អ្នកបោះឆ្នោតក្រុងបាត់ដំបងរំពឹងបានការអភិវឌ្ឍមានតម្លាភាពនិងសេវាសាធារណៈប្រសើរជាងមុនពីចៅសង្កាត់ជាប់ឆ្នោត
Your browser doesn’t support HTML5
នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។ អ្នកបោះឆ្នោតខ្លះថា ចៅសង្កាត់ ឬមេឃុំជាប់ឆ្នោតគួរប្រឹងជួយពលរដ្ឋដែលមានជីវភាពក្រីក្រ។ លោកលាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីក្រុងបាត់ដំបង៕