​ក្រម​ប្រតិ​បត្តិ​សម្រាប់​សន្តិភាព​ដែន​សមុទ្រ​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​បញ្ចៀស​កង្វល់​សម្រាប់​ចិន

រូបឯកសារ៖ តំបន់​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​វៀតណាម​បានទាមទារ​ ក្នុង​ប្រជុំ​កោះ Southwest Cay និង​កោះ Spratly។

ពួក​អ្នក​វិភាគ​ទស្សន៍​ទាយ​ថា​ ក្រម​ប្រតិបត្តិ​មួយ​ដែល​មាន​គោល​ដៅ​បញ្ចៀស​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​អកុសល​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ទំនង​ជា​នឹង​អាច​បញ្ចៀស​កង្វល់​ដែល​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​រដ្ឋា​ភិបាល​ចិន​នេះ​ជា​អ្នក​ទាមទារ​ច្រើន​ជាង​គេ​នៅ​ក្នុង​ដែន​សមុទ្រ​នោះ។​

ប្រទេស​ចិន​និង​ប្រទេស​ជាតិ​១០​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​បាន​យល់​ស្រប​គ្នា​នៅ​ក្នុង​សន្និសីទ​កំពូល​ក្នុង​ក្រុង​ម៉ានីល​ ក្នុង​ខែ​នេះ​ថា​ ពួក​គេ​ចាប់​ផ្តើម​ធ្វើ​កិច្ចចរចា​គ្នា​អំពី​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​នេះ​ដែល​សំបូរ​ធនធាន​ធម្មជាតិ​ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​៦​បាន​ដណ្តើម​អធិបតេយ្យភាពរៀងៗ​ខ្លួន។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​៩០​ភាគរយ​នៃ​ដែន​សមុទ្រ​នេះ​ ចាប់​តាំង​ពី​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​របស់​ខ្លួន​រហូត​ដល់​កោះ​ Borneo។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឱ្យ​ប្រទេស​ឯទៀតៗ​ជា​គូប្រជែង​ក្នុង​សមុទ្រ​នេះ​មានការ​ភ្ញាក់​ផ្អើល​ ដែល​គូ​ប្រជែង​ទាំង​នេះរួម​មានកោះ​តៃវ៉ាន់​និង​រដ្ឋបួន​ទៀត​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍។ ពួក​គេ​ភ្ញាក់​ផ្អើល​ដោយសារ​រដ្ឋាភិបាល​នេះ​បាន​កសាង​កោះ​សិប្បនិមិត្ត​សម្រាប់​កង​យន្ត​ហោះ​ប្រតិកម្ម​ប្រយុទ្ធនិង​ប្រព័ន្ធ​រ៉ាដា​របស់​ខ្លួន​ ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។​

ប្រទេស​ឯទៀតៗ​ដែល​ទាមទារ​ដែន​សមុទ្រ​នេះ​ដែរ​នោះ​ ក៏​ឱ្យ​តម្លៃ​ទៅ​លើ​ជំនួយ​វិនិយោគ​និង​ជំនួយ​អភិវឌ្ឍន៍​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ ដែល​មាន​ទឹក​ប្រាក់​១១,២លាន​លាន​ដុល្លារ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ប្រទេស​ទាំង​នេះ​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​ខ្លាំងៗ​ប្រឆាំ​ងនឹង​ប្រទេស​ចិន៕