ភ្នំពេញ —
ស្ថានីយប្រេងឥន្ធនៈកាល់តិករបស់ក្រុមហ៊ុន Chevron តាមការប៉ាន់ប្រមាណ បានបាត់បង់ចំណូលរាប់សែនដុល្លារដោយសារកូដកម្មរបស់បុគ្គលិកខ្លួនក្នុងអំឡុងពេលបីថ្ងៃមកនេះ។
ក្រុមបុគ្គលិកក្រុមហ៊ុនកាល់តិកប្រមាណ៣០០នាក់បានធ្វើកូដកម្មនៅតាមស្ថានីយរៀងៗខ្លួនចំនួន១៨ទូទាំងក្រុងភ្នំពេញចាប់តាំងពីថ្ងៃច័ន្ទមកម៉្លេះដោយទាមទារការដំឡើងប្រាក់ខែរហូតដល់១៦០ដុល្លារក្នុងមួយខែនិងទាមទារឱ្យមានប្រាក់ខែទី១៣។
តាមបទសម្ភាសន៍របស់វីអូអេ ខេមរភាសាជាមួយបុគ្គលិកផ្នែកចាក់សាំងនៅតាមស្ថានីយកាល់តិកនានាក្នុងក្រុងភ្នំពេញ ដូចជានៅស្ថានីយផ្សារដើមគ ស្ថានីយបូកគោ និងស្ថានីយបឹងត្របែក ឱ្យដឹងថា ក្នុងមួយស្ថានីយមានអ្នកចូលចាក់សាំងនិងប្រេងម៉ាស៊ូតចន្លោះពី៥ពាន់ទៅ១ម៉ឺនលីត្រក្នុងមួយថ្ងៃ។
ដូច្នេះតាមការប៉ាន់ប្រមាណ ស្ថានីយកាល់តិកទាំង១៨ទីតាំងនៅភ្នំពេញ អាចលក់ប្រេងសាំងនិងម៉ាស៊ូតបានចន្លោះពី៩០.០០០ដល់១៨០.០០០លីត្រក្នុងមួយថ្ងៃសម្រាប់នៅក្រុងភ្នំពេញ ឬ២៧០.០០០ទៅ៥៤០.០០០លីត្រក្នុងអំឡុងពេលកូដកម្មរយៈពេល៣ថ្ងៃនេះ។
ប្រេងម៉ាស៊ូតមានតម្លៃ៥០០០រៀល ប្រេងសាំងធម្មតាតម្លៃ៥២០០រៀល និងសាំងស៊ូពែរ៥.៤០០រៀល។ ដូច្នេះកូដកម្មនាពេលកន្លងមកធ្វើឲ្យស្ថានីយកាល់តិចបាត់បង់ចំណូលរបស់ខ្លួនចន្លោះពី៣៥ម៉ឺនទៅ៧០ម៉ឺនដុល្លារ។
ដោយឡែកលោកស្រី តាន់ ចាន់ឡេក មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការខាតបង់របស់ខ្លួននោះទេ។
«ខ្ញុំអត់អាចឆ្លើយជូនបានទេចំពោះសំណួររបស់ធារ៉ា»។
ជំនួបចរចារវាងភាគីនិយោជក និងតំណាងក្រុមហ៊ុន Chevron កាលពីថ្ងៃម្សិលមិញមិនទទួលបានលទ្ធផលអ្វីជាផ្លែផ្កានោះទេ នៅពេលដែលក្រុមហ៊ុនស្នើសុំទុកពេល២ទៅ៣ខែដើម្បីស្រាវជ្រាវពីលទ្ធភាពដំឡើងប្រាក់ខែនេះ ប៉ុន្តែក្រុមបុគ្គលិកនៅតែទាមទារដំណោះស្រាយភ្លាមៗ។
លោក សយ ហំ បុគ្គលិកផ្នែកចាក់សាំងម្នាក់នៅស្ថានីយកាល់តិកសាខាពោធិ៍ចិនតុង ថ្លែងថា ពួកលោកនឹងធ្វើកូដកម្មបន្តទៀត រហូតទាល់តែមានដំណោះស្រាយសមស្របដល់ពួកខ្លួន។
«តាមសំណើរបស់គាត់យើងមិនអាចទទួលយកបានទេ។ យើងដាក់សំណើទៅគាត់វិញសូមមួយខែ ប៉ុន្តែពួកគាត់មិនព្រម នៅតែសុំពីរទៅបីខែដដែល។ យើងនឹងធ្វើកូដកម្មបន្តទៀត រហូតទាល់តែមានដំណោះស្រាយ»។
ស្ថានីយប្រេងឥន្ធនៈកាល់តិចជាផ្នែកមួយរបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំបំផុតមួយលំដាប់អន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះរកចំណូលបានជាង២២០ពាន់លានដុល្លារអាមេរិកពីការលក់និងចែកចាយប្រេងឥន្ធនៈ។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុននេះ។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ពុជា ដែលជួយជ្រោមជ្រែងការទាមទាររបស់ក្រុមបុគ្គលិកស្ថានីយកាល់តិច បានឱ្យដឹងថា មកទល់ពេលនេះការចរចារវាងក្រុមហ៊ុន Chevronនិងបុគ្គលិកខ្លួននៅតែជាប់គាំងនៅឡើយ។
«មកទល់ពេលនេះ ជំហររបស់ក្រុមហ៊ុននៅតែមិនបញ្ជាក់ថា នឹងដំឡើងប៉ុន្មានដល់បងប្អូននិយោជិក ហើយក្រុមហ៊ុននិយាយតែពីការពន្យារពេលឆ្លើយតបជូនបងប្អូនកម្មករនិយោជិក។ ដោយឡែកបងប្អូននិយោជិកចង់ឱ្យក្រុមហ៊ុនឆ្លើយតបថា អាចដំឡើងបានប៉ុន្មានជាក់លាក់។ ចំណែកឯបញ្ហាពេលវេលាជារឿងមួយបន្ទាប់បន្សំ»។
លោកសរ មូរ៉ាឱ្យដឹងថា បុគ្គលិកស្ថានីយកាល់តិកប្រមាណ១០០នាក់នឹងយកញ្ញត្តិទៅដាក់នៅស្ថានទូតអាមេរិកដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្បិតក្រុមហ៊ុន Chevron ជាក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ហើយប្រទេសមហាអំណាចមួយនេះតែងតែយកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិមនុស្ស និងជីវភាពរបស់កម្មករនិយោជិក៕