ភ្នំពេញ —
កម្មករតាមរោងចក្រកាត់ដេរមួយចំនួនបានចូលរួមកូដកម្មមិនថែមម៉ោងធ្វើការដោយការភ័យខ្លាច ខណៈដែលក្រុមមានសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយនិងដើរល្បាតនៅតាមរោងចក្ររបស់ពួកគេ។
ចាប់ពីថ្ងៃទី២៤ខែកុម្ភៈមកមានកម្មករជាច្រើនម៉ឺននាក់ដែលតាមការអះអាងរបស់សហជីពមានចំនួនរហូតដល់២០ម៉ឺននាក់បានចូលរួមកូដកម្មមិនថែមម៉ោងធ្វើការតាមការអំពាវនាវរបស់ខ្លួនដើម្បីទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែនិងឱ្យមានការដោះលែងមនុស្សទាំង២១នាក់ដែលបានចាប់ខ្លួនក្នុងការបង្ក្រាបដ៏ហិង្សាកាលពីខែមុន ហើយកូដកម្មនេះនឹងបន្តរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។
ច្រឹប ទូច អាយុ២៤ឆ្នាំ ជាកម្មករម្នាក់ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាដែលបានចូលរួមកូដកម្មនេះ។ កំពុងអង្គុយជាមួយកម្មករផ្សេងទៀតនៅខាងមុខរបងរោងចក្រខ្លួន លោកទូចថ្លែងថាលោកនិងកម្មករផ្សេងទៀតមានមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនបន្ទាប់ពីឃើញមានវត្តមានយោធាក្នុងបរិវេណរោងចក្ររបស់ខ្លួន។
«ទាហានគេដឹកចូលរហូត ថ្ងៃហ្នឹងគេដឹកចូលបីឡានទៀតហើយ ហើយដាក់សុទ្ធតែកាំភ្លើងធំៗ។ មិនគេដឹងថាគេយល់មកបាញ់អីបាញ់មាន់ឬក៏បាញ់មនុស្ស។ ឥឡូវដល់ពេលកូដកម្មគេដឹកមកបន្ថែមទៀត យកមកទុកនៅសួនខាងក្រោយ បងឯងទៅមើលទៅសុទ្ធតែទាហាន។ កម្មករគ្រាន់តែឃើញញាក់សាច់គ្រប់គ្នា»។
ទោះបីជាយ៉ាងណា លោកទូចអះអាងថាក្នុងរោងចក្ររបស់លោកមានកម្មករប្រមាណ៥០ភាគរយបានចូលរួមក្នុងកូដកម្មនេះដោយចេញពីធ្វើការនៅម៉ោង៤រសៀល។
លោក ឆាយ វីរៈ កម្មករម្នាក់ទៀតនៅរោងចក្រ Suntex ទល់មុខរោងចក្រកាណាឌីយ៉ាថ្លែងថាកម្មករក្នុងរោងចក្រលោកមិនមានការគំរាមកំហែងពីកងកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែខ្លះមិនហ៊ានចូលរួមកូដកម្មដោយសារថៅកែរោងចក្រគំរាមមិនបើកប្រាក់ខែឱ្យ។
«បើយើងមិនថែមម៉ោង គេគំរាមថាមិនបើកប្រាក់ខែឱ្យ បើយើងមិនថែមម៉ោងបង្ហើយការងារ។ កម្មករខ្លះគេអត់ខ្លាច អ្នកខ្លះក៏ខ្លាចព្រោះប្រាក់ខែវាតិច»។
កំពុងអង្គុយយាមជាមួយទាហានពីរនាក់ទៀតប្រដាប់ដោយកាំភ្លើងអាកានៅខាងក្រោយអគាររោងចក្រកាណាឌីយ៉ា ទាហានម្នាក់សុំមិនបញ្ចេញឈ្មោះថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាវត្តមានរបស់ខ្លួនគឺដើម្បីការពារសណ្តាប់ធ្នាប់នៅរោងចក្រប៉ុណ្ណោះ។
«និយាយរួមពួកខ្ញុំមកនេះគឺគ្រាន់តែដើម្បីការពារសន្តិសុខប្រជាពលរដ្ឋឱ្យបានសេចក្តីសុខប៉ុណ្ណោះ»។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថាការដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចនៅតាមរោងចក្រមួយចំនួន គឺដើម្បីបង្កាបាតុកម្មខុសច្បាប់និងដើម្បីរក្សាសន្តិសុខដល់កម្មករនៅទីនោះ។
«ខ្ញុំមិនទាន់ទទួលបានរបាយការណ៍ថាមានពង្រាយកម្លាំងនៅកន្លែងណាខ្លះទេ ប៉ុន្តែសមត្ថកិច្ចមានវត្តមានគឺដើម្បីតែរក្សាសន្តិសុខ ស្ថិរភាព សុវត្ថិភាព មុន មានន័យថាតួនាទីយើងគឺការពារមុន ប្រសើរជាងព្យាបាល មិនមែនមានន័យថាយើងទៅបញ្ឈប់ឬបង្រ្កាបមិនឱ្យគាត់ធ្វើអ្វីទេ ឱ្យតែគាត់ធ្វើតាមច្បាប់ និងការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ»។
បើតាមការអះអាងរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាឱ្យដឹងថា ក្រោយថ្ងៃកូដកម្មប៉ុន្មានថ្ងៃ ការដាក់ពង្រាយកងកម្លាំងនេះមានទាំងក្នុងក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួន។
«យើងអត់បានសរុបចំនួនទេ ព្រោះគេពង្រាយតាមរោងចក្រ ប៉ុន្តែបើធៀបនឹងផ្លូវជាតិលេខបួន នៅបាវិតនិងនៅកំពង់ចាម ឃើញថានៅផ្លូវវេងស្រេងមានការដាក់ពង្រាយច្រើនជាង»។
លោក រ៉ុង ឈុន ចាត់ទុកការល្បាតនិងការដាក់ពង្រាយកងកម្លាំងសន្តិសុខនៅតាមរោងចក្រជាការគំរាមកំហែងមួយដល់កម្មករក្នុងការចូលរួមកូដកម្ម។
លោកកេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា (GMAC) ថ្លែងថាលោកមិនបានដឹងពីការដាក់ពង្រាយយោធានៅតាមរោងចក្រខ្លះនោះទេ។ ដោយឡែកលោកអះអាងថាមានកម្មករប្រហែល៥ភាគរយប៉ុណ្ណោះដែលធ្វើកូដកម្មមិនធ្វើការថែមម៉ោង ពោលគឺមិនដូចការអះអាងរបស់ក្រុមសហជីពទេ។ លោកកេន លូ បន្ថែមថាការចរចាដំឡើងប្រាក់ខែគោលបន្ថែមឱ្យកម្មករសម្រាប់ឆ្នាំ២០១៤គឺហួសពីលទ្ធភាពរបស់ភាគីនិយោជក៕