វ៉ាស៊ីនតោន៖ អង្គការគម្រោងមេធាវីអន្តរជាតិជើងចាស់របស់អាមេរិកាំង កំពុងធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយបន្តដល់សំណុំរឿង «ស្ករលោហិត»ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្ររាប់រយគ្រួសារក្នុងប្រទេសកម្ពុជា។
សំណុំរឿងនេះ កំពុងតែដំណើរការនៅតុលាការប្រទេសអង់គ្លេស ដោយប្តឹងក្រុមហ៊ុនស្ករសដ៏ធំឈ្មោះ Tate and Lyle ដែលបានទិញផលិតផលស្ករអំពៅដែលដាំនៅប្រទេសកម្ពុជា។
អ្នករៀបចំបានបញ្ជាក់ថា គេមានគម្រោងប្រមូលថវិកាឱ្យបានចំនួន១៥.០០០ដុល្លារចាប់ពីថ្ងៃច័ន្ទរហូតតទៅ ប៉ុន្តែពួកគេ ក៏កំពុងប្រឈមមុខនឹងតម្រូវការប្រមូលថវិកាឱ្យបាន៥០០០ដុល្លារជាជំហានដំបូងមុនថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣នេះ ដើម្បីអាចបន្តយុទ្ធនាការជំហានទីពីរដែលត្រូវប្រមូលថវិកាឱ្យបានតាមគោលដៅនាពេលក្រោយ។ ការរៃអង្គាសនេះធ្វើតាមរយៈគេហទំព័ររៃអង្គាសថវិកាអន្តរជាតិដែលមានឈ្មោះ ថា Global Giving ហើយសម្រាប់យុទ្ធនាការរបស់ក្រុមអ្នកច្បាប់នេះមានអាសយដ្ឋាន www.globalgiving.org/projects/islp-cambodian-land-grab។
ចំនួនទឹកប្រាក់ដែលបរិច្ចាគនេះមានចំនួនចាប់ពី២៥ដុល្លារឡើងទៅ។
លោកស្រី Heather Eisenlord នាយិកាកម្មវិធីសិទ្ធិមនុស្សនៃអង្គការគម្រោងមេធាវីអន្តរជាតិជើងចាស់ដែលមានមូលដ្ឋាននៅ ទីក្រុងញ៉ីវយ៉ក បានបញ្ជាក់ថា៖
«តាមពិតទៅថវិកាទោះបីតិចតួចក៏អាចចូលរួមចំណែកដល់ការសម្រេចបានយុត្តិធម៌សម្រាប់អ្នកភូមិដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានដែលយើងកំពុងធ្វើតំណាងឱ្យ ហើយវាក៏ជួយកសាងគំរូដ៏ជោគជ័យមួយដែលអាចប្រើប្រាស់ដើម្បីស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះដោយសារការរំលោភយកដីធ្លីមិនគ្រាន់តែនៅ កម្ពុជាទេប៉ុន្តែនៅជុំវិញពិភពលោកផងដែរ។ ផលដែលបានមកពីការបរិច្ចាគទោះបីតិចតួចតែមានន័យជ្រៅនិងទូលាយណាស់»។
ថវិកាដែលប្រមូលបាននឹងត្រូវចំណាយលើការចំណាយផ្សេងៗដែលទាក់ទងនឹងក្រដាសស្នាមនិងការធ្វើដំណើរទៅផ្តល់សក្ខីកម្មរបស់ពលរដ្ឋរងគ្រោះនៅក្នុងប្រទេស ការបកប្រែឯកសារនិងការផ្តល់ប្រឹក្សារបស់អ្នកជំនាញស្តីពីច្បាប់ក្នុងប្រទេសកម្ពុជាជាដើម។
ក្នុងឆ្នាំ២០០៦ មានពលរដ្ឋក្រីក្រចំនួន២០០គ្រួសាររស់នៅក្នុងខេត្តកោះកុង ដែលត្រូវបានលោកឧកញ៉ាលី យ៉ុងផាត់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បង្ខំឱ្យចេញពីដីរបស់ពួកគេដើម្បីយកដីដាំអំពៅ។ ដំណាំរបស់ពលរដ្ឋទាំងនោះ ត្រូវបានបំផ្លាញ ហើយអ្នកដែលហ៊ានតវ៉ាត្រូវគេវាយធ្វើបាបយ៉ាងសាហាវឃោរឃៅ។ ផលិតផលស្ករអំពៅត្រូវបានលក់ទៅឱ្យក្រុមហ៊ុនស្ករស Tate and Lyle នៅក្នុងប្រទេសអង់គ្លេស។
តុលាការកម្ពុជាបានពន្យាពេលមិនផ្តល់ឱកាសរកយុត្តិធម៌ ជូនជនរងគ្រោះ ដោយសារសកម្មភាពចាប់រំលោភយកដីនេះដែលក្រុមហ៊ុននោះទទួលបានតាមរយៈសម្បទានដីសេដ្ឋកិច្ច ទើបមានការចេញមកតស៊ូតាមផ្លូវច្បាប់នេះទៅក្រៅប្រទេសវិញ។
លោកស្រី Heather Eisenlord ក៏បញ្ជាក់ដែរថា នេះគឺជាទម្រង់មួយនៃការជួយដល់អ្នកក្រីក្រគ្មានទីពឹងនៅកម្ពុជា ហើយការដែលប្តឹងក្រុមហ៊ុនដ៏ធំដូចនេះ ជាការឱ្យដំណឹងដល់ក្រុមហ៊ុនបរទេសដែលទិញទំនិញពីក្រុមហ៊ុនដែលរកស៊ីនៅកម្ពុជាដោយការគៃបន្លំលើញើសឈាមប្រជាពលរដ្ឋក្រីក្រ ឱ្យមានការស៊ើបអង្កេតត្រឹមត្រូវមុននឹងទិញផលិតផលនោះ។
«ប្រសិនបើពួកគេមិនធ្វើការស៊ើបប្រវត្តិឱ្យបានច្បាស់ដើម្បីកំណត់ថាក្រុមហ៊ុននោះធ្វើតាមច្បាប់សិទ្ធិមនុស្សទេ អញ្ចឹងក្រុមហ៊ុនពហុជាតិទាំងនោះត្រូវគេចាប់ឱ្យទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សបានមកពីការផលិតទំនិញថោកៗដែលក្រុមហ៊ុនផ្គត់ផ្គង់ផ្តល់ឱ្យ។ យើងលែងទុកពេលឱ្យក្រុមហ៊ុនពហុជាតិរកប្រាក់ចំណេញកប់ក្តោងដោយធ្វើការព្យួរស្រែលើខ្នងរាស្រ្តក្រីក្រ ហើយពេលខ្លះដោយយកជីវិតអ្នកក្រទាំងនោះផង។ អញ្ចឹងហើយបានជាការបរិច្ចាគថវិកាសម្រាប់យុទ្ធនាការនេះវាសំខាន់ណាស់ក្នុងការទប់ស្កាត់ក្រុមហ៊ុនទាំងនោះធ្វើការរកស៊ីដោយមិនមានទោសពៃរ៍អ្វី»។
សវនាការត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៤ក្នុងតុលាការពាណិជ្ជកម្មក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
លោកម៉ាក ម័រស្តឹន មេធាវីអាមេរិកាំងនៃក្រុមហ៊ុនមេធាវីRees Broomeដែលជួយដល់ពលរដ្ឋរងគ្រោះបានបញ្ជាក់ថាសំណុំរឿងនេះមានសារៈសំខាន់ណាស់ដោយសារវាផ្តល់នូវមូលដ្ឋានគ្រឹះឱ្យកសិករខ្មែរយល់ថានៅពេលណាដែលប្រព័ន្ធច្បាប់ប្រទេសកម្ពុជាមិនអាចផ្តល់សំណងសមរម្យគឺនៅ មានតុលាការអន្តរជាតិទៀត ជាពិសេសគឺមានតុលាការពាណិជ្ជកម្មទៀតគឺមិនគ្រាន់តែ មានតុលាការសិទ្ធិមនុស្សមួយមុខទេដែលអាចជួយផ្តល់យុត្តិធម៌ដល់ពួកគេបាន។
លោកបានបន្ថែមថា៖
«ខ្ញុំគិតថាវាជាដំណាក់ការដ៏សំខាន់មួយ។ វាទទួលដឹងឮនូវការរំលោភសិទ្ធិមនុស្សជាច្រើនដែលកើតមាននៅក្នុងប្រទេសកម្ពុជាដើម្បី មានមូលដ្ឋានពាណិជ្ជកម្មមួយ និងជាលទ្ធផលគឺមានតុលាការពាណិជ្ជកម្មមួយដែលមានលទ្ធភាពនិងសមត្ថភាពពង្រឹងនូវយន្តការនិងជំរុញឱ្យមានដំណោះស្រាយមួយដែលតុលាការកម្ពុជាមិនអាចផ្តល់បានឬបដិសេធមិនផ្តល់ជូនពលរដ្ឋ»។
យោងតាមប្រភពពីប្រទេសកម្ពុជាបានឱ្យដឹងថាការចរចាផ្តល់សំណងកំពុងកើតមានរវាងក្រុមហ៊ុនជាមួយនឹងពលរដ្ឋប៉ុន្តែនៅ មិនទាន់បានឈានដល់ការព្រមព្រៀងជាផ្លូវការណាមួយនៅ ឡើយទេ។ ក្រុមមេធាវីយល់ថាភាគីទាំងអស់យល់ពីភាពធ្ងន់ធ្ងរនៃសំណុំរឿងនេះចំពោះកិត្តិយសក្រុមហ៊ុននិងការរំលោភច្បាប់ដែលមាននៅប្រទេសកម្ពុជា៕