វ៉ាស៊ីនតោន —
អង្គការក្រៅរដ្ឋាភិបាលពីរដែលធ្វើការខាងផ្នែកសិទ្ធិកម្មករនិងសហជីពបានស្នើសុំឱ្យអ្នកបញ្ជាទិញផលិតផលរោងចក្រពីប្រទេសកម្ពុជាចូលរួមសង្កេតការណ៍លើសវនាការកាត់ទោសមេដឹកនាំសហជីព សកម្មជនដីធ្លី និងកម្មករចំនួន២៣នាក់ដែលតុលាការរាជធានីភ្នំពេញគ្រោងបើកសវនាការនៅថ្ងៃសុក្រនេះ។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និងមជ្ឈមណ្ឌលសាមគ្គីភាពបានបញ្ជាក់ក្នុងសាររបស់ខ្លួនកាលពីថ្ងៃទី២៤ខែមេសាថា៖ «ក្នុងនាមជាភាគីពាក់ព័ន្ធដែលមានឥទ្ធិពលដ៏ធំសម្បើមក្នុងសេដ្ឋកិច្ចកម្ពុជាយើងខ្ញុំសូមស្នើអស់លោកបង្ហាញកម្រិតនៃការយកចិត្តទុកដាក់ខ្លាំងក្នុងការដោះស្រាយវិបត្តិក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជាដោយចូលរួមសង្កេតមើលសវនាការនៃអ្នកជាប់ចោទទាំង២៣នាក់នៅថ្ងៃសុក្រនេះ»។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានបញ្ជាក់ប្រាប់វីអូអេថា៖ «ឆ្លងតាមការស៊ើបអង្កេតរបស់អង្គការសង្គមស៊ីវិលយើងខ្ញុំ យើងឃើញថាអ្នកទាំង២៣នាក់មិនគួរត្រូវបានចាប់ខ្លួនឬក៏មិនគួរជាប់ពន្ធនាគាររហូតដល់ពេលបច្ចុប្បន្នទេ»។
ជនជាប់ចោទទាំង២៣នាក់ក្នុងនោះមានលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចាប់ខ្លួនកាលពីដើមខែមករាក្នុងការបង្រ្កាបហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ចដែលរហូតដល់បណ្តាលឱ្យកម្មករយ៉ាងហោចណាស់ចំនួនបួននាក់បានស្លាប់បាត់បង់ជីវិត។
លោកមឿន តុលាបានបន្ថែមទៀតថាលោកមានវីដេអូភស្តុតាងដែលបញ្ជាក់ថាជនទាំងនោះគ្មានកំហុសទេជាពិសេសលោកវ៉ន ពៅ៖ «ទាំងសំឡេងទាំងរូបភាពវីដេអូបានបង្ហាញច្បាស់ថាលោកវ៉ន ពៅ គឺមិនមែនជាអ្នកញុះញង់ឱ្យគេប្រើហិង្សាឬប្រើហិង្សាដោយខ្លួន ឯងទេ»។
មានកម្មកររាប់រយនាក់បានចេញមកតវ៉ាជាប្រចាំកាលពីចុងឆ្នាំ២០១៣រហូតដល់ដើមឆ្នាំ២០១៤ដើម្បីទាមទារឱ្យដំឡើងប្រាក់បៀវត្សរ៍១៦០ដុល្លារប៉ុន្តែរដ្ឋាភិបាលអាចដំឡើងបានដល់តែ១០០ដុល្លារតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍ខ្លះថាជនទាំង២៣នាក់គ្រាន់តែជាចំណាប់ខ្មាំងនយោបាយដែលកំពុងស្ថិតនៅជាប់គាំងមិនទៅមុខទៅក្រោយរវាងគណបក្សធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ៕