ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​​៖ការ​​​វាយប្រហារ​​​តាម​​​ផ្លូវ​​​អាកាស​​​នៅ​​​អ៊ីរ៉ាក់​​​មាន​​​ប្រសិទ្ធិភាព

រដ្ឋ​​​មន្ត្រី​​​ការពារ​​​ជាតិ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​លោក​​​  ​​​Chuck Hagel​​​ថ្លែង​​​ទៅកាន់​​​ក្រុម​​អ្នក​​​កាសែត​​​ក្នុង​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤។

រដ្ឋ​មន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​ លោក​ Chuck Hagel ហៅការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​រយៈ​ពេល​បី​ថ្ងៃរបស់​អាមេរិកប្រឆាំង​នឹងក្រុម​សកម្ម​ប្រយុទ្ធ Islamic ​States នៅ​ប្រទេស​អ៊ីរ៉ាក់ថា​ «​មាន​ប្រសិទ្ធិភាព​»។​

លោក​ថ្លែង​ដូច្នេះ​ក្នុង​អំឡុង​ពេលទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​ ១១​ខែ​សីហា​។លោក​បន្ថែម​ថា​ អាមេរិក​នឹង​ពិចារណា​អំពី​សំណើ​សុំ​ជំនួយ​បន្ថែម​ទៀត​ពីរដ្ឋាភិបាលប្រទេស​អ៊ីរ៉ាក់។​

​ការ​វាយ​ប្រហារ​តាម​អាកាស​របស់កងកម្លាំង​សហរដ្ឋ​អាមេរិកធ្វើ​ឡើង​ដើម្បីបង្អាក់​ ​ការ​វាយលុករបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ Islamic Statesដែល​ប៉ុនប៉ង​វាយ​យក​ក្រុង​ Irbil ​ដែល​ជាតំបន់​ពាក់​កណ្តាល​ស្វយ័តKurde​នៃ​ប្រទេសអ៊ីរ៉ាក់​៕

XS
SM
MD
LG