បទសម្ភាសន៍៖ អ្នកជំនាញថាការបោះឆ្នោតមានភាពមិនប្រក្រតី តែមិនវាយតម្លៃពីភាពសេរីនិងយុត្តិធម៌ទេ
Your browser doesn’t support HTML5
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី៥ម្សិលមិញនេះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានដាក់អ្នកសង្កេតរបស់ខ្លួននៅក្នុងរាជធានីខេត្តទាំង២៥ ដែលមានចំនួន១៩៤៩នាក់។ អ្នកស្រី ធីតា វីន បានសម្ភាសជាមួយលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ស្តីអំពីជុំវិញដំណើរការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ។ លោក កន សាវាង្ស បានឱ្យដឹងថានៅក្នុងអំឡុងពេលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង៕