ភ្នំពេញ —
ការបោះឆ្នោតនៅប្រទេសកម្ពុជានៅជាប់ក្នុងស្ថានភាពចម្រូងចម្រាសនៅឡើយ ដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងប្រកាសរឿងៗខ្លួនថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។
លោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងនៅប្រទេសកម្ពុជានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតគឺជាដំណោះស្រាយតែមួយគត់ដែលអាចទទួលយកបានសម្រាប់ដំណើរជាប់គាំងនយោបាយដែលកំពុងកើតមាននេះ។
លោកសម រង្ស៊ីបានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមការងារដែលបង្កើតឡើងដោយសមាជិកសភាមកពីគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងដែលពិភាក្សាគ្នាដើម្បីបង្កើតគណៈកម្មការស៊ើបអង្កេតនោះ ទំនងជាមិនមានការព្រមព្រៀងគ្នាទេ។ ប៉ុន្តែលោកបាននិយាយថា ដំណើរការចរចានោះបង្ហាញថា មានប្រយោជន៍។
លោកសម រង្ស៊ីនិយាយថា៖ «នេះជាផ្នែកមួយនៃពិធីសារ។ វាពិតជាបង្ហាញថា យើងបានព្យាយាម ជាបន្តបន្ទាប់នៅតាមកម្រិតផ្សេងៗគ្នា។ នៅទីបញ្ចប់ មេដឹកនាំកំពូលត្រូវតែពិភាក្សាគ្នាដោយផ្ទាល់។ វាជាដំណើរការមានប្រយោជន៍ក្នុងការរៀបចំសម្រាប់ធ្វើកិច្ចចរចាថ្នាក់កំពូល»។
ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីអះអាងថា ខ្លួនបានជ័យជម្នះក្នុងការបោះឆ្នោត។ គណបក្សប្រឆាំងនិយាយថា ការលួចបន្លំក្នុងការបោះឆ្នោតទូទាំងប្រទេសនាំឲ្យប្រែក្រឡះលទ្ធផលនៃការបោះឆ្នោត។
លោកសម រង្ស៊ីបានសង្កត់ធ្ងន់ថា គណបក្សប្រឆាំងនឹងមិនសម្របសម្រួលការទាមទាររបស់ខ្លួនឲ្យមានការស៊ើបអង្កេតដោយមានតម្លាភាពនោះទេ ហើយលោកបន្តថា ការណ៍ពិតទាំងស្រុងត្រូវតែលាតត្រដាង។ បើការលាតត្រដាងនេះបង្ហាញថា គណបក្សកាន់អំណាចជាអ្នកឈ្នះមែន នោះលោកសន្យាថា គណបក្សប្រឆាំងនឹងទទួលស្គាល់លទ្ធផលនេះ។
លោកនិយាយថា៖ «យើងសន្យាជាមុន។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជាក៏ត្រូវតែធ្វើការតាំងចិត្តដូចគ្នាដែរ។ បើក្រោយពីពិនិត្យជាមួយនឹងសាក្ស៊ី ក្រោយពីពិនិត្យតួលេខឃើញថា ខុស ហើយបង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះ គេត្រូវតែទទួលស្គាល់លទ្ធផលនេះ ទុកជាលទ្ធផលពិតប្រាកដ និងជាលទ្ធផលចុងក្រោយ»។
កាលពីសប្តាហ៍មុនគ.ជ.ប. ដែលជាអង្គការរៀបចំការបោះឆ្នោត បាននិយាយថា លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈភាគច្រើននៃសភាជាតិដែលមាន១២៣អាសនៈ។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គ.ជ.ប.បានបញ្ចប់ការស៊ើបអង្កេតពាក្យបណ្តឹងហើយ ហើយបានបដិសេធបណ្តឹងរបស់គណបក្សប្រឆាំង។ គណបក្សប្រឆាំងនិយាយថា ការបដិសេធនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះថា គ.ជ.ប.មានចំណងជិតស្និទ្ធជាមួយគណបក្សកាន់អំណាច។
ឥឡូវនេះ ពាក្យបណ្តឹងរបស់គណបក្សប្រឆាំងបានទៅដល់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយ ដែលជាអង្គការច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ ភាគច្រើននៃសមាជិកក្រុមប្រឹក្សានេះមកពីគណបក្សកាន់អំណាច។
លោកសម រង្ស៊ីមានសង្ឃឹមតិចតួចប៉ុណ្ណោះថា ក្រុមប្រឹក្សានេះនឹងអាចដោះស្រាយពាក្យបណ្តឹងដូចដែលគណបក្សប្រឆាំងចង់បាននោះ។
គណបក្សប្រឆាំងបានកៀបសង្កត់ឲ្យបង្កើតក្រុមឯករាជ្យដើម្បីពិនិត្យមើលភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
លោកសម រង្ស៊ីក៏បានលើកឡើងដែរថា ការប្រមូលផ្តុំគ្នាដ៏ធំ ដោយសន្តិវិធី ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទនេះ មិនមែនដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែធ្វើឡើងដើម្បី ពន្យល់អ្នកគាំទ្រអំពីអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើ ហើយដើម្បីស្តាប់មតិអ្នកគាំទ្រថា តើគេចង់ឲ្យគណបក្សចាត់វិធានការយ៉ាងណា។
លោកសម រង្ស៊ីនិយាយថា មុនការប្រមូលផ្តុំគ្នានោះលោកនឹងលោកកឹម សុខា អនុប្រធានរបស់លោកក៏នឹងធ្វើដំណើរទៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ។
លោកនិយាយថា៖ «គោលបំណងរបស់យើងគឺរក្សាទំនាក់ទំនងជាមួយអ្នកបោះឆ្នោត ព្រោះថា យើងទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត។ ម្ចាស់ឆ្នោតបានបោះឆ្នោតចំនួនច្រើនឲ្យយើង គឺច្រើនមិនធ្លាប់មានទេសម្រាប់យើង។ គេចង់ដឹងថា តើសន្លឹកឆ្នោតរបស់យើង លោកគិតយ៉ាងម៉េច? តើលោកនឹងលក់សន្លឹកឆ្នោតរបស់យើងឲ្យគណបក្សប្រជាជនកម្ពុជាឬ? ឬថា តើលោកនឹងការពារគំនិតរបស់ម្ចាស់ឆ្នោតឬទេ?»
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនៅភ្នំពេញបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អាជ្ញាធរបានបង្ខំឲ្យពួកគេចុះហត្ថលេខាក្នុងលិខិតដែលនិយាយថា ខ្លួនទទួលស្គាល់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយសន្យាថា ខ្លួននឹងមិនចូលរួមក្នុងការតវ៉ាទេ។
មន្ត្រីរដ្ឋាភិបាលបានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា មនុស្សច្រើនពាន់នាក់បានចុះហត្ថលេខាលើញត្តិនេះ ហើយបានអះអាងថា ពួកគេចុះហត្ថលេខាដោយស្ម័គ្រចិត្ត។
ក្រុមសិទ្ធិមនុស្សនិងក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានថ្កោលទោសថា សកម្មភាពរបស់អាជ្ញាធរនេះគឺជាការបំភិតបំភ័យ ហើយថា ការបង្ខំឲ្យប្រជាពលរដ្ឋចុះហត្ថលេខានេះមិនមែនជាការបោះឆ្នោតសេរី និងយុត្តិធម៌ទេ។
ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហាន និងរថពាសដែកមកកាន់រាជធានីភ្នំពេញដោយអះអាងថា ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងករណីមានអំពើហិង្សាក្រោយការបោះឆ្នោត៕ ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ