លោក Biden និងមន្ត្រីសេតវិមានកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២
Your browser doesn’t support HTML5
សេតវិមានកំពុងចូលរួមកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២ ដោយលោកប្រធានាធិបតី Joe Biden បានពណ៌នាពីព្រះមហាក្សត្រិយានីអង់គ្លេសសោយរាជ្យយូរអង្វែងថា ជាអ្នករួមវិភាគទានដ៏សំខាន់មួយដល់ទំនាក់ទំនងដ៏ខ្លាំងរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ ការណ៍នេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែលជនជាតិអាមេរិកាំងដ៏ល្បីល្បាញនានា រួមទាំងអតីតប្រធានាធិបតី បានចូលរួមគោរពវិញ្ញាណក្ខន្ធ។ អ្នកស្រី Anita Powell នៃវីអូអេរាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕