អង់គ្លេស​និង​អឺរ៉ុប​ប្រាប់​គ្នា​ទៅវិញ​ទៅមក​រឿង​ពាណិជ្ជកម្ម​ពេល​អង់គ្លេស​ប្រកាស​ចាកចេញ​ពី​សហភាព​អឺរ៉ុប

  • ​Reuters

រូបឯកសារ៖ រដ្ឋមន្រ្តី​សហភាព​អឺរ៉ុប​ពិភាក្សា​អំពី​កិច្ចពិភាក្សា​ពាណិជ្ជកម្ម Brexit នៅ​ទីក្រុង Luxembourg។

ចក្រភព​អង់គ្លេស​ និង​សហភាព​អ៊ឺរ៉ុប​ លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ទ្វារនៅ​តែបើ​កចំ​ហរដើម្បី​សម្រេច​បាន​កិច្ចព្រម​ព្រៀង​មួយ​ ដោយ​បាន​អំពាវនាវ​ទៅវិញ​ទៅ​មក​ ឲ្យ​មាន​ការ​សម្រប​សម្រួល​និង​ស្វែង​រក​វិធីក្នុង​ការ​ការពារ​ដល់​ដំណើរ​ការពាណិជ្ជកម្មដែល​មាន​ទឹក​ប្រាក់​រាប់ពាន់លាន​ដុល្លាររវាង​គូ​ភាគី​ជិត​ខាង​ទាំង​ពីរនេះ។

ដោយ​នៅ​សល់​រយៈពេលជាង​២​ខែ​ទៀត​ប៉ុណ្ណោះ​ មុន​ពេល​ដែល​ចក្រភព​អង់គ្លេស​ បញ្ចប់​នូវដំណាក់​កាល​រៀប​ចំ​អន្តរកាល​ដែលគ្មាន​ការផ្លាស់​ប្តូរ ​គឺមុនប្រទេស​អង់គ្លេស​ ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ​នោះ​ ភាគី​ទាំង​ពីរ​កំពុង​ជាប់​គាំង​ ក្នុ​ង​ការ​ស្វែង​រក​វិធី​ដើម្បី​ធានា​ដល់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ ដោយ​មិន​មាន​ភាគី​ណាមួយ​ ចង់​ធ្វើសម្បទាន​របស់​ខ្លួន​មុន​នោះ​ទេ។

ក្នុង​ករណី​ដែល​គ្មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​នៅទី​បញ្ចប់ ​វិបត្តិរយៈពេល៥​ឆ្នាំនៃ​ការ​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នោះ​ វា​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ប្រតិ្តបត្តិការ​ផលិតកម្ម​នៃ​រោង​ចក្រជាច្រើន​ ដល់​អ្នក​លក់រាយ ​កសិករ​ និង​ប៉ះទង្គិច​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់​ គឺ​ដូចជា​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​កំពុង​ទទួល​រង​គ្រោះ​ពីវិបត្តិ​ឆ្លង​រាតត្បាតដោយ​ជំងឺ​កូវីដ​១៩​ដ៏ធ្ងន់ធ្ងរ​នោះ​ផងដែរ។

តែសហភាព​អឺរ៉ុប​នៅតែ​សម្តែងការ​ចង់ឃើញ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​អង់គ្លេស តែបាន​បញ្ជាក់​ជំហថា​ សហភាព​អឺរ៉ុប​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​អង់គ្លេស​រហូត​ដល់ដំណាក់​កាល​ចុងក្រោយ​ដើម្បី​ធានា​ថា ​កិច្ចព្រម​ព្រៀង​ដែលកើត​ឡើង​ជាកិច្ច​ព្រម​ព្រៀង​ដែល​ភាគីទាំងពីរ​អាច​ទទួល​យក​បាន។

ប្រទេស​អង់គ្លេស​ក្នុង​សប្តាហ៍​ថ្មីៗនេះ​ បានទទូច​ដល់​សហភាព​អឺរ៉ុប​ឲ្យ​បន្ត​កិច្ចចរចា​ដើម្បី​ធ្វើឲ្យ​មានការ​ខិតទៅ​រក​កិច្ចព្រមព្រៀង​ជាពិសេស​ចំណុច​នានា​ដែល​នៅ​កំពុង​ពិភាក្សា​គ្នា ​ហើយ​ថា ​អង់គ្លេស​ទទួល​បាន​ការ​គោរព​នូវ​ឯករាជ្យភាព ​និង​អធិបតេយ្យភាព​របស់​ខ្លួន៕