លោក Biden មេដឹកនាំជប៉ុន ហ្វីលីពីន ពិភាក្សាអំពីភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា ឱ្យត្រូវបញ្ឈប់សកម្មភាពគគ្លើនប្រឆាំងនឹងប្រទេសជិតខាងនៅសមុទ្រចិនខាងត្បូង។ លោកបានបញ្ជាក់ថា បើមានការវាយប្រហារណាមួយទៅលើហ្វីលីពីន កិច្ចព្រមព្រៀងការពារទៅវិញទៅមករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងម៉ានីលនឹងត្រូវយកមកអនុវត្ត។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យព័ត៌មាន VOA ប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។