ការ​វាយ​ប្រហារ​ក្នុង​មហាវិទ្យាល័យ​បច្ចេកវិទ្យា​មួយ​ក្នុង​តំបន់⁠ Crimea ​បាន​បណ្តាល​ឱ្យ​មនុស្ស ១៩នាក់​ស្លាប់

ជនរងគ្រោះនៅក្នុងការបាញ់ប្រហារនៅមហាវិទ្យាល័យបច្ចេកវិទ្យាក្នុងតំបន់ Crimea កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។ 

ក្រុម​​អ្នកស៊ើបអង្កេត​ និងនាយក​មហាវិទ្យាល័យ​បាននិយាយ​ថា​ នៅក្រោយ​មានការផ្ទុះមួយ ជនប្រដាប់អាវុធ​ម្នាក់​បានចូលទៅ​ក្នុង​អាគារ​មហាវិទ្យាល័យ​នេះដោយ​បាញ់ទៅលើ​ក្រុម​មនុស្សដែលគាត់បាន​ឃើញ​នៅក្នុង​មហាវិទ្យាល័យ​ពហុបច្ចេកវិទ្យា​​ Kerch។​

និស្សិត​ម្នាក់អាយុ១៨ឆ្នាំ​បាន​បាញ់​សម្លាប់​មនុស្ស១៩​នាក់ និង​បាន​ធ្វើ​ឱ្យ​របួស​មនុស្ស​ជាង ៥០​នាក់​ទៀត​នៅ​ក្នុង​មហាវិទ្យាល័យ​បច្ចេកវិទ្យា​មួយ​ក្នុង​តំបន់គ្រីម៉េ (Crimea)។

​ប៉ូលិស​បាននិយាយ​ថា​ អ្នក​បាញ់កាំ​ភ្លើង​នេះ​ឈ្មោះ Vladislav Roslyakov ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​មហាវិទ្យាល័យ​នេះ​ក្នុង​ក្រុង​ Kerch នៅ​ជាប់ឆ្នេរសមុទ្រ​ខ្មៅ។ គេ​បានឃើញ​យុវជន​នេះ​ស្លាប់នៅ​នឹង​កន្លែងកើត​ហេតុ​ដោយ​ធ្វើអត្តឃាត។

ក្រុមអ្នកស៊ើបអង្កេត​ និងនាយក​មហាវិទ្យាល័យ​បាននិយាយ​ថា​ នៅក្រោយ​មានការផ្ទុះមួយ ជនប្រដាប់អាវុធ​ម្នាក់​បានចូលទៅ​ក្នុង​អាគារ​មហាវិទ្យាល័យ​នេះដោយ​បាញ់ទៅលើ​ក្រុម​មនុស្សដែលគាត់បាន​ឃើញ​នៅក្នុង​មហាវិទ្យាល័យ​ពហុបច្ចេកវិទ្យា Kerch។​

លោក Sergei Aksyonov មេដឹកនាំ​តំបន់គ្រីម៉េ​បាននិយាយ​ថា​ «និស្សិតរូប​នេះ​បាន​ដើរ​បាញ់​ទៅលើពួក​និស្សិត និង​សាស្ត្រាចារ្យ​ដោយគ្មាន​មេត្តា»។ តំបន់គ្រីម៉េ​ជា​ ឧបទ្វីប​មួយ​នៃប្រទេសអ៊ុយក្រែនដែល​ប្រទេស​រុស្សី​បានចូល​កាន់កាប់កាលពី​ឆ្នាំ២០១៤ ដែល​បាននាំ​ឱ្យមាន​ការ​ដាក់ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុងម៉ូស្គូ។​

លោក Dmitry Peskov អ្នកនាំ​ពាក្យ​ប្រធានាធិបតី​រុស្សី​បាននិយាយ​ថា​លោក Vladimir Putin បាន​បញ្ជា​ឱ្យមាន​ការ​ស៊ើបអង្កេត​ល្អិតល្អន់​ ហើយ​លោក​បានសម្តែង​ការ​រំលែក​មរណទុក្ខ​ដល់គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ៕