គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ប្រាប់​ឲ្យ​ដឹង​ថា ​គ្មាន​លទ្ធ​ភាព​ពី​ការ​ស៊ើបអង្កេត​​រួម​ពី​ការ​បោះឆ្នោត​ទេ

  • Robert Carmichael

ក្រុម​អ្នកគាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​ផ្តិត​មេដៃ គ្រាដែល​ពួកគេត្អូញត្អែរ​ថា ពួកគេ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា។

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​កម្ពុជា និយាយ​ថា​ក្រុមដទៃ​មិន​អាច​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន អំពី​បទ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​កក្កដា​បាន​ទេ។ ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ កក្កដា គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា​ពួកគេ​ឈ្នះ​រៀងៗ​ខ្លួន។

កាល​ពី​ដើម​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​អប​អរ​សារទរ​ដល់​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ហាក់​ដូចជា​មាន​ការ​សម្រប​សម្រួល​គ្នា ដែល​ថា​លោក​បាន​គាំ​ទ្រ​ចំពោះការស៊ើប​អង្កេត​រួម​មួយ​ដោយ​បណ្តា​គណបក្ស​នយោបាយ​នានា​និង​ក្រុម​អ្នក​ឃ្លាំ​មើល​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​ការ​អះ​អាង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ។

អត្ថាធិប្បាយ​របស់​លោក ហ៊ុន​ សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អះ​អាង​យ៉ាង​មោះមុត​មួយ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ថា​គណបក្ស​កាន់​អំណាច បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក សម រង្ស៊ី​ រក្សា​ជំហរ​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​ឯក​រាជ្យ​មួយ ទៅ​លើ​បទ​ចោទ​ប្រកាន់​ថា​មាន​អំពើ​លួច​បន្លំ​សន្លឹ​ក​ឆ្នោត​យ៉ាង​ច្រើន​នោះ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​តាម​ច្បាប់​ជា​អង្គភាព​ឯក​រាជ្យមួយ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

អគ្គលេខាធិការ​គ.ជ.ប លោក ទេព នីថា ថ្លែង​ថា​នៅ​ក្រោមច្បាប់របស់​គ.ជ.ប ពុំ​មាន​ការ​អនុញាត្តិ​ឲ្យ​អ្នក​ដទៃ​ចូល​ពាក់​ព័ន្ធនៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ទេ។

«តាម​ច្បាប់ គ.ជ.ប គ្រាន់​តែ​សួរ​សំណួរ​ទៅ​កាន់​ភាគី​ពាក់​ព័ន្ធ និង​មនុស្ស​ដែល​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​អាច​អញ្ជើញ​មនុស្ស ឬ គណបក្ស​នយោបាយ​ណា ឲ្យ​ចូលរួម​ជាមួយ​គ.ជ.ប ឬ​ជាមួយ​មន្ត្រី​បោះ​ឆ្នោត​ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​ទាំង​ឡាយ​ទេ។»

លោក ទេព នីថា ថ្លែង​ថា គជប រំពឹង​ថា​និង​ពិនិត្យ​មើល​បញ្ជី​ករណី​តវ៉ា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​និង​អាច​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន នៅ​មុន​ថ្ងៃ​ទី​១០ សីហា។

គណបក្ស​ប្រឆាំង​កាក់​ស្មាន​ថា​ខ្លួន​បាន​ឈ្នះ​៦៣​អសនៈ នៅ​ក្នុង​សភា​ជាតិ​ដែល​មាន​ ១២៣ អសនៈ ដោយ​សំអាង​ទៅ​លើ​ការ​ស្ទង់​មើល​លទ្ធផល​បាន​មក​ពី​ស្ថានីយ៍​បោះឆ្នោត ដែលក្រុម​អ្នក​ឃ្លាំ​មើល​របស់​គណបក្ស​បាន​ប្រមូល។ ប៉ុន្តែ​ខ្លួន​មិន​ទាន់​បាន​ផ្តល់​នូវ​ភស្តុតាង​អ្វី​មួយ​ក្នុង​ការ​អះ​អាង​របស់​ខ្លួន​នៅ​ឡើយ​ទេ។ នេះ​ជា​ការ​អះអាង​ផ្ទុយ​និង​លទ្ធផល​ដើម​ដំបូង​ដែល​បង្ហាញ​ថា គណបក្ស​ប្រឆាំង បាន​ទទួល​កៅ​អី ៥៥ អសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៦៨ អសនៈ។

អ្នក​សង្កេត​ការណ៍​ខ្លះ​ចោទ​សួរ​អំពី​លទ្ធភាព​របស់​គ.ជ.ប ក្នុងការ​ធ្វើ​ការ​ស៊ើប​អង្កេតមួយ ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ជាពិសេស​ពីព្រោះ​គជប ក៏​ជា​អ្នក​ត្រួត​ពិនិត្យ​បញ្ជី​អ្នក​បោះ​ឆ្នោត ដែល​មិន​បាន​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ១ លាន​នាក់​នោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត COMFREL ថ្លែង​ថា ការ​ស៊ើប​អង្កេត​គ.ជ.ប ​ដែល​ធ្វើ​ឡើង​ដោយ គ.ជ.ប និង​ពុំ​មាន​ជំនឿ​ទុក​ចិត្តឡើយ។ ហើយ​លោក​ចង្អុលឲ្យ​ឃើញ​ថា ទាំង​គណបក្ស​គ្រប់​គ្រង​អំណាច ទាំង​គណបក្ស​ប្រឆាំង បាន​យល់​ស្រប​គ្នា​ដើម្បីចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នេះ​រួច​ហើយ ដូច្នេះ​គេ​អាច​រក​ដំណោះ​ស្រាយ​មួយ​បាន។

«ហើយអ្នក​បោះ​ឆ្នោត​ជា​ច្រើន​ក៏តវ៉ា​ប្រាប់​គជប​ដែរ​ថា​ពួកគេ​បាន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ដូច្នេះភាព​ជឿ​ទុក​ចិត្ត​បាន​លើ​គជប ជា​សំណួរ​យ៉ាង​សំខាន់​មួយ មិន​មែន​សម្រាប់​តែ​នៅ​ពេល​នេះ​ទេ។ សូម្បី​តែ​នៅ​មុនការ​បោះ​ឆ្នោត​លើក​នេះ ក៏​គ.ជ.ប មិន​បាន​ធ្វើ​ការ​ប្រឹង​ប្រែង​ដើម្បី​អនុវត្តិ​ការ​កែ​ទម្រង់​ឡើយ»។

នៅ​ដំណាក់​ការ​នេះ ទំហំ​នៃ​ភាព​មិន​ប្រក្រតី ​នៅ​មាន​ភាព​មិន​ច្បាស់​លាស់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​លោក​ គល់ បញ្ញា ​និយាយ​ថា ​គណបក្ស​ប្រឆាំង​ ​បាន​ផ្តល់​ឲ្យ​អង្គការ​ Camfrel ​ពី​ស្ថានីយ​បោះឆ្នោត​ខ្លះ​ដែល​ខុស​គ្នា​ពីគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ NEC។

លោក​គល់ បញ្ញា ​និយាយ​បន្ត​ទៀត​ថា វា​ជា​ការ​ងាយ​ស្រួល​ទេដើម្បី​បង្កើត​ក្រុម​រួម​ដើម្បី​ស៊ើប​អង្កេត​ដូចជា ​ភាព​មិន​ត្រឹម​ត្រូវ ដោយ​ប្រៀប​ធៀបទៅ​នឹង​ស្ថានីយ​បោះឆ្នោតដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​គណបក្ស​នានា​និង​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ NEC។

«ខ្ញុំ ​គិតថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធ​ផលនៃ​ការ​បោះ​ឆ្នោត​ ​ជា​ការ​ពិបាក​មួយ។ ​យើង​ ​អាច​បើ​ក​និង​ពិនិត្យ​មើលពី​ភាព​ខុសគ្នា ​ហេតុ​អ្វី​បាន​ជា​វា​ខុសគ្នា ​ហើយ​ ​យើង ​អាច​ត្រួត​ពិនិត្យចំនួន​នោះ។«

លោក គល់ បញ្ញា ​និយាយ​ថាគណ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកថថា ​ដំណើរ​ការ​បោះឆ្នោត​នេះ ​ រួម​បញ្ចូលពួក​អ្នកបោះឆ្នោត​ដែល​មិន​សប្បាយនឹង​ការ​រក​ឃើញ​នេះ​ ​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗហើយ​នឹង​ធ្វើ​ឲ្យ​ស្ថានការ​កាន់​តឹងតែង​ឡើងក្នុង​ប្រទេស​កម្ពុជា។

ពួក​ប្រឆាំង ​និយាយ​ថា ​ប្រសិន​បើ ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ NEC ​មិន​អាចធ្វើ​ការ​ស៊ើប​អង្កេត​គ្រប់​គណបក្ស​ទេ ​បន្ទាប់​មក អង្គការ​ដាច់​ដោយ​ឡែក​មួយ​ទៀត នឹង​នាំ​គណបក្ស​នយោបាយ​មក​ជួប​ជុំ​គ្នា អង្គការ​សហ​ប្រជាជាតិនិង​ក្រុម​ឃ្លាំ​មើលមូល​ដ្ឋាន ​ត្រូវ​តែ​បង្កើត។

ក្នុង​ខណៈ​នោះ​ដែរ​ ​គណបក្ស​ប្រឆាំង ​ក៏​មាន​ព្រមាន​ដែរ​ថា ​ខ្លួន ​អាច​ធ្វើ​ពហិកា​មិន​ចូល​សភា​ជាតិ។ ​ការ​ណ៍​នេះ ​មាន​ន័យ​ថា មិនមាន​ចំនួន​គូរ៉ុម​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី ហើយ​នឹង​ធ្វើ​ឲ្យជាប់​គាំងដល់​ការ​បង្កើត​អង្គការ​នីតិ​បញ្ញត្តិ៕

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន