គណៈរដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងពិភាក្សាអនុម័ត្រសេចក្តីព្រាងច្បាប់ចំនួនបីនៅ ថ្ងៃសុក្រនេះទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធតុលាការដែលគេរង់ចាំជាយូរមកហើយនោះ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី ដែលបានសរសេរក្នុងគេហទំព័រ Facebook របស់លោកកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីព្រាងច្បាប់ទាំងបីដែលស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃសុក្រនេះគឺ ទី១ សេចក្តីព្រាងច្បាប់រៀបចំតុលាការ ទី២ សេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិងការប្រពឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងទី៣ គឺសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
សេចក្តីព្រាងច្បាប់ទាំងបីនេះត្រូវគេរិះគន់ថាមិនបានអនុញ្ញាតឲ្យមានការចូលរួម ពីក្រុមអ្នកជំនាញច្បាប់និងអង្គការសង្គមស៊ីវិលនោះទេ។
ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ទាំងបីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះត្រូវគេ រំពឹងថានឹងស្ថិតក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹង បញ្ជូនសេចក្តីព្រាងច្បាប់ទាំងបីដែលរដ្ឋាភិបាលតាំងចិត្តថាបញ្ចប់ឲ្យបាននៅដើម ឆ្នាំ២០១៤នេះ ទៅកាន់រដ្ឋសភានោះ៕