លោក Biden ប្រកាសកញ្ចប់ជំនួយថ្មី​សម្រាប់អ៊ុយក្រែន នៅសេតវិមាន

Your browser doesn’t support HTML5

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​សម័យ​សង្គ្រាម​​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃពុធ ដើម្បី​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​សហរដ្ឋអាមេរិក និង «ប្រជាពលរដ្ឋ​អាមេរិកទូទៅ» សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ជំនួយ​ជា​បន្តនាពេលខាងមុខនេះ។ លោកប្រធានាធិបតី Joe Biden និង​សភា​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ជំនួយ​ថ្មី​រាប់ពាន់​លាន​ដុល្លា និង​ការសន្យា​បន្ត​ជួយ​អ៊ុយក្រែន​រហូត​ទទួលបាន «សន្តិភាពដ៏យុត្តិធម៌» មួយ។