គណបក្សនយោបាយពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កំពុងស្វះស្វែងរកវិធីដើម្បីបង្រួបបង្រួមគ្នាប្រយោជន៍ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតជាតិក្នុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
ការលើកឡើងនេះកើតមានក្រោយពីទទួលបានជ័យជម្នះតិចតួចក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមុន។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពន្យល់ក្នុងនាទីហេឡូវីអូអេនៅយប់នេះពីសារៈសំខាន់នៃការបង្រួបបង្រួមគ្នានិងវិធីសាស្ត្រក្នុងការគ្រប់គ្រងគណបក្សនយោបាយដើម្បីឈានទៅយកជ័យជម្នះ។