ប្រទេសកម្ពុជាបានតែងតាំងឯកអគ្គរាជទូតថ្មីប្រចាំនៅប្រទេសហ្វីលីពីនហើយបន្ទាប់ពីកោះហៅឯកអគ្គរដ្ឋទូតមុនត្រឡប់មកប្រទេសវិញកាលពីសប្តាហ៍មុនក្រោយពីមានអត្ថាធិប្បាយរិះគន់ទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយ គួងបានប្រាប់សារព័ត៌មាននានាកាលពីថ្ងៃព្រហស្បតិ៍ថាលោកស្រីទួត បញ្ញា ដែលកំពុងបម្រើការជាអនុរដ្ឋលេខាធិការនៅ ក្រសួងការបរទេសនឹងត្រូវទៅជំនួសលោកហើស សេរីធនវិញ។
បន្ទាប់ពីមានការបរាជ័យជាលើកទីមួយនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាប្រធានប្តូរវេនមានការស្តីបន្ទោសនានាក្នុងបណ្តាញសារព័ត៌មានថាកម្ពុជាលំអៀងទៅ រកប្រទេសចិនដោយមិនការពារសមាជិកអាស៊ានដូចគ្នាជាពិសេសហ្វីលីពីននិងវៀតណាមដែលមានទំនាស់ក្នុងការទាមទារកម្មសិទ្ធិក្នុងឈូងសមុទ្រចិន។
លោកហើស សេរីធនត្រូវបានគេរាយការណ៍មកថាបានសរសេរលិខិតបំភ្លឺទៅនឹងអត្ថបទមួយរបស់ការសែត The Philippines Star ហើយបាននាំឱ្យប្រទេសហ្វីលីពីនមានការអាក់អន់ចិត្ត៕