ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស១៦នាក់នៅក្នុងតំបន់ Gaza Strip កាលពីព្រឹកថ្ងៃចន្ទ។ នេះបើតាមពួកមន្ត្រីប៉ាឡេស្ទីន។ ហើយការវាយប្រ ហារនោះបានកំទិញហេដ្ឋារចនាសម្ពន្ធសម្រាប់បាញ់គ្រាប់រ៉ុក្កែតនិងយោធារបស់ក្រុម Hezbollahចំនួន២០ទីកន្លែង នៅក្នុងប្រទេសលីបង់ភាគខាងត្បូង។ នេះបើកងទ័ពអ៊ីស្រាអែល។
ការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សាបានត្រូវចំផ្ទះមួយខ្នងនៅក្នុងជំរំជន ភៀសខ្លួន Nuseirat ក្នុងហ្កាហ្សាភាគកណ្តាល ដោយបានសម្លាប់មនុស្សយ៉ាងតិចក៏ ១០នាក់និងធ្វើឱ្យមនុស្ស១៣នាក់ទៀតរងរបួស។ មនុស្ស៦នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារទៅលើផ្ទះមួយខ្នងនៅទីក្រុង Gaza City។ នេះបើតាមក្រុមអ្នកឆ្លើយតបដំបូងដែលប្រតិបត្តិការនៅក្រោមរដ្ឋាភិបាលរៀបចំចាត់ចែងដោយក្រុមហាម៉ាស់ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានAP។
អ្នកស្លាប់ទាំងនោះមានស្ត្រី៤នាក់និងកូនក្មេង២នាក់។
ក្នុងខណៈនោះដែរ យោធាអ៊ីស្រាអែលបានរាយការណ៍ថាបន្ទាប់ពីសារ៉ែនបានបន្លឺនៅក្នុងតំបន់ Upper Galileeមក ការវាយប្រហារតាមអាកាសសង្ស័យ២កន្លែងបានត្រូវកំណត់អត្តសញ្ញាណមកពីលីបង់ចូលក្នុងទឹកដីអ៊ីស្រាអែល ហើយបានធ្លាក់ចូលក្នុងតំបន់មួយនៃភាគខាងជើងតំបន់Golan Heights។
កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារ«ទីតាំងហេដ្ឋារចនាសម្ពន្ធបាញ់គ្រាប់រ៉ុក្កែតនិងយោធាចំនួន២០របស់ក្រុមHezbollah ដែលបានគំរាមកំហែងបន្ទាន់ដល់ជនស៊ីវិលអ៊ីស្រាអែល»នៅក្នុងតំបន់ Jarmaqភាគខាងត្បូងប្រទេសលីបង់។
កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបាននិយាយថាគ្រាប់រ៉ុក្កែតប្រហែល៤០ គ្រាប់បានត្រូវបាញ់ចេញពីប្រទេសលីបង់ឆ្ពោះមកតំបន់ Upper Galileeរបស់អ៊ីស្រា អែលនិងតំបន់ Golan Heights។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថាស្ថានភាពនៅពេលបច្ចុប្បន្ននេះនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់ជាទីកន្លែងដែលមនុស្សរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅនោះ មិនមានស្ថិរភាពទេ៕