ភ្នំពេញ —
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធសំណើសុំចុះបញ្ជីការរបស់សហជីពកម្មករមួយចំនួន៣ដងជាប់ៗគ្នាក្នុងរយៈពេលពីរខែ ដោយមិនបញ្ជាក់ពីមូលហេតុ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាថ្លែងថាសហជីពទើបបង្កើតថ្មីមួយក្នុងរោងចក្រស្រាបៀរអង្គរដែលជាសមាជិកខ្លួនបានដាក់ពាក្យចុះបញ្ជីការជាច្រើនលើករួចមកហើយ ប៉ុន្តែត្រូវបានក្រសួងការងារទាត់ចោលរហូត។
«យើងបានព្យាយាមយកទៅដាក់នៅក្រសួងហ្នឹងជាច្រើនដងហើយ ពីរបីដងហើយ ប៉ុន្តែក្រសួងហ្នឹងនៅតែមិនទទួល ហើយនៅតែមិនបង្ហាញពីមូលហេតុ។ អត់មានការជូនដំណឹងជាផ្លូវការ។ អត់មានមូលហេតុណាជាផ្លូវការទេ»។
ការបដិសេធនេះត្រូវបានគេមើលឃើញថាកើតឡើង ស្របពេលដែលសហជីពកម្មករជាច្រើនកំពុងអំពាវនាវឱ្យកម្មករចូលរួមកូដកម្មដើម្បីទាមទារដំឡើងប្រាក់បៀរវត្សរ៍។
លោក ស ម៉ូរ៉ា អះអាងថាការច្រានចោលនេះទំនងជាប់ពាក់ព័ន្ធនឹងការចូលរួមធ្វើបាតុកម្មនិងកូដកម្មរបស់សហព័ន្ធសហជីពលោកនាពេលកន្លងមក ព្រោះមុនពេលនោះសហជីពលោកអាចចុះបញ្ជីបានធម្មតា។
«កន្លងមកហ្នឹងសហជីពរបស់យើងប្រកាន់នូវគោលការណ៍ឯករាជ្យគឺយើងតែងតែចូលរួមនិងសហការគាំទ្រជាមួយវិស័យកាត់ដេរដើម្បីទាមទារដំឡើងប្រាក់ឈ្នួលជាដើម។ ដូច្នេះយើងគិតថាហេតុផលនេះឯងនាំឱ្យមានការរើសអើងពីក្រសួងការងារនិងមិនព្រមចុះបញ្ជីការឱ្យយើង»។
ការបដិសេធសំណើសុំចុះបញ្ជីការនោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចដោយការបាញ់រះទៅលើហ្វូងបាតុករជាកម្មកររោងចក្រ ដែលនាំឱ្យកម្មករ៤ទៅ៥នាក់បានស្លាប់ របួស៤០នាក់ និងឃាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។
លោក ខៀវ សាវុធ ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារដែលទទួលបន្ទុកចុះបញ្ជីការសហជីព ស្នើមិនធ្វើអត្ថាធិប្បាយនោះទេ ដោយបង្វែរសំណួរទៅលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
លោក ហេង សួរ ថ្លែងថាលោកមិនទាន់បានទទួលពាក្យសុំចុះបញ្ជីការនេះនៅឡើយទេ ហើយលោកស្នើឱ្យសហជីពនេះទាក់ទងទៅនាយកដ្ឋានដ្ឋានដោះស្រាយវិវាទការងារម្តងទៀត។
«តាមការពិត ខ្ញុំដូចជាមិនបានទទួលរបាយការណ៍ហ្នឹងពីនាយកដ្ឋានវិវាទការងារដែលគាត់ជាអ្នកទទួលខុសត្រូវទទួលសំណុំឯកសារពីបងប្អូនសហជីពប៉ុន្តែជាគោលការណ៍ខ្ញុំគិតថាប្រសិនបើសិនជាគាត់បំពេញតាមលក្ខខណ្ឌហើយនិងគោលការណ៍នៃការចុះបញ្ជីការ ប្រហែលលិខិតនេះអាចនឹងត្រូវគេដំណើរការឡើងមកលើហើយ។ ដូច្នេះប្រហែលជាគាត់នៅមានការខ្វះខាតត្រង់ចំណុចណាមួយ ដូច្នេះខ្ញុំសូមឱ្យគាត់បន្តទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដែលទទួលបន្ទុកចុះបញ្ជីការសហជីពនេះ»។
លោកមេធាវី សុខ សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាអត្ថាធិប្បាយថាប្រសិនបើការបដិសេធនេះមិនភ្ជាប់មកនូវហេតុផលសមរម្យដូចការចោទប្រកាន់នោះ នឹងប៉ះពាល់ដល់សិទ្ធិបង្កើតសមាគមដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកមេធាវីបន្ថែមថាការណ៍នេះនឹងធ្វើឱ្យសហជីពបង្កើតថ្មីនេះខ្វះភាពស្របច្បាប់និងប្រឈមនឹងហានិភ័យខ្ពស់។
«ដល់អញ្ចឹងទៅដូចជាអត់មានសិទ្ធិធ្វើបាតុកម្ម ធ្វើឱ្យក្រុមហ៊ុនមិនទទួលស្គាល់សកម្មភាពហ្នឹង ហើយតាមមតិខ្ញុំ គាត់គួរតែតស៊ូមតិជាមួយក្រសួងការងារហ្នឹងឱ្យបានសិនទៅ មុនដំណើរការ»។
ទំនាក់ទំនងរវាងសហជីពនិងភាគីនិយោជកនិងរដ្ឋាភិបាលហាក់ដូចជាមានការរកាំរកុះច្រើននាពេលថ្មីៗនេះហើយនៅថ្ងៃសុក្រនេះ សហភាពសហជីពកម្ពុជាដែលមានសហជីពនិងសមាគមចំនួន១៨ជាសម្ព័ន្ធ បានចាប់ផ្តើមយុទ្ធនាការចែកលិខិតអំពាវនាវ២០ម៉ឺនច្បាប់ដល់កម្មករ មន្ត្រីរាជការ និងគ្រូបង្រៀននៅទូទាំងប្រទេស ដើម្បីចូលរួមមហាកូដកម្មមិនថែមម៉ោងធ្វើការចាប់ថ្ងៃទី១២ខែមិនាតទៅ ដើម្បីទាមទារឱ្យមានការដោះលែងកម្មករនិងសកម្មជនជាប់ឃុំឃាំងទាំង២១នាក់និងទាមទារប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែ៕