ភាគីកម្ពុជាត្រូវការទឹកប្រាក់ចំនួនប្រាំពីរលានដុល្លារអាមេរិកទៀតពីប្រទេសម្ចាស់ជំនួយសម្រាប់ប្រតិបត្តិការនៅឆ្នាំក្រោយ។
Your browser doesn’t support HTML5
ភ្នំពេញ៖ ភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហម ទើបតែបានទទួលជំនួយបួនលានដុល្លារអាមេរិកថែមទៀត ពីសហគមអន្តរជាតិដែលធ្វើឲ្យភាគីអន្តរជាតិក្នុងសាលាក្តីនេះ គេចផុតពីវិបត្តិហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ២០១២នេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រកាសដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃចន្ទ័ទី២៤ខែធ្នូ។ លោកមានប្រសាសន៍ថា ភាគីអង្គការសហប្រជាជាតិមានលុយសម្រាប់ប្រតិបត្តិការរហូតដល់ខែកុម្ភៈឆ្នាំ២០១៣ ប៉ុន្តែភាគីកម្ពុជាអាចនឹងជួបបញ្ហាបើកប្រាក់ខែដល់បុគ្គលិកប្រមាណ៣០០នាក់យឺតយ៉ាវពីពីរទៅបីសប្តាហ៍។
លោកនេត្រ ភក្រ្តាបញ្ជាក់ថា ភាគីកម្ពុជាត្រូវការទឹកប្រាក់ចំនួនប្រាំពីរលានដុល្លារអាមេរិកទៀតពីប្រទេសម្ចាស់ជំនួយសម្រាប់ប្រតិបត្តិការនៅឆ្នាំក្រោយ។
លោកឡាត់ គី វាគ្មិនម្នាក់ទៀតក្នុងកម្មវិធីហេឡូវីអូអេលើកឡើងថា«បញ្ហាខ្វះថវិកា គឺជាកង្វល់សម្រាប់ជនរងគ្រោះលើភាពអាចជឿទុកចិត្តបានដែលនាំឲ្យសហគមអន្តរជាតិមិនបង្ហូរលុយសម្រាប់និរន្តភាព»៕