ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់សែន​នាក់បាន​ដើរដង្ហែរ​នៅតាមទីក្រុង​នានា​នៅទូទាំង​សហ​រដ្ឋអាមេរិក


សិស្ស​និស្សិត​ជាច្រើន​ហែរក្បួន​ទាមទារ​ច្បាប់​ប្រើប្រាស់​កាំភ្លើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ក្នុង​សាលារៀន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៤ មីនា ២០១៨។
សិស្ស​និស្សិត​ជាច្រើន​ហែរក្បួន​ទាមទារ​ច្បាប់​ប្រើប្រាស់​កាំភ្លើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ក្នុង​សាលារៀន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៤ មីនា ២០១៨។

មនុស្ស​រាប់សែន​នាក់បាន​ដើរដង្ហែរ​នៅតាមទីក្រុង​នានា​នៅទូទាំង​សហ​រដ្ឋអាមេរិក ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បីទាមទារ​ឱ្យ​មានការ​ផ្លាស់ប្តូរ​គោល​នយោបាយ​អំពីកាំភ្លើង ​ហើយភាគច្រើន​នៃ​ពួកគេ​បានមក​រដ្ឋធានៅ​វ៉ាស៊ីនតោន​ដើម្បីចូលរួម​យុទ្ធនាការ​ឈ្មោះថា ​ March for Our Lives ក្បួន​ដង្ហែដើម្បី​ជីវិតរបស់យើង​ ហើយនេះ​ជាព្រឹត្តិ​ការណ៍ដែល​រៀបចំដោយ​សកម្មជន​វ័យក្មេង បន្ទាប់ពីមាន​ការបាញ់​ប្រហារនៅ​វិទ្យាល័យ​មួយ​កាលពី​ខែកុម្ភៈ​ នៅភាគខាង​ត្បូងរដ្ឋ Florida ។ ​

វាជាចលនា​របស់​កូនសិស្ស​ដើម្បីកូនសិស្ស​ដែលបានចាប់ផ្តើមឡើង​ ​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ម្នាក់បាន​បាញ់​សម្លាប់មនុស្ស១៧នាក់នៅឯវិទ្យាល័យ​ Marjory Stoneman Douglas នៅ Parkland ​រដ្ឋ Florida នៅថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ​Valentine's Day ។

នៅទូទាំង​សហ​រដ្ឋ​អាមេរិក​ សិស្ស និស្សិត​ ឪពុកម្តាយ​ លោកគ្រូ​អ្នក​គ្រូនិង​សកម្មជន​ដទៃទៀត​ បានដើរ​តាម​ផ្លូវ​ដើម្បី​ទាមទារ​ឱ្យ​អ្នក​ធ្វើគោល​នយោបាយ​អនុវត្ត​វិធានការ​គ្រប់គ្រង​កាំភ្លើង​ឲ្យបាន​តឹងរ៉ឹងឡើង។​

នាង CHRISTINE GONZALEZ និយាយ​ថា ​សាលារៀន​នៅរដ្ឋ Florida គឺ​កន្លែង​ដែល​មាន​ការបាញ់​ប្រហារនោះ​ មាន​ស្ថានភាព​ភូមិ​សាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ច​ស្រដៀង​គ្នា​នឹង​ទីក្រុង​ដែល​នាង​រស់នៅ។ នាង​ឃើញ​អ្វីដែលកើត​មាន​ឡើងនៅទី​ក្រុង​ស្រដៀង​កន្លែង​នាងរស់នៅ​យ៉ាងនេះ​គឺកាន់តែធ្វើ​ឲ្យនាងខ្លាចណាស់​ក្នុងនាម​ជាសិស្ស ។ ​អ្នកដឹកនាំ​ក្រុម​អ្នក​តវ៉ាបាន​ជំរុុញឲ្យ​សមាជិក​របស់ខ្លួន​គិតពី​អំពើហិង្សា​ដោយ​កាំភ្លើង តាម​ទស្សនៈ​ផ្សេងៗ​គ្នា៕​

XS
SM
MD
LG