ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានតែងតាំងលោកសាស្ដ្រាចារ្យចន ខាំបែល ដែលជំនាញខាងជំងឺមនុស្សចាស់ ឲ្យពិនិត្យជំងឺដ៏ចាស់ជរារបស់ជនជាប់ចោទអៀង សារីដើម្បីឲ្យដឹងប្រាកដពីស្ថានភាពជំងឺរបស់គាត់។
ការតែងតាំងនេះធ្វើឡើងបន្ទាប់ពីអៀង សារី អាយុ៨៧ឆ្នាំ បានចូលពេទ្យអស់រយៈពេលមួយខែមកហើយ នៅតែមិនទាន់បានធូរស្បើយនិងមិនអាចចាកចេញពីមន្ទីរពេទ្យនៅឡើយ។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃច័ន្ទទី៨តុលា ដែលត្រូវដាក់ផ្សាយជាសាធារណៈនៅថ្ងៃដដែលនោះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបញ្ជាក់ថា វាជាការសមស្របដែលត្រូវតែងតាំងឲ្យលោកសាស្ត្រាចារ្យចន ខាំបែលពិនិត្យនិងសើរើឡើងវិញពីព័ត៌មានស្តីពីសុខភាពរបស់អៀង សារី។
លោកចៅក្រមនិល ណុនបញ្ជាក់ក្នុងសេចក្តីសម្រេចនោះថា លោកចន ខាំបែលក៏ត្រូវផ្តល់ព័ត៌មាន ដែលគាត់បានរកឃើញ ជូនទៅអង្គជំនុំជម្រះសាលាដំបូងនិងត្រូវផ្តល់អនុសាសន៍នូវកិច្ចការដែលត្រូវធ្វើបន្ត រួមទាំងការវាយតម្លៃ ថាតើអៀង សារីអាចចេញពីមន្ទីរពេទ្យនៅពេលណា។
លោកនេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា អ្នកជំនាញរូបនោះនឹងត្រូវសហការជាមួយវេជ្ជបណ្ឌិតកម្ពុជាមួយរូបក្នុងការពិនិត្យសុខភាពជនជាប់ចោទនេះ។
«លោកចន ខាំបែលនឹងធ្វើការជាមួយវេជ្ជបណ្ឌិតជនជាតិកម្ពុជាមួយរូបដើម្បីពិនិត្យលើរបាយការណ៍ផ្សេងៗ ហើយជាចុងក្រោយនឹងធ្វើរបាយការណ៍មកអង្គជំនុំជម្រះសាលាដំបូងអំពីយោបល់របស់អ្នកជំនាញស្តីអំពីស្ថានភាពរបស់ជនជាប់ចោទអៀង សារី នាពេលបច្ចុប្បន្ន»។
អៀង សារីត្រូវនាំចូលមន្ទីរពេទ្យនិងត្រូវដាក់ឲ្យស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ចាប់តាំងពីថ្ងៃទី៧ខែកញ្ញាមកម្ល៉េះ ដោយសារភាពហេវហត់និងអស់កម្លាំងខ្លាំង។ កាលពីថ្ងៃទី២១កញ្ញានោះដែរ សាលាដំបូងបានបើកសវនាការពិសេសមួយស្តីពីស្ថានភាពសុខភាពរបស់អៀង សារី ក៏ប៉ុន្តែនៅមិនទាន់មានការសន្និដ្ឋានបែបណាទេ ក្រោយពីសវនាការនោះ។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍ថា គ្រូពេទ្យនឹងធ្វើការវាយតម្លៃ មិនត្រឹមតែលើស្ថានភាពសុខភាពរាងកាយតែប៉ុណ្ណោះទេ ប៉ុន្តែនឹងវាយតម្លៃពីស្ថានភាពជំងឺផ្លូវចិត្តនៃកូនក្តីរបស់គាត់ផងដែរ។
«ដំណើរការមើលទៅដូចករណីអៀង ធីរិទ្ធដែរ ពីព្រោះជាគោលការណ៍ គេមើលពីសម្បទាសម្រាប់ចូលរួមសវនាការ ទាំងផ្លូវចិត្ត និងផ្លូវកាយ»។
កាលពីពាក់កណ្តាលខែកញ្ញា អៀង ធីរិទ្ធប្រពន្ធរបស់អៀង សារីត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌបណ្តោះអាសន្នបន្តិចបន្តួចដោយសារតុលាការរកឃើញថា អៀង ធីរិទ្ធមានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ មិនអាចចូលរួមសវនាការបាន៕