អ្នកវិភាគ៖ លោក Erdogan បញ្ចេញសំឡេងគាំទ្រក្រុមហាម៉ាស់ ខណៈរក្សាទំនាក់ទំនងជាមួយអ៊ីស្រាអែល
Your browser doesn’t support HTML5
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមហាម៉ាស់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ដោយបានហៅក្រុមហាម៉ាស់ថាជាចលនារំដោះ។ ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគនិយាយថា តួកគីនៅតែជាផ្លូវឆ្លងកាត់ថាមពលដ៏សំខាន់សម្រាប់អ៊ីស្រាអែល។ គម្លាតរវាងវោហាសាស្ត្រ និងសកម្មភាពគឺជាផ្នែកមួយនៃអ្វីដែលអ្នកវិភាគនិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ាក្នុងការដើរតួនាទីការទូតនៅក្នុងជម្លោះនេះ។ លោក Dorian Jones រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕