អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​សុំ​ឱ្យ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា

Warga New York melewati kawasan Bryant Park di Manhattan yang dilanda suhu udara dingin membeku.

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International ​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកស្រី​យ៉ោម​បុប្ផា​ សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ក្នុង​ខណៈ​ពេល​ដែលអង្គការ​នេះ​ ចាប់ផ្តើម​យុទ្ធនាការ​ទូទាំង​សាកលលោក​ដើម្បី​សុំ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​អ្នកស្រី។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការលើ​បណ្តឹង​សារទុក​របស់​អ្នកស្រី​នៅ​ថ្ងៃ​ទី២២​ខែវិច្ឆិកា​ខាង​មុខ​នេះ ។



លោកស្រី Isabelle Arradon អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​របស់​អង្គការ Amnesty International និយាយ​ថា អ្នកស្រី Yorm Bopha គឺ​ជា​អ្នកទោស​មនសិការ​យ៉ាង​ពិតប្រាកដ​ដែល​បាន​ជាប់​ឃុំឃាំង​ពីព្រោះ​តែ​សកម្មភាព​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី ។

លោកស្រី​និយាយ​បន្ត​ទៀត​ថា សមាជិក​និង​អ្នក​គាំទ្ររបស់​អង្គការ​នេះ​រាប់​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ចាត់​វិធានការ​តាម​ដាន​លើក​សំណុំ​រឿង​របស់​អ្នក​ស្រី Yorm Bopha ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះលែង​អ្នកស្រី​ដោយ​អត់​មាន​លក្ខខណ្ឌ។

អ្នកស្រី Yorm Bopha អាយុ៣០ឆ្នាំ ដែល​មាន​កូន​ម្នាក់​ បាន​ត្រូវ​ជាប់​ពន្ធនាគារ​ចាប់តាំង​ពី​ការ​ចាប់ខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១២ ពី​បទ​ចោទ​ប្រកាន់​ថា​បានវាយ​តប់​លើ​បុរស​២នាក់៕