ក្រុមជនសកម្មប្រយុទ្ធ Hamas ៧​​​នាក់​​​ស្លាប់​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស

ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស​​​ដោយ​​​កងទ័ព​​​អ៊ីស្រាអែល​​​នៅថ្ងៃ​​​ច័ន្ទ​​​បាន​​​សម្លាប់​​​ក្រុម​​​ជន​​​សកម្ម​​​ប្រយុទ្ធ​​​ Hamas ៧​​​នាក់ នៅ​​​ភាគ​​​ខាង​​​ត្បូង​​​តំបន់​​​Gaza។ (REUTERS/Baz Ratner)

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ Hamas ​បាន​និយាយ​ថា​ពួក​គេ​៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ជាមួយ​កងទ័ព​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​Gaza។​

បើ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ពួក​ Hamas ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​មាន​មនុស្ស​៤​នាក់​ទៀត​ត្រូវ​បាន​រង​របួស​ ហើយ​ពួក​នេះ​បាន​ប្ដេជ្ញា​ថា​ប្រទេស​អ៊ីស្រាអែល​នឹង​«បង់ខាត​ច្រើន» ​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​នេះ។

ក្រុម​យោធា​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ពេល​យប់​ជា​ការ​ឆ្លើយតប​នឹង​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា​ការ​បាញ់​រ៉ុក្កែត​២៥​គ្រាប់​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ពី​តំបន់​Gazaចូល​ទៅ​ក្នុង​ប្រទេស​ខ្លួន។ក្រុម​យោធា​អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​ដែរ​អំពី​ការ​ប៉ះទង្គិច​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​បាន​រង​ការ​វាយ​ប្រហារ​នៅ​ជិត​កំផែង​សន្តិសុខ​មួយ​ក្នុង​តំបន់Gaza។