ក្រុមហ៊ុនប៊ែលហ្ស៊ិកបានក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសាជីវកម្មនានាផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុទាំងអស់ជាមួយឧត្តមសេនីយ៍របស់ប្រទេសនេះ។
ក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបញូវយ៉ក Newtec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងអនុវត្តតាមអនុសាសន៍របស់អ.ស.ប.និងបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Mytel ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តក្នុងស្រុក។ ការអំពាវនាវពីក្រុមអ្នកជំនាញអ.ស.ប.ចំនួន៣នាក់នេះបានធ្វើឡើងមួយឆ្នាំបន្ទាប់ពីពួកគេបាននិយាយថា ឧត្តមសេនីយ៍កំពូលៗប្រទេសភូមា គួរតែត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ចំពោះតួនាទីរបស់ពួកគេនៅក្នុងការបង្ក្រាបកាលពីឆ្នាំ២០១៧ ដែលត្រូវបានគេជឿថា បានសម្លាប់ប្រជាជនមូស្លីម Rohingya រាប់ពាន់នាក់។
ក្រុមហ៊ុន Newtec បាននិយាយថា «យើងនឹងមិនលក់សេវាទៅឱ្យអង្គការណាឬក្រុមហ៊ុនណាដែលជាប់ទាក់ទងនឹងយុទ្ធនាការនៃអំពើហិង្សានៅ Tatmadaw និងអំពើឃោរឃៅដែលបានប្រព្រឹត្តទៅលើជនជាតិ Rohingya ទេ។
ក្រុមហ៊ុនដែលគ្រប់គ្រងការងារទំនាក់ទំនងសាធារណៈសម្រាប់ក្រុមហ៊ុន Mytel មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕