ភ្នំពេញ —
កិច្ចចរចាដើម្បីស្វែងរកការដំឡើងប្រាក់ខែរបស់ក្រុមបុគ្គលិកនិងតំណាងក្រុមហ៊ុន Caltex បានបរាជ័យជាថ្មីនៅរសៀលថ្ងៃអង្គារនេះ។
ក្រុមបុគ្គលិកបានប្រកាសថា នឹងបន្តធ្វើកូដកម្មរបស់ខ្លួនបន្តទៀត។ ចាប់តាំងពីរសៀលថ្ងៃអង្គារ តំណាងភាគីក្រុមហ៊ុនប្រេងឥន្ធនៈCaltex និងក្រុមបុគ្គលិកក្រុមហ៊ុនបានចរចាគ្នាជាថ្មី ដោយមានការចូលរួមពីតំណាងសហជីព និងតំណាងមកពីក្រសួងការងារ ប៉ុន្តែនៅតែមិនអាចស្វែងរកភាពត្រូវរ៉ូវគ្នាណាមួយនៅឡើយមកទល់ពេលនេះ។
ភាគីក្រុមហ៊ុន និងភាគីនិយោជកបានជួបចរចាគ្នាម្តងហើយកាលពីថ្ងៃទី១៣ឧសភា តែលទ្ធផលជាប់គាំងដូចគ្នានេះ។
បន្ទាប់ពីកិច្ចចរចានេះ លោកស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា ថ្លែងថា ការចរចាពេញមួយរសៀលនេះមិនទទួលបានលទ្ធភាពអ្វីជាផ្លែផ្កានោះទេ។
«មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយអ្វីទេ។ ការប្រជុំពេលល្ងាចមិញនេះ យើងជជែកទៅលើប្រាំចំណុច ដូចដែលយើងបានស្នើពីខាងដើម។ ទាក់ទងហ្នឹងប្រាក់ខែទី១៣ ខាងក្រុមហ៊ុនមិនផ្តល់ឱ្យទេ ហើយទាក់ទងហ្នឹងរឿងដំឡើងប្រាក់ខែ ក្រុមហ៊ុននៅតែសូមរយៈពេល២ខែដើម្បីធ្វើការសិក្សាស្រាវជ្រាវ»។
យ៉ាងណាក៏ដោយ ខាងភាគីនិយោជិកបានច្រានចោលសំណើតបនេះ និងនៅតែរក្សាការទាមទាររបស់ខ្លួនដដែល។ នេះបើតាមលោកយឿន រ៉េត តំណាងបុគ្គលិកម្នាក់ដែលបានចូលរួមចរចា។
«ខាងខ្ញុំជាថ្នាក់ដឹកនាំ នឹងបន្តការទាមទារបន្តទៀត តាមរយៈការធ្វើកូដកម្មរហូតទាល់តែបានជោគជ័យ»។
ក្រុមបុគ្គលិកក្រុមហ៊ុន Caltex ប្រមាណ៣០០នាក់បានធ្វើកូដកម្មនៅតាមស្ថានីយនីមួយៗចាប់តាំងពីថ្ងៃទី១២ឧសភាមកម៉្លេះ ដោយទាមទារការដំឡើងប្រាក់ខែរហូតដល់១៦០ដុល្លារក្នុងមួយខែនិងទាមទារឱ្យមានប្រាក់ខែទី១៣។
វីអូអេបានព្យាយាមទាក់ទងដើម្បីសុំអត្ថាធិប្បាយពីលោកស្រីតាន់ ចាន់ឡេក មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនCaltex ប្រចាំកម្ពុជា និងលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ស្ថានីយប្រេងឥន្ធនៈ Caltex ជាផ្នែកមួយរបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំបំផុតមួយលំដាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះរកចំណូលបានជាង២២០ពាន់លានដុល្លារអាមេរិកពីការលក់ និងចែកចាយប្រេងឥន្ធនៈ។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុននេះ។
ក្រុមបាតុករបានអះអាងថា ក្រុមហ៊ុនអន្តរជាតិមួយនេះដែលធ្លាប់តែអះអាងថា ជាក្រុមហ៊ុនគោរពតាមបទដ្ឋានអន្តរជាតិ និងចូលរួមកិច្ចការសង្គមជាច្រើននោះ បានខកខានក្នុងការផ្តល់ប្រាក់បៀវត្សរ៍សមរម្យដល់បុគ្គលិកខ្លួន។
មកទល់ពេលនេះ ពុំមានការកំណត់កាលបរិច្ឆេទសម្រាប់ការចរចាជាថ្មីរវាងភាគីក្រុមហ៊ុន និងតំណាងបុគ្គលិកនៅឡើយទេ។
ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុន Caltex នេះកើតឡើងក្រោយពីបាតុកម្មរបស់កម្មកររោងចក្ររាប់ម៉ឺននាក់ និងបាតុកម្មរបស់កម្មករក្រុមហ៊ុនឯកជនមួយចំនួនទៀត តាំងពីចុងឆ្នាំ២០១៣មក ក្នុងបុព្វហេតុដូចគ្នានេះ៕