ទីផ្សារភាគហ៊ុននានានៅទ្វីបអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលដែលធនាគារកណ្ដាលអាមេរិកខកខានក្នុងការផ្ដល់កញ្ចប់ថវិកាថ្មីមួយដើម្បីជួយស្តារសេដ្ឋកិច្ចដែលខូចខាតដោយវិបត្តិជំងឺកូវីដ១៩។
សន្ទស្សន៍ភាគហ៊ុនជប៉ុន Nikkei ធ្លាក់ចុះ០,៦% ខណៈផ្សារហ៊ុន Compositeនៅក្នុងទីក្រុង Shanghai ធ្លាក់ចុះ ០,៤%ស្របពេលដែលសន្ទស្សន៍ TSEC របស់តៃវ៉ាន់ធ្លាក់ចុះ ០,៨%។ផ្សារហ៊ុន S&P/ASXរបស់អូស្ត្រាលី និង ផ្សារ KOSPI របស់កូរ៉េខាងត្បូងធ្លាក់ចុះរហូតដល់១,២% ដូចគ្នា។
ផ្សារហ៊ុនសំខាន់ៗផ្សេងទៀតនៅទ្វីបអាស៊ី ក៏ដូចជានៅទ្វីបអឺរ៉ុបក៏ធ្លាក់ចុះដែរ។
សេចក្ដីប្រកាសកាលពីថ្ងៃពុធដោយប្រធានធនាគារកណ្ដាលអាមេរិក លោក Jerome Powell បានឲ្យដឹងថា អត្រាការប្រាក់ត្រូវកម្រិតឲ្យនៅបន្តស្ថិតនៅត្រឹមសូន្យភាគរយយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែធនាគារកណ្ដាលមិនផ្ដល់បញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមឡើយ។
ដំណឹងនេះបង្កឲ្យសន្ទស្សន៍S&P 500 របស់ផ្សារភាគហ៊ុនសហរដ្ឋអាមេរិកធ្លាក់ចុះ ០,៤% ហើយសន្ទស្សន៍ Nasdaq ធ្លាក់ចុះ ១,៣%៕