ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី (ហេឡូ​វីអូអេ ២៥ មិថុនា ២០១២)


លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ប្រតិភូ​នៃ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ក្នុង​ក្រុម​ម៉ានីល​ ប្រទេស​ហ៊្វីលីពីន។
លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ប្រតិភូ​នៃ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ក្នុង​ក្រុម​ម៉ានីល​ ប្រទេស​ហ៊្វីលីពីន។

មេដឹកនាំ​គណបក្ស​ជំទាស់​ធំ​លំដាប់​ទី​ពីរ​រំពឹង​ផល​វិជ្ជមាន​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី។

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ប្រតិភូ​នៃ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ក្នុង​ក្រុម​ម៉ានីល​ ប្រទេស​ហ៊្វីលីពីន។ ហើយ​រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​កាលវិភាគ​នៅ​ឡើយ​ទេ។

លោក​ កឹម សុខា​ មាន​ប្រសាសន៍​ថា «កិច្ច​ប្រជុំ​នឹង​ទទួល​បាន​លទ្ធផល​ខ្លះ​ដែល​នឹង​អនុញ្ញាតិ​ថា​តើ​ត្រូវ​ធ្វើ​ការ​ច្របាច់​បញ្ចូល​គណបក្ស​ទាំង​ពីរ​យ៉ាង​ដូច​ម្តេច»។

ឆ្លើយ​ទៅ​នឹង​សំណួរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ ហេតុ​អ្វី​បាន​ជា​គណបក្ស​ទាំង​ពីរ​ត្រូវ​រួបរួម​គ្នា​ លោក​ កឹម សុខា​ បញ្ជាក់​ថា​ «គឺ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​សង្គម​និង​របប​គ្រប់គ្រង​សព្វថ្ងៃ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ២៥ មិថុនា ២០១២៖

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG