អង្គការប្រឆាំងនឹងអំពើពុករលួយមួយក្នុងប្រទេសកម្ពុជា បានទទូចថា ប្រទេសកម្ពុជានិងអាស៊ានគួរត្រូវគិតគូរបញ្ជៀសអំពើពុករលួយក្នុងពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ចាប់ផ្តើមបើកទីផ្សារពាណិជ្ជកម្មសេរី ដែលមានន័យថា មានលំហូរទំនិញ ពាណិជ្ជកម្ម ការវិនិយោគ ដោយគ្មានការបង់ពន្ធ ហើយនឹងការហូរចូលធនធានមនុស្ស និងពលករជំនាញនានាទៅ វិញទៅមកក្នុងតំបន់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥នោះ។ នេះជាការអះ អាង របស់លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាដែលជាវាគ្មិន នៃកម្មវិធី Hello VOAប្រចាំខែនៅយប់ថ្ងៃច័ន្ទ។
Your browser doesn’t support HTML5
លោកថ្លែងថា រដ្ឋាភិបាលអាស៊ានដែលមានពលរដ្ឋជាង៦០០លាននាក់ក្នុងប្រទេសទាំង១០ រួមទាំងកម្ពុជាផង មានស្ថានភាពអំពើពុករលួយ មានវប្បធម៌ មានភាសា មាននយោបាយនិងមានបញ្ហាផ្សេងៗទៀត ខុសប្លែកពីគ្នា។ រឿងនេះលោក ព្រាប កុល ថាជាការតម្រូវឲ្យមានការរៀបចំគិតគូពីយន្តការច្បាប់ បទដ្ឋាននានា និងគោលនយោបាយឲ្យអាចទទួលយកបានទាំងអស់គ្នា៕