ភ្នំពេញ —
សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោសអ្នកស្រីយ៉ោម បុប្ផា សកម្មជនតរ៉ាវរឿងវិវាទដីធ្លីដ៏លេចធ្លោមួយនៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំពីបទផ្តើមគំនិតឲ្យមានអំពើហិង្សា។
ចៅក្រមជំនុំជម្រះបានប្រកាសសាលាដីកានៅប៉ុន្មានម៉ោងមុននេះដោយតម្កល់ការសម្រេចទោសសាលាដំបូងរាជធានីភ្នំពេញដោយព្យួរទោសចំនួនមួយឆ្នាំក្នុងចំណោមទោសជាប់ពន្ធនាគារទាំងបីឆ្នាំ។ ប៉ុន្តែចៅក្រមបានប្តូរបទចោទពីបទបង្កអំពើហិង្សាដោយចេតនាពីបទផ្តើមគំនិតឲ្យមានអំពើហិង្សា។
មានបាតុករសរុបជិត១០០នាក់ដែលជាជនរងគ្រោះដោយការបណ្តេញចេញនៃសហគមន៍ក្រីក្រនៅបឹងកក់និងបុរីកីឡា បានស្រែកនៅក្រៅរបងសាលាឧទ្ធរណ៍ថាការផ្តន្ទាទោសនេះជា«អំពើអយុត្តិធម៌»។
ម្តាយអ្នកស្រីយ៉ោម បុបា្ផបានដួលសន្លប់ភ្លាមៗបន្ទាប់ពីការប្រកាសសាលដីកាផ្តន្ទាទោសកូនស្រីរបស់ខ្លួន។
លោកអំ សំអាតប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការសម្រេចទោសនេះថា មិនមានយុត្តិធម៌។
លោកនិយាយថា៖«វានៅតែអយុត្តិដដែលសម្រាប់អ្នកស្រីយ៉ោម បុប្ផា ពីព្រោះយើងមើលការដេញដោលនេះ យើងមិនទាន់រកឃើញថា អ្នកណាជាអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដទេ»។
អ្នកស្រីយ៉ោម បុប្ផាត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីចុងខែធ្នូ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទពាក់ព័ន្ធនឹងការប្រើប្រាស់ អំពើហិង្សាទៅលើជនរងគ្រោះចំនួនពីររូប កាលពីខែសីហា ឆ្នាំដដែល។
មានជនជាប់ចោទបួននាក់ក្នុងសំណុំរឿងនេះក្នុងនោះមានប្អូនប្រុសរបស់អ្នកស្រីយ៉ោម បុប្ផាពីរនាក់និងប្តីរបស់អ្នកស្រី។
សាលាឧទ្ធរណ៍បានពិន័យជនជាប់ចោទទាំងបួននាក់ចំនួន២០លានរៀល៕
ចៅក្រមជំនុំជម្រះបានប្រកាសសាលាដីកានៅប៉ុន្មានម៉ោងមុននេះដោយតម្កល់ការសម្រេចទោសសាលាដំបូងរាជធានីភ្នំពេញដោយព្យួរទោសចំនួនមួយឆ្នាំក្នុងចំណោមទោសជាប់ពន្ធនាគារទាំងបីឆ្នាំ។ ប៉ុន្តែចៅក្រមបានប្តូរបទចោទពីបទបង្កអំពើហិង្សាដោយចេតនាពីបទផ្តើមគំនិតឲ្យមានអំពើហិង្សា។
មានបាតុករសរុបជិត១០០នាក់ដែលជាជនរងគ្រោះដោយការបណ្តេញចេញនៃសហគមន៍ក្រីក្រនៅបឹងកក់និងបុរីកីឡា បានស្រែកនៅក្រៅរបងសាលាឧទ្ធរណ៍ថាការផ្តន្ទាទោសនេះជា«អំពើអយុត្តិធម៌»។
ម្តាយអ្នកស្រីយ៉ោម បុបា្ផបានដួលសន្លប់ភ្លាមៗបន្ទាប់ពីការប្រកាសសាលដីកាផ្តន្ទាទោសកូនស្រីរបស់ខ្លួន។
លោកអំ សំអាតប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការសម្រេចទោសនេះថា មិនមានយុត្តិធម៌។
លោកនិយាយថា៖«វានៅតែអយុត្តិដដែលសម្រាប់អ្នកស្រីយ៉ោម បុប្ផា ពីព្រោះយើងមើលការដេញដោលនេះ យើងមិនទាន់រកឃើញថា អ្នកណាជាអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដទេ»។
អ្នកស្រីយ៉ោម បុប្ផាត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីចុងខែធ្នូ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទពាក់ព័ន្ធនឹងការប្រើប្រាស់ អំពើហិង្សាទៅលើជនរងគ្រោះចំនួនពីររូប កាលពីខែសីហា ឆ្នាំដដែល។
Your browser doesn’t support HTML5