចទទួលយកបាន គឺការរារាំងមិនឲ្យប្រធានគណបក្សប្រឆាំងរូបខ្ញុំសម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតខាងមុខ គឺជាការប៉ុនប៉ងពីសំណាក់ពួកផ្តាច់ការនេះ គឺមិនអាចសម្រេចបានទេ។ ពីព្រោះយើងឃើញថា កម្លាំងប្រជាធិបតេយ្យរួបរួមគ្នា យើងមានការគាំទ្រពីប្រជារាស្ត្រ មានការគាំទ្រពីសហគមន៍អន្តរជាតិ។ ដូច្នេះយើងទាមទារឲ្យទាល់តែបាន។ ទី១ គឺផ្លាស់ប្តូរ គជប ឲ្យមានភាពឯករាជ្យអព្យាក្រឹត្យ ហើយទី២ ធានាការវិលត្រឡប់របស់ខ្ញុំទៅប្រទេសកម្ពុជាដើម្បីទៅរួមរស់ជាមួយប្រជារាស្ត្រខ្មែរ ចូលរួមក្នុងបេសកម្មផ្ទាល់ ស្រោចស្រង់ជាតិនៅលើទឹកដីប្រទេសកម្ពុជា។