សហរដ្ឋ​​​អាមេរិក​​​បញ្ជូន​​​ទីប្រឹក្សា​​​យោធា​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​អ៊ីរ៉ាក់

የኢራቅ ወታደራዊ ባለስልጣናት ራማዲ ከተማን ከእስልምና መንግስት ተዋጊዎች ነጻ አወጡ

សរអា​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​១៣០​នាក់​ទៅ​កាន់​ភាគខាងជើង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួយស្វែង​រកវិធី​ដោះស្រាយ​ដល់​ពលរដ្ឋ​អ៊ីរ៉ាក់​ភៀស​ខ្លួន​ដែល​ជាប់គាំង​ក្នុង​តំបន់​ភ្នំ​ដែល​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​ឥស្លាម​ជ្រុលនិយម​ស៊ូនី។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក ឈុក ហាហ្គែល (Chuck Hagel) បាន​បញ្ជាក់​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​បញ្ជូន​ទីប្រឹក្សា​ទៅ​កាន់​ក្រុង​អ៊ីប៊ីល​គឺ​ដើម្បី​ជួយ​ត្រឹមកម្រិត​ប្រឹក្សាយោបល់​ដល់​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ប៉ុណ្ណោះ។

«សម​ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​មែន។ យើង​មិន​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​វិញ​ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​វាយ​ប្រយុទ្ធ​ដូច​មុន ដែល​យោធា​សរអា​ធ្លាប់​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ។ ជា​ពិសេស​ទៅ​ទៀត​នោះ ការ​បញ្ជូន​ទៅ​នេះ​មិនមែន​ជា​កងទ័ព​ប្រយុទ្ធ​ក្នុង​កិច្ចប្រតិបត្តិការ​ថ្មើរជើង​នោះ​ទេ។ យើង​នឹង​គ្មាន​ប្រតិបត្តិការ​របៀប​នោះ​ទេ»។

មន្ទីរ​បញ្ចកោណ​បាន​ប្រកាស​ពី​ការ​បញ្ជូន​ក្រុមទីប្រឹក្សា​ផ្តល់​យោបល់​ផ្នែក​យោធា​ស្រដៀង​គ្នា​ចំនួន​៣០០​នាក់​ទៅ​កាន់​ក្រុម​បាដាដ​កាល​ពី​ខែ​មិថុនា​ដែរ៕