អង្គបោះឆ្នោតសហរដ្ឋអាមេរិកបានបោះឆ្នោតជាផ្លូវការកាលពីថ្ងៃច័ន្ទ ជ្រើសរើសយកលោក Joe Biden ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០២ ដែលលើសពីចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ បេក្ខជនប្រធានាធិបតីម្នាក់ត្រូវការអង្គបោះឆ្នោតចំនួន ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបាន។
គេរំពឹងថា រដ្ឋ Hawaii នឹងបោះឆ្នោតឲ្យលោក Biden នៅយប់ថ្ងៃច័ន្ទនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
លោក Biden បានក្លាយជាអ្នកនយោបាយខាងគណបក្សប្រជាធិបតេយ្យអស់រយៈពេលជិតកន្លះសតវត្សរ៍មកហើយ។ ជ័យជម្នះរបស់លោក Biden នឹងធ្វើឲ្យលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៥ នៅក្នុងប្រវត្តិសាស្ត្ររយៈពេល ២៤៤ ឆ្នាំមកនេះរបស់សហរដ្ឋអាមេរិក ដែលចាញ់ការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិបន្ទាប់ ក្រោយពីកាន់តំណែងនេះបានមួយអាណត្តិនៅសេតវិមាន៕