សភា​អង់គ្លេស​នឹង​បោះ​ឆ្នោត​អំពី​ការ​ចាកចេញពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង

រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ថ្លែង​នៅ​សភាចក្រភពអង់គ្លេស ទីក្រុងឡុងដ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

សភា​តំណាង​រាស្ត្រ​បានបោះឆ្នោត ៣៩១សំឡេង​ទល់នឹង២៤២ប្រឆាំងនឹង​ផែនការ​ថ្មី​បំផុត​របស់​លោកស្រី May កាល​ពី​ថ្ងៃ​អង្គារ​ ដែលនាំ​ឱ្យមាន​ការ​បោះឆ្នោតនៅ​ថ្ងៃ​ពុធនេះ។

សមាជិកសភា​នៃ​ប្រទេសអង់គ្លេសមានកំណត់​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធនេះ​អំពី​ថា​តើ​អង់គ្លេស​គួរ​ចាកចេញ​ពីសហភាព​អឺរ៉ុប​ដោយ​មិន​យល់ព្រមជាមួយ​សេចក្តី​ល្អិតល្អន់នៃ​ការ​ចាកចេញ​របស់​ខ្លួន​ឬទេ។

លោកស្រី​នាយករដ្ឋមន្ត្រី Theresa May បានជំទាស់នឹង​អ្វី​ដែល​ហៅ​ថាការ​ចាកចេញពី​សហភាពអឺរ៉ុប «ដោយ​គ្មាន​កិច្ចព្រមព្រៀង» ក៏​ប៉ុន្តែសមាជិក​សភា​បានច្រានចោលកិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​លោកស្រី​បានរៀបចំឱ្យមាន​ជាមួយសហភាព​អឺរ៉ុប។​

សភា​តំណាង​រាស្ត្រ​បានបោះឆ្នោត ៣៩១សំឡេង​ ទល់នឹង២៤២ ប្រឆាំងនឹង​ផែនការ​ថ្មី​បំផុត​របស់​លោកស្រី May កាល​ពី​ថ្ងៃ​អង្គារ​ដែលនាំ​ឱ្យមាន​ការ​បោះឆ្នោតនៅ​ថ្ងៃ​ពុធនេះ។

ប្រសិនបើ​ក្រុម​អ្នក​តាក់តែង​ច្បាប់ច្រាន​ចោល​ការ​ចាកចេញ​ពី​សហភាពអឺរ៉ុប​ដោយមិនមានកិច្ចព្រមព្រៀង​ដែរនោះ នឹង​មានការ​បោះឆ្នោត​លើកទី​បី ​នៅ​ថ្ងៃ​ព្រហស្បតិ៍អំពីថា​តើនឹង​សុំឱ្យ​សហភាពអឺរ៉ុបទុក​ពេល​វេលា​ថែមទៀតហួស​ពី​ថ្ងៃ​កំណត់ចុង​ក្រោយ​បង្អស់ ដើម្បី​រក​វិធីធ្វើឱ្យមាន​ការ​ចាកចេញ​នេះដោយ​បែបណា។ រដ្ឋជា​សមាជិកនៃសហភាពអឺរ៉ុប​ត្រូវ​តែ​យល់ព្រមដល់​ការ​ពន្យា​ណាមួយ។​

នៅ​មុនបរាជ័យ​កាលពី​ថ្ងៃ​អង្គារ លោកស្រី​ May បាន​អង្វរសុំ​ដល់​ក្រុម​សមាជិក​សភា​ឱ្យ​អនុម័ត​កិច្ចព្រមព្រៀង​ដែល​លោកស្រី​បានធ្វើការ​ចរចា​កាលពី​ថ្ងៃចន្ទជាមួយលោក Jean-Claude Juncker​ ប្រធានគណៈកម្មការ​អឺរ៉ុបសម្រាប់ «ការ​ផ្លាស់​ប្តូរពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់» ដើម្បី​ធ្វើ​ឱ្យប្រាកដ​ប្រជាថា​ព្រំដែន​រវាង​ប្រទេស​អៀរឡង់​ ដែល​ជាសមាជិក​នៃសហភាព​អឺរ៉ុប​និងអៀរឡង់​ខាង​ជើងរបស់ចក្រភព​អង់គ្លេសនឹង​នៅ​តែ​បើក​ចំហ​នៅ​ក្រោយ​ការ​ចាកចេញ​នេះ៕