ភ្នំពេញ៖ បន្ទាប់ពីទទួលជ័យជម្នះដល់ចំណុចកំពូលនៅឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងអំណាច៣៤ឆ្នាំមកហើយបានរអិលជើងថយក្រោយមួយកម្រិតគួរឲ្យភ្ញាក់ផ្អើល។
លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការដែលគណបក្សនេះទម្លាយជាសាធារណៈបង្ហាញថា គណបក្សដែលមានប្រវតិ្តរឹងមាំមួយនេះបានធ្លាក់ចំនួនអាសនៈក្នុងរដ្ឋសភាពី៩០មកត្រឹម៦៨ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដា ដើម្បីជ្រើសតាំងតំណាងរាស្ដ្រសម្រាប់បង្កើតរដ្ឋាភិបាលអាណត្តិទី៥។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាជ្រុះបាត់កៅអីចំនួន២២ក្នុងសភាជាន់ទាប។ រីឯគណបក្សប្រជែងគឺគណបក្សសង្គ្រោះជាតិបានកើនពី២៩អាសនៈដល់៥៥អាសនៈ ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះគណបក្សជំទាស់អះអាងថា ខ្លួនឈ្នះរហូតទៅដល់៦៣អាសនៈក្នុងរដ្ឋសភា។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមើលឃើញថា ការស្រុតចុះការគាំទ្រពីអ្នកបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាដោយសារគណបក្សនេះបានបណ្តោយឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន។
«មូលហេតុដោយសារចាប់តាំងពីឆ្នាំ២០០៨ដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដីមក គាត់មិនបានព្រួយបារម្ភអំពីការយំស្រែករបស់ប្រជាពលរដ្ឋ។ គាត់ឈានទៅដល់ការបំពានលើដីធ្លីនិងលំនៅឋានរបស់ប្រជាពលរដ្ឋ។ គាត់អនុញ្ញាតឲ្យការរំលោភជាច្រើនកើតឡើងក្នុងប្រទេសកម្ពុជានិងមិនបានយកចិត្តទុកដាក់អំពីបញ្ហាពុករលួយនិងបញ្ហាក្នុងតុលាការជាច្រើន»។
លោក អ៊ូ វីរៈ អះអាងថា និន្នាការរបស់ប្រជាពលរដ្ឋគឺចង់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសនិងចង់ប្តូរគណបក្សគ្រប់គ្រងរដ្ឋាភិបាល។
សម្រាប់លោក អ៊ូ វីរៈ ដោយសារតែគណបក្សប្រជាជនកម្ពុជាកាន់កាប់រដ្ឋាភិបាលយូរ ការបង្កើតបក្សពួក និងគ្រួសារនិយមក្នុងប្រពន្ធ័គ្រប់គ្រងរដ្ឋបាលសាធារណៈបានចាក់គ្រឹះយ៉ាងរឹងមាំ។
«បើយើងមើលមែនទែន ក្រសួងនិមួយៗគ្រួសារនិយមអ្នកកាន់ក្រសួងនោះ។ វាជារោគមួយក្នុងរដ្ឋាភិបាលនិងជារោគមួយរបស់គណបក្សប្រជាជន»។
គណបក្សប្រជាជនកម្ពុជាបានលើកយកមកបង្ហាញពីស្នាដៃរបស់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការស្តារសេដ្ឋកិច្ចជាតិ ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការរីកចម្រើនសេដ្ឋកិច្ច ការបង្កើតការងារ នយោបាយការពារដីធ្លីនិងជំរុញវិស័យកសិកម្ម។ គោលនយោបាយទាំងនេះត្រូវបានលើកឡើងក្នុងការឃោសនារយៈពេលមួយខែកាលពីខែមិថុនា។
ដំណាលគ្នានោះក្រុមប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្តេញចេញ ជនរងគ្រោះដោយការបាត់បង់ដីធ្លី បានងើបឡើងតវ៉ាផងដែរ។ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយសម្រាប់ពួកគេនៅឡើយ។
ដោយឡែកគណបក្សសង្គ្រោះជាតិបានចាប់យកការយកចិត្តទុកដាក់ផ្នែកសុខមាលភាពមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ សុខភាពសាធារណៈ ការតម្លើងប្រាក់ខែមន្ត្រីរាជការនិងកម្មករសម្រាប់តម្រូវតាមតម្លៃទំនិញតាមទីផ្សារ ការប្រឆាំងអំពើពុករលួយនិងបង្កើតការងារដល់មនុស្សជំនាន់ក្រោយសម្រាប់ដាក់ជាដើមទុននយោបាយ។
លោកអ៊ូ វីរៈ ពិនិត្យមើលដើមទុននយោបាយនៃគណបក្សឈ្នះឆ្នោតទាំងពីរនេះ។
«សាររបស់គាត់គឺនៅស្រដៀងគ្នានឹងសម័យកុម្មុយនីស្តហើយគាត់អត់ទាន់ដើរទាន់សភាពការណ៍។ គណបក្សប្រឆាំងជោគជ័យដោយសារទី១គណបក្សប្រជាជនខ្សោយពេក។ គណបក្សនេះធំតែខ្សោយ។ ហើយរំលោភសិទ្ធិមនុស្សច្រើនមែនទែន។ ទី២យើងឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋមានការកើនឡើង។ ខ្ញុំមើលទៅដោយសារគណបក្សប្រឆាំងយករឿងជាតិជាប្រធានបទដ៏ធំគឺជាអ្វីដែលប៉ះពាល់ដល់បេះដូងខ្មែរយើងខ្លាំង ហើយជាអ្វីមួយដែលជំរុញប្រជាពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេងឈានទៅរកការបោះឆ្នោតទាំងចាស់ទាំងក្មេងនាពេលបច្ចុប្បន្ននេះ»។
លោក ភ្យែរ ជីឡេត្ត (Pierre Gillette) អតីតនិពន្ធនាយកកាសែតភាសាបារាំង ខែមបូឌា ស្វ័រ (Cambodge Soir) ដែលបំពេញការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំនិងជាអ្នកតាមដានសភាពការនយោបាយកម្ពុជា។ លោកមើលឃើញថា ចលនាចង់ផ្លាស់ប្តូរអ្នកដឹកនាំនិងប្តូរគណបក្សដឹកនាំប្រទេសនៅកម្ពុជាគឺជាចលនាមហាជនយ៉ាងខ្លាំងក្លាដែលបានទាញទម្លាក់សំឡេងឆ្នោតគាំទ្រគណបក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ការបោះឆ្នោតឆ្នោតបង្ហាញពីការចង់បានការផ្លាស់ប្តូរយ៉ាងធំធេង។ អ្វីដែលគេអាចយល់បាននោះគឺថា គណបក្សប្រជាជនកម្ពុជានិងលោកហ៊ុន សែន បានកាន់អំណាចជាច្រើនឆ្នាំមកហើយ។ ដូច្នេះជាគោលការណ៍ធម្មជាតិដែលចង់ឲ្យមានការផ្លាស់ប្តូរ។ ហើយក៏មានអ្នកបោះឆ្នោតមួយចំនួនទៀតគិតថា បើទោះជាគណបក្សប្រជាជនបាននាំមកនូវស្ថិរភាព កំណើនសេដ្ឋកិច្ចក៏ប៉ុន្តែមិនមានការបែងចែកការរីកចម្រើនសេដ្ឋកិច្ចដោយភាគផលស្មើគ្នានោះទេ។ បញ្ហានេះហើយដែលនាំឲ្យការសម្រេចចិត្តរបស់ប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្តូរអំណាច»។
លោកភ្យែរ ជីឡេត្ត គូសបញ្ជាក់ថា បុគ្គលដែលបានទទួលផលពីកំណើនសេដ្ឋកិច្ចនៅកម្ពុជាគឺជាមនុស្សដែលនៅជុំវិញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ដូច្នេះហើយវាបានធ្វើឲ្យមានការសប្បាយចិត្តដល់ប្រជាពលរដ្ឋដទៃទៀត។ អ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យលើកពីការអស់សង្ឃឹមរបស់ម្ចាស់ឆ្នោតចំពោះគណបក្សគ្រប់គ្រងប្រទេសទៅវិញ។
«សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនិងស្អីដែលទទួលបានអត់ត្រូវគ្នា។ បញ្ហានេះគឺគ្រប់ផ្នែកទាំងអស់។ ហើយពីអាណត្តិមួយទៅអាណត្តិមួយ ប្រជាពលរដ្ឋចេះតែសង្ឃឹមរង់ចាំ ប៉ុន្តែចេះតែអត់រហូត។ ពេលនោះបង្កើតឲ្យអ្នកមិនសប្បាយចិត្ត»។
ទោះជានៅពេលនេះមានការសន្និដ្ឋានលើនិន្នាការរបស់ក្រុមប្រជាពលរដ្ឋដែលចង់ច្រានចោលគណបក្សប្រជាជនកម្ពុជានិងមិនចង់ឃើញការបន្តអំណាចជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីជិតផុតអាណត្តិត្រូវគេមើលឃើញថា បានក្រាលផ្លូវសម្រាប់អ្នកបន្តវេណពីរូបលោករួចទៅហើយ។ នោះគឺកូនៗរបស់លោកនិងមនុស្សជំនិតដែលនៅជុំវិញរូបលោក។ ការណ៍នេះដែលអ្នកវិភាគមួយចំនួនទៀតយល់ថា វានឹងនាំឲ្យបាត់បង់ឥស្សរភាពនៃគណបក្សកាន់អំណាចហើយអាចនឹងពិបាកស្តារជ័យជម្នះឡើងវិញប្រសិនបើគណបក្សនេះធ្លាក់ដល់រណ្តៅបរាជ័យថ្ងៃណាមួយដោយការបាត់បង់ការទុកចិត្តពីម្ចាស់ឆ្នោតទាំងស្រុងនោះ។
ការវិភាគនេះដោយផ្អែកលើរលកនៃអ្នកគាំទ្រនយោបាយដែលផុសឡើងទៅរកគណបក្សប្រជែងនិងសេចក្តីប្រាថ្នាដែលផុសពីទឹកចិត្តរបស់ពួកគេចង់ឲ្យមានការប្តូរវេណក្តោបក្តាប់អំណាចនិងរលកឆន្ទៈនៃម្ចាស់ឆ្នោតដែលងើបតវ៉ានៅតាមបណ្តាការិយាល័យបោះឆ្នោតប្រឆាំងនឹងភាពមិនប្រក្រតីនានាដោយសម្តែងថា ពួកគេការពារសន្លឹកឆ្នោតរបស់ពួកគេ។
យ៉ាងណាក៏ដោយនៅក្នុងការចេញមុខជាសាធារណៈជាលើកដំបូងកាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រកាសដោយទន់ភ្លន់គាំទ្រការសម្រេចចិត្តរបស់ក្រុមប្រជាពលរដ្ឋម្ចាស់ឆ្នោត៕