អាស៊ានជំរុញឱ្យមានការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា
Your browser doesn’t support HTML5
មេដឹកនាំទាំងនោះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយពីក្រុង Labuan Bajo នៃកោះ Flores នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ីថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំងទាក់ទិននឹងអំពើហិង្សាជាបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សានិងការប្រើកម្លាំង ដើម្បីបង្កើតឱ្យមានបរិយាកាសត្រឹមត្រូវសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលានិងការចរចាថ្នាក់ជាតិប្រកបដោយបរិយាបន្ន»។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល៕